នរោត្តម

August 17, 2025
7
Image's នរោត្តម

នរោត្តម

ព្រះអង្គម្ចាស់ នរោត្តម ប្រសូត្រ ថ្ងៃសៅរ៍ ទី3 មករា 1836នៅមង្គលបុរី ព្រះបិតា នាម ភួង ព្រះមាតា នាម ប៉ែន ។ ឈ្មោះដើមរបស់ព្រះអង្គ គឺ ច្រឡឹង និង វតី ។ ព្រះអង្គបានធ្វើ រាជាភិសេក នៅថ្ងៃទី 3 មិថុនា 1864 មាននាម “នរោត្តម” ។ ព្រះអង្គចូលទីវង្គត នៅ ថ្ងៃអាទិត្យ ទី24មេសា 1904 ក្នុង នរោត្តម ជន្មាយុ ៦៨ វស្សា ។ ពិធីបុណ្យឈាបនកិច្ច បានប្រព្រឹត្តទៅ ថ្ងៃទី 11 មករា 1906។ មរណនាម ឈ្មោះ សុវណ្ណកោដ្ឋ ។

 

រជ្ជកាល ព្រះនរោត្តម ជារជ្ជកាលដែលកម្ពុជាកំពុងឆ្លងកាត់វិបត្តិឈ្លានពានពី សៀម, ដែលតម្រូវឲ្យស្តេចខ្មែរស្វែងរកអ្នកស្រោចស្រង់ គឺ “បារាំង” ។ ខាងក្រោមនេះ ជា យួន អត្ថបទដកស្រង់ពី ប្រវត្តិសាស្ត្រខ្មែរ ត្រឹង ងា ក្នុងរាជ្យ នរោត្តម ៖

 

ការតស៊ូរបស់ខ្មែរ នៅកម្ពុជាក្រោម

 

គួរកត់សំគាល់ថា នៅខាងដើមរជ្ជកាល នៃ ព្រះបាទ នរោត្តម ខ្មែរនៅកម្ពុជាក្រោម បានបន្តការតស៊ូរបស់ខ្លួន ប្រឆាំងនឹងអំពើឈ្លានពានរបស់យួនទៀត ។

 

នៅ គ.ស. 1859 ពួកយួនបានរៀបចំគម្រោងការថ្មី ហើយបានទាក់ទាញពួកចាម ដែលភៀសទៅនៅ មាត់ជ្រូក ឲ្យចូលខាងខ្លួន ។ ដូច្នេះ ខ្មែរនៅកម្ពុជារក្រាម ត្រូវតស៊ូជាថ្មី ទៀត : លោកសេនា សួស និង បក្សពួករបស់លោក បានក្រោកឡើងប្រយុទ្ធនឹងយួននៅ មហាទប់ និង ចុងបល្លង្ក ក្នុងខេត្តឃ្លាំង ។ ក្នុងរយៈពេល ៣ ឆ្នាំ វ័ន ការតស៊ូ ខាងខ្មែរ តែង បានទទួលជោគជ័យជានិច្ច ប៉ុន្តែ ជាអកុសល! នៅទីបំផុត លោកសេនា សួស ត្រូវទទួល មរណភាពដោយថ្នាំបំពុលរបស់ពួកចាម ដែលចុះចូលខាងយួន ។

 

នៅឆ្នាំបន្ទាប់មកទៀត គឺ នៅ គ.ស. 1860 មានបងប្អូនពីរនាក់ ឈ្មោះ សេនា ទា និង សេនា មន បានក្រោកឡើងប្រឆាំងនឹងយួនទៀត នៅ លំព្លយា ក្នុងខេត្តឃ្លាំង ដដែល ។ ដំបូង ទ័ពខ្មែរទន់ដៃជាង ត្រូវដកថយចូលទៅ ខេត្តពលលាវ នៅត្រង់តំបន់ត្រាខា។ ក្រោយ មក ក៏មានជោគជ័យវិញ ហើយដេញតាមកំចាត់ទ័ពយួន រហូតដល់ ពាម ពលលាវ ។ ប៉ុន្តែ នៅទីនោះ យួនមានទ័ពជំនួយមកជួយ ហើយ លោកសេនា ទា ក៏ត្រូវទទួលមរណភាពទៀត ដោយត្រូវគ្រាប់កាំភ្លើងរបស់ ជ្វា បាញ់ ។ សពរបស់លោក ត្រូវបានដឹកនាំយកទៅកប់នៅ ក្បែរ វត្តខ្វែងបបែល ក្នុងភូមិ ហ៊ឹង-ហួយ (HUNG-HOI) សព្វថ្ងៃ ។ការបះបោររបស់ ព្រះអង្គ ស៊ីវត្ថា (1861-1862)

