ហ៊ុយ កន្ធុល

August 5, 2025
19
Image's ហ៊ុយ កន្ធុល

ហ៊ុយ កន្ធុល

•គ្រួសារ

- កើតនៅថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 1909នៅភ្នំពេញ ពី ឪពុក ហ៊ុយ ផ្អក និង ម្តាយឈ្មោះ លេ

-រៀបការ ឆ្នាំ 1933 ជាមួយ លី ស៊ីថូ

•ហ៊ុយកន្ធុល

-មានកូន 5 នាក់ ៖ កន្ធារី, គីន្តារា, ណូរ៉ាក់ស៊ី, វ៉ូរា និង កាវុទ្ធ

•ការសិក្សា និង ការងារក្នុងផ្នែកសិក្សា

- សិស្សនៅ អនុវិទ្យាល័យ ស៊ីសុវត្ថិ និង សាលា គរុកោសល្យជាន់ខ្ពស់ នៅហាណូយ (ចប់ ឆ្នាំ 1931)

- ចាប់ផ្តើមការងារក្នុង ផ្នែកបឋមសិក្សា រួចផ្លាស់ទៅវិទ្យាល័យ ស៊ីសុវត្ថិ

-នៅឆ្នាំ 1937 បានទទួលអាហារូបករណ៍ទៅប្រទេសបារាំង រយៈពេល 5 ខែ

- នៅឆ្នាំ 1943 - 1947 ត្រូវបានចាត់តាំងជា ប្រតិភូខាងពត៌មាន ឃោសនាការ និង សារពត៌មាន នៃ ក្រសួងអស់រំជាតិ

- ជា សមាជិក នៃ សមាគម ជាច្រើន ៖ អនុប្រធាន “មិត្តភាព អតីតសិស្ស នៃ វិទ្យាល័យ ស៊ីសុវត្ថិ ដែលលោកបានរួមបង្កើតជាមួយ ប៉ាន់ ឃុង, ប៉ែន នុត និង ថុន អ៊ុក ជាដើម, លេខា នៃ “ការិយាល័យ នៃ និស្សិតកម្ពុជា នៅប្រទេសបារាំង”, សមាជិក នៃ គណៈកម្មការពិគ្រោះ លើវិស័យអប់រំសាធារណៈ ។

•ចំណោមអ្នកដំបូង ក្នុងបក្សប្រជាធិបតេយ្យ

-បានធ្វើជា សកម្មជន តាំងពីឆ្នាំ 1946 ដើម្បីបក្សប្រជាធិបតេយ្យ ដែលលោកមាន តំណែងមួយគណៈកម្មាធិការនាយក

- ជា រដ្ឋលេខាធិការ នៃ ឃោសនាការ និង ពត៌មាន ក្នុងរដ្ឋាភិបាលទី 4 នៃ កម្ពុជា (ស៊ីសុវត្ថិ យុត្តិវង្ស ពី 15 ធ្នូ 1946 ដល់ 24 កក្កដា 1947)

- ឆ្នាំ 1947 បានជាប់ឆ្នោតជា តំណាងរាស្ត្រ នៃ គណបក្សប្រជាធិបតេយ្យ

- ជា រដ្ឋមន្ត្រី ក្រសួង ពត៌មាន និង សង្គមកិច្ច ក្នុងរដ្ឋាភិបាលទី ៥ (ស៊ីសុវត្ថិ វត្តឆា យាវង្ស ពី 25 កក្កដា 1947 ដល់ 20 កុម្ភៈ 1948)

- ជា រដ្ឋមន្ត្រី ក្រសួង ធម្មការ និង វិចិត្រសិល្បៈ និង សង្គមកិច្ច ក្នុងរដ្ឋាភិបាលទី 6 (ឈាន វ៉ម ពី 21 កុម្ភៈ ដល់ 14 សីហា 1948)

- ជា រដ្ឋមន្ត្រី ក្រសួង អប់រំជាតិ យុវជន និង កីឡា ក្នុងរដ្ឋាភិបាលទី 7 (ប៉ែន នុត ពី 15 សីហា 1948ដល់ 11 កុម្ភៈ 1949)

- ថ្ងៃ 18 កញ្ញា 1949 លោកត្រូវបានតែងតាំងជា អគ្គលេខាធិការ គណបក្សប្រជា ធិបតេយ្យ ជំនួស លោក អៀស កើស ។ តំណែងនេះ លោកបានប្រគល់ទៅ លោក ខួន ណៃ ឆ្នាំ 1950)

-នៅ ខែមីនា 1950 លោកត្រូវបានចាត់ជាសមាជិក នៃគណៈកម្មការអនុវត្តន៍កិច្ច-ព្រមព្រៀង បារាំង-ខ្មែរ (ផ្នែក វប្បធម៌ ពត៌មាន និង សារពត៌មាន)

- ពី ថ្ងៃទី 16 ខុសភា ដល់ 29 ធ្នូ 1950 បានស្នាក់នៅប្រទេសបារាំង ម្តងទៀត

-ជា រដ្ឋមន្ត្រី ក្រសួង អប់រំជាតិ នឹង យុវជន ក្នុងរដ្ឋាភិបាលទី ១៣ (ស៊ីសុវត្ថិ មុនីពង្ស ពី 1 មករា ដល់ 2 មេសា 1951)

- ជា រដ្ឋមន្ត្រី ក្រសួង អប់រំជាតិ និង វិចិត្រសិល្បៈ នៃ រដ្ឋាភិបាលទី 16 (អ៊ុំ ឈាង ស៊ុន ពី 3 មេសា ដល់ 13 ខុសភា 1951)

- ជា នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច នៃ រដ្ឋាភិបាលទី 16 (ពី 13 តុលា 1951 ដល់ 15 មិថុនា 1952) ។ គណៈរដ្ឋមន្ត្រីនេះ គឺជារដ្ឋាភិបាលចុងក្រោយ ដែលដឹកនាំដោយ សមាជិក គណៈបក្សប្រជាធិបតេយ្យ ។ ក្រោយពីការប្រមូលក្តាប់យក នូវឆាកនយោបាយក្នុងស្រុករបស់ សម្តេច សីហនុ ដោយមានការសោមនស្សពីបារាំង រដ្ឋាភិបាលនេះ ត្រូវបានរំសាយ ។ពីពេលនោះមក លោកបានស្ថិតនៅក្រៅឆាកនយោបាយ ។

•ក្រោម របបសង្គម

-ជា នាយក នៃ សហគ្រាសផ្សេងៗ

-អគ្គកុងស៊ុល ប្រចាំក្រុងហុងកុង

 -ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាព នៅមូស្គូ (1965)

•ក្រោយ ឆ្នាំ 1970

-បានទទួលមរណភាព នៅប៉ារីស ថ្ងៃទី 13 កញ្ញា 1991។