 

លោក MOURA បានសរសេថា ទោះបី ព្រះបាទ នរោត្តម ទ្រង់បានទទួលរាក់ទាក់ និងទទួលទំនុកបម្រុង យ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនអាចបំបាត់ឲ្យអស់ នូវការច្រណែន របស់ព្រះអនុជ របស់ព្រះអង្គដែរ ។ ដោយពុំមានហេតុផលអ្វីឲ្យសមរម្យផង ព្រះអង្គ ស៊ីវត្ថា បានគិតថា ព្រះរៀមព្រះអង្គទាំងពីរ គឺ នរោត្តម និង ស៊ីសុវត្ថិ មិនត្រូវមានសិទ្ធិឡើង សោយរាជសម្បត្តិ ដែលត្រូវតែបានទៅព្រះអង្គ ជាដាច់ខាត ។ ម្ល៉ោះហើយ ព្រះអង្គក៏ បញ្ចេញអាកប្បកិរិយា រីងរូសមិនគោរព មិនស្តាប់បង្គាប់ព្រះរៀម មិនឡើងគាល់ព្រះរៀម ហើយនៅទីបំផុត បានគេចបាត់ពីរាជធានីតែម្តង (គ.ស. 1861) ។

 

ចម្បាំងគ្នាឯងក្នុងស្រុក បានកើតឡើងជាថ្មីទៀត ។ តែមិនបានយូរប៉ុន្មាន ព្រះអង្គ ស៊ីសត្ថា បានភៀសព្រះអង្គទៅប្រទេសសៀម ជាមួយព្រះអនុជ នាម សិរីវង្ស ។ ទោះបី ព្រះអង្គភៀសទៅហើយ ក៏ចម្បាំងនៅមិនទាន់ចប់ ព្រោះបក្សពួករបស់ព្រះអង្គ គឺ ស្នងសួរ និង កំហែងយុទ្ធា (ឯកសារខ្លះថាឈ្មោះ មនោកែវ) បានបន្តសកម្មភាពទៅទៀត ។ មេ ដឹកនាំទាំងពីរនេះ បានទៅបំបះបំបោររាស្ត្រនៅតំបន់ បាភ្នំស្វាយរៀង ឯពួកចៅហ្វាយខេត្ត សឹងចុះចូលទាំងអស់ ។

 

ពួកបះបោរ លើកទៅវាយយកបាន ក្រុងភ្នំពេញ ។ ពេលនោះ ដោយពុំមានទ័ពគ្រប់-គ្រាន់ ព្រះបាទ នរោត្តម ទ្រង់ភៀសព្រះអង្គទៅគង់នៅ បាត់ដំបង សិន ។ រាជធានីឧដុង្គ ត្រូវ យកបានទៀត ប៉ុន្តែ ពួក ចាមជ្វា ដែលបានរត់ទៅមាត់ជ្រូកពីមុន បានសុំ សម្តេច នរោត្តម ធ្វើការរាជការថ្វាយ ហើយបានប្រយុទ្ធនឹងពួកបះបោរវិញ ។

 

ពោលនោះ ព្រះចៅសៀម ទ្រង់ឲ្យយាង សម្តេច នរោត្តម ទៅបឹងកក ។

 

ការប្រយុទ្ធគ្នាបានបន្តទៅទៀត នៅត្រើយខាងកើត ។ ជោគជ័យត្រូវបានទៅខាងទ័ព ព្រះនរោត្តម ដែលបានយាងត្រឡប់ចូលប្រទេសវិញនៅ ខែមិនា 1862ដោយមានការ គាំទ្រពីព្រះចៅសៀម ។ នៅ ខែតុលា នៃ ឆ្នាំដដែល យុទ្ធា (មនោកែវ) ត្រូវគេសម្លាប់បាន 6 ស្នងសួរ ត្រូវរបួស បានភៀសទៅស្រុកក្រោម ទៅពឹងមេទ័ពបារាំងនៅរោងដំរី បារាំងក៏ ចាប់យកទៅដាក់ក្នុងកោះ ។ ដូច្នេះ “វិបត្តិក្នុងរាជវង្ស ក៏ត្រូវដោះស្រាយបាន ចាប់ពីពេល នោះមក ។

 

សន្ធិសញ្ញា ថ្ងៃទី11 សីហា 1863

 

សន្ធិសញ្ញានេះ បានបើកឲ្យបារាំងមកតាំង អាណាព្យាបាលភាព លើប្រទេសខ្មែរ ជា លើកដំបូង ។ តំណាងអំណាចរបស់បារាំងនេះ បានចោទជាចំណោទមួយចំពោះអ្នកប្រវត្តិព្រះរាជាខ្មែរ ដើម្បីទូលប្រាប់ពីជោគជ័យរបស់បារាំង លើទ័ពយួន ពីបំណងរបស់បារាំង ចង់ តាំងនៅកូសាំងស៊ីន និង ពីសេចក្តីសង្ឃឹមថា នឹងអាចទាក់ទងជាមិត្តភាព ជាមួយខ្មែរ ។

 

ក្រោយមក នៅ គ.ស. 1862លោក ឧត្តមនាវីត្រី BONARD ទេសាភិបាល នៃ ដែនដីកូសាំងស៊ីន បានធ្វើដំណើរមកប្រទេសខ្មែរ ដោយមានបំណងចង់ស្គាល់ច្បាស់ តិ ស្ថានភាពប្រទេសនេះ ជាពិសេស ពីពួកមន្ត្រី ជាបរិវារនៅក្រុងឧដុង្គ ពីសារៈសំខាន់ក្នុង វិស័យកសិកម្ម និង ពាណិជ្ជកម្ម ពីទំនាក់ទំនងជាមួយប្រទេសសៀម ។ល។ លោកទេសា ភិបាល ក៏បានឆ្លៀតឱកាសនោះ សុំចូលគាល់ សម្តេច នរោត្តម ដែលបានទទួលលោកយ៉ាង រាក់ទាក់... លោកបានទៅទស្សនាប្រាសាទបុរាណនៅតំបន់អង្គរ ហើយធ្វើដំណើរតាម ដង ទន្លេមេគង្គ ឡើងរហូតដល់ ល្បាក់ទឹក ។

 

លុះត្រឡប់ទៅព្រៃនគរវិញ លោកបានធ្វើកំណត់មួយទៅជូនលោក CHASSELOUP LAUBAT រដ្ឋមន្ត្រី ក្រសួងទ័ពជើងទឹក និង អាណានិគម និយាយពីសិទ្ធិរបស់ប្រទេសបារាំង មកលើប្រទេសខ្មែរ ។ បើតាមលោក ប្រទេសបារាំងមានសិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុង របស់ខ្មែរ ព្រោះប្រទេសនេះ បានទទួលមរតិកជាសិទ្ធិអធិរាជភាព (DROITS DE SUZERAI NETE) ប្រទេសអាណ្ណាម លើប្រទេសខ្មែរ ដោយមធ្យោបាយវៀចវេរមួយ គឺ ការបញ្ចូល ដែនដី សាំងស៊ីន ជាកម្មសិទ្ធិរបស់បារាំង ។ ម្យ៉ាងទៀត លោក ទេសាភិបាល BONARD ក៏បានពត៌មានដល់ លោក CHASSELOUP LAUBAT ពីការប្រាថ្នារបស់សៀម មកលើប្រទេស ខ្មែរ ហើយលោកបានសង្កត់លើការចាំបាច់របស់ប្រទេសបារាំង ត្រូវតែការពារឯករាជ្យភាព នៃ ប្រទេសនេះ ដែលមានទាក់ទងទៅនឹងសន្តិសុខ នៃ ដែនដីកូសាំងស៊ីន ។

 

នៅឆ្នាំបន្ទាប់មកទៀត (1863) ក្រោយពីត្រូវបានតែងតាំងជាទេសាភិបាល នៃ ដែនដីកូសាំងស៊ីនហើយ លោកឧត្តមនាវី DE LA GRANDIÈRE បានបញ្ជាឲ្យ លោក អនុនាវី ឯក DOUDART DE LAGRÉE ធ្វើដំណើរតាមកប៉ាល់ ឈ្មោះ យ៉ាទិញ មកធ្វើសង្កេតការណ៍ ផ្សេងៗ នៅប្រទេសខ្មែរ ដើម្បីផ្តល់ពត៌មានដ៏ជាក់លាក់ ដល់លោកទេសភិបាល ។

 

លទ្ធផល នៃ បេសកកម្មចុងក្រោយនេះ បានបង្ហាញឲ្យឃើញថា សម្តេច នរោត្តម ទ្រង់មានការចងព្រះទ័យល្អទៅលើប្រទេសបារាំង ។ ហើយទោះបីមានបញ្ហាដ៏ស្ទាក់ស្ទើរពី លោក CHASSELOUP LAUBAT ដែលប្រាថ្នាចង់រំដោះប្រទេសខ្មែរ ទុកជាប្រទេសទ្រនាប មួយ រវាងប្រទេសសៀម ដែលទទួលឥទ្ធិពលពីអង់គ្លេស និង ដែនដីកូសាំងស៊ីន ជាអាណា និគមរបស់បារាំង ក៏ដោយ ក៏លោកទេសាភិបាល DE LA GRANDIERE បានធ្វើដំណើរទៅ ក្រុងឧដុង្គ នៅខែសីហា ១៨៦៣ ។ បើតាមលោក MOURA គឺការជ្រៀតជ្រែករបស់សៀម

សាស្ត្រ ដែលតែងតែចោទសួរថា តើស្តេចខ្មែរ គឺ សម្តេច នរោត្តម ទ្រង់បានហៅបារាំងឲ្យ មកគ្រប់គ្រងស្រុកខ្មែរ ឬក៏ បារាំងបានមកបង្ខំឲ្យព្រះអង្គទទួលយក អាណាព្យាបាលភាព របស់បារាំង ។

 

បើតាមឯកសារសៀម គេបានអះអាងថា បារាំងបានបង្ខំឲ្យ សម្តេច នរោត្តម ធ្វើ សន្ធិសញ្ញាដាក់ប្រទេសខ្មែរក្រោម អាណាព្យាបាលភាព បារាំង ប៉ុន្តែខាងបារាំងបានប្រកែក ថា ពុំបានធ្វើការកៀបសង្កត់អ្វីមួយក្នុងរឿងនោះទេ ព្រោះថា ប្រទេសកម្ពុជា ជាប្រទេស ឯករាជ្យ ហើយមានសិទ្ធិធ្វើការចរចាំតាមប្រយោជន៍របស់ខ្លួន ។

 

ដូច្នេះ តើការពិតស្ថិតនៅត្រង់ណា? យើងនឹងសាកល្បងធ្វើការវិនិច្ឆ័យ ដោយផ្អែក ទៅលើព្រឹត្តការណ៍ដែលបានកើតឡើង ។

 

រួចមកហើយ យើងបានឃើញថា ព្រះហរិរក្សរាមាឥស្សរាធិបតី អង្គឌួង ទ្រង់មាន បំណងចង់ចងស្ពានមេត្រីជាមួយមហាអំណាចអឺរ៉ុបណាមួយ មានបារាំង ជាដើម ដោយ ព្រះអង្គមានសង្ឃឹមថា និងយកមហិទ្ធិរិទ្ធិរបស់មហាអំណាចនោះ មករំដោះប្រទេសព្រះអង្គ ឲ្យរួចពីក្រញ៉ាំយួន និងសៀម ប៉ុន្តែកាលណោះ បារាំងពុំបានធ្វើឲ្យព្រះអង្គសម្រេច ព្រះបំណង បានឡើយ ។

 

ក្រោយមក ដោយយកលេសថា ស្តេចយួនធ្វើទុក្ខបុកម្នេញលើរូបអ្នកផ្សាយសាសនា ជាតិបារាំង ក៏បារាំងបានវាយយក កំពង់ផែ TOURANE នៅថ្ងៃទី 1 ខែកញ្ញា 1858រួចវាយ យកបាន បន្ទាយព្រៃនគរ នៅថ្ងៃទី 17ខែកុម្ភៈ 1859ទៀត ។ តាមសន្ធិសញ្ញា ចុះថ្ងៃទី 5 កក្កដា 1863ស្តេច ទីទឹក បានទទួលជាកម្មសិទ្ធិរបស់បារាំង នូវខេត្ត បៀនវ៉ា, យ៉ាទិញ, ទិញឡើង (មេសរ) និង កោះត្រឡាច ដែលយួនបានប្រវ័ញ្ចយកពីខ្មែរ ពីមុនមក ។ លុះ បានចូលមកនៅ ជាអ្នកជិតខាងរបស់ខ្មែរ លើដែនដីកូសាំងស៊ីន (COCHINCHINE) ហើយ ទើបបារាំងបានចាប់អារម្មណ៍យ៉ាងខ្លាំង មកលើប្រទេសខ្មែរ ។ រាជការអាណានិគមនិយម បារាំង ជឿថា ទន្លេមេគង្គ ជាផ្លូវទឹកមួយសំខាន់ អាចឲ្យគេធ្វើការជ្រៀតចូលទៅក្នុងប្រទេស ចិនខាងត្បូងបាន ហើយម្យ៉ាងទៀត គេត្រូវរកមធ្យោបាយកំចាត់ឲ្យអស់ នូវគ្រោះថ្នាក់ទាំង ឡាយ ដែលគំរាមកំហែងលើអាណានិគមថ្មីរបស់គេ ជាពិសេសគ្រោះថ្នាក់មកលើប្រទេស ស្ងៀម ដែលនៅខាងក្រោយនោះ មានអធិរាជ នៃ រាជាណាចក្ររបស់ពួកអង់គ្លេស ថែម ទៀត ។

 

គេបានដឹងថា នៅ គ.ស. 1861ក្រោយពីបានវាយបែកបន្លាយ ព្រៃនគរ លោក ឧត្តមនាវី CHARNER បានបញ្ជូននាយទាហានម្នាក់ឲ្យទៅ ឧដុង្គ ដើម្បីធ្វើការទាក់ទងនឹងក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរនោះ ហើយដែលជាមូលហេតុញ៉ាំងលោកទេសាភិបាល ឲ្យទៅ គាល់ព្រះរាជាខ្មែរក្នុងពេលនោះ ព្រោះបារាំងបានសង្កេតឃើញថា គឺតំណាងសៀមនៅអម្ម ព្រះរាជាខ្មែរនោះទេ ជាព្រះរាជាខ្មែរពិតប្រាកដ ។ ដូច្នេះ គឺដើម្បីកំចាត់ឲ្យអស់ នូវឧបាយ សម្ងាត់ទាំងឡាយរបស់សៀម ដែលអាចគំរាមកំហែងដល់ជំហររបស់បារាំងនៅឥណ្ឌូចិន ដើម្បីបង្កើតឲ្យមានសន្តិសុខនៅព្រំដែន នៃ អាណានិគមថ្មី និង ដើម្បីត្រួតពិនិត្យមើលនូវ ដែនដីខាងក្នុងមួយ ដែលផ្តល់ប្រយោជន៍ច្រើន ដែលបារាំងបានតាំង អាណាព្យាបាលភាព របស់ខ្លួន លើប្រទេសខ្មែរ ។ លោកទេសាភិបាល DE LA GRANDIÈRE បានទទួលហេតុ ផលទាំងនោះយ៉ាងសព្វគ្រប់ដល់ព្រះរាជាខ្មែរ ហើយសូមព្រះអង្គព្រមដាក់ប្រទេសខ្មែរ ឲ្យ បារាំងជួយការពារ ។ សម្តេច MICHE ទ្រង់បានថ្វាយ នូវគំរោងសន្ធិសញ្ញាមួយ ហើយទ្រង់ បានធ្វើការពិភាក្សាជាមួយព្រះរាជាខ្មែរ ហើយនៅថ្ងៃទី 11សីហា 1863 លោក DE LA GRANDIÈRE បានចុះហត្ថលេខាក្នុងនាមលោកផ្ទាល់ លើសន្ធិសញ្ញា មិត្តភាព ការការពារ និង ពាណិជ្ជកម្មមួយ ជាមួយ សម្តេច នរោត្តម ដែលបានទទួលយល់ព្រម ដោយមានការ ញញើតញញឹមយ៉ាងច្រើន ។

 

ដូច្នេះ យើងឃើញថា ព្រះបាទ នរោត្តម ពុំបានហៅបារាំង ឲ្យមកតាំង អាណាព្យា បាលភាព លើប្រទេសខ្មែរទេ ហើយព្រះអង្គ ទ្រង់បានទទួលយកសន្ធិសញ្ញា ថ្ងៃទី 11ខែសីហា 1863នោះ គឺទំនងជាមានការកៀបសង្កត់ដោយមិត្តភាព ពីសំណាក់ លោក ទេសាភិបាល DE LA GRANDIÈRE ជាមិនខាន ។ ភស្តុតាងមួយដ៏ជាក់ស្តែងក្នុងរឿងនេះគឺ សារលិខិតមួយ ដែលព្រះអង្គទ្រង់បានផ្ញើទៅថ្វាយព្រះចៅសៀម ក្រោយពេលដែលព្រះអង្គ បានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាខាងលើ ។ ក្នុងសារលិខិតនោះ ព្រះអង្គទ្រង់បាន ត្អូញត្អែរថា ព្រះអង្គត្រូវគេបង្ខំឲ្យធ្វើសន្ធិសញ្ញាជាមួយបារាំង ។

 

តើមានអ្វីខ្លះ ជា ខ សំខាន់ ក្នុងសន្ធិសញ្ញា ចុះថ្ងៃទី 11 ខែសីហា 1863 ?

 

ក្នុង មាត្រាទី 1 មានសេចក្តីចែងថា ព្រះចៅអធិរាជ នៃ ជនជាតិបារាំង នឹងផ្តល់នូវ ការ ការពារ ដល់ ព្រះរាជាខ្មែរ ។ ក្នុងមាត្រាបន្តបន្ទាប់មកទៀត មានចែងថា ព្រះចៅ នៃ ជនជាតិបារាំង នឹងតែងតាំង រេស៊ីដង់ ម្នាក់ ដែលមានឋានៈជាមន្ត្រីជាន់ខ្ពស់ ឲ្យនៅអម ព្រះរាជាខ្មែរ ឯព្រះរាជាខ្មែរ នឹងតែងតាំង រេស៊ីដង់ខ្មែរម្នាក់ ឲ្យនៅអមលោក ទេសាភិបាល នៃ ដែនដីកូសាំងស៊ីន វិញ ។ ប៉ុន្តែ បើមានការតែងតាំង កុងស៊ុលដ៍ទៃ ក្រៅពីប្រទេស

 

បារាំង នោះតម្រូវឲ្យមានការយល់ព្រមពីលោក ទេសាភិបាលកូសាំងស៊ីន ផងដែរ ។ ជនជាតិបារាំងដែលមករស់នៅលើទឹកដីខ្មែរក្តី ជនជាតិខ្មែរដែលទៅរស់នៅក្នុងអធិរាជាណាចក្របារាំងក្តី សុទ្ធតែមានសេរីភាពពេញលេញ ក្នុងការ ទៅមក និង ក្នុងការរស់នៅ ឲ្យតែជនជាតិនោះ បានទៅសុំចុះឈ្មោះច្បាប់អនុញ្ញាតពី រេស៊ីដង់ របស់ខ្លួន ។ លោក រេស៊ីដង់បារាំង មានសិទ្ធិជំនុំជម្រះវិវាទ ដែលបានកើតឡើងរវាងជនជាតិបារាំង និងជនជាតិ អឺរ៉ុបដទៃទៀត ។ ក្នុងករណីមានជម្លោះរវាង ជនជាតិបារាំង និង ជនជាតិខ្មែរ វិញនោះ នឹង មានមន្ត្រីខ្មែរម្នាក់ នៅអមលោករេស៊ីដង់បារាំង ក្នុងការជំនុំជម្រះ។

 

កប៉ាល់របស់បារាំង មានសេរីភាពពេញលេញ ក្នុងការធ្វើជំនួញក្នុងដែនទឹកខ្មែរ ដោយ មិនបាច់បង់ពន្ធគយអ្វីទាំងអស់ លើកលែងតែ ពន្ធលើអាភៀន ចេញ ។ ឯកប៉ាល់ខ្មែរវិញ ក៏ មានសិទ្ធិគ្រប់គ្រាន់ ក្នុងការធ្វើជំនួញក្នុងកំពង់ផែទាំងឡាយ នៃ ដែនកូសាំងស៊ីន វិញដែរ ។ រដ្ឋាភិបាលខ្មែរ ត្រូវសន្យាថា ការពារ ពួកអ្នកផ្សាយសាសនា ពួកអ្នកប្រាជ្ញបារាំង និង ជនជាតិបារាំងជាទូទៅ ដែលរស់នៅ ឬ ដែលធ្វើជំនួញ ក្នុងទឹកដីខ្មែរ ។ ចំណែកឯ ជនជាតិ ខ្មែរ ដែល រស់នៅ ឬ ធ្វើជំនួញ ក្នុងទឹកដីកម្មសិទ្ធិរបស់បារាំង ក៏នឹងត្រូវបាន ទេសាភិបាល នៃ ទឹកដីនោះ ការពារវិញដែរ ។

 

ព្រះចៅអធិរាជ នៃ ជនជាតិបារាំង សន្យាថា នឹងរៀបចំឲ្យ ប្រទេសកម្ពុជា បានស្ថិត ក្នុងសន្តិភាព និង របៀបរៀបរយ និង ការពារចំពោះការវាយលុកទាំងឡាយ មកពីខាងក្រៅ និង ជួយខ្មែរ ក្នុងការហូតពន្ធគយ និង ផ្តល់គ្រប់ភាពងាយស្រួល ក្នុងការធ្វើគមនាគមន៍ ជាមួយនឹងសមុទ្រ ។

 

ជាថ្នូរវិញ ប្រទេសកម្ពុជា ព្រមឲ្យជាសម្បទាន ដល់ប្រទេសបារាំង នូវ ដីម្តុំត្រង់ ជ្រោយចង្វារ ដើម្បីស្ថាបនា ឃ្លាំងផ្ទុកធ្យូង ឃ្លាំងសម្រាប់ផ្តល់ស្បៀងដល់កប៉ាល់បារាំង និង បន្ទាយសម្រាប់ឲ្យទាហាននៅ ។ ពិសេសទៅទៀត ដើម្បីជាការដឹងគុណចំពោះប្រទេស បារាំង ដែលបានផ្តល់នូវការ ការពារ ដល់ប្រទេសកម្ពុជា ខ្មែរត្រូវបើកសិទ្ធិឲ្យបារាំង កាប់ឈើក្នុងព្រៃទាំងឡាយ ក្នុងព្រះរាជាណាចក្រ ដើម្បីយកទៅស្ថាបនាកប៉ាល់ ។

 

សរុបសេចក្តីមក យើងឃើញថា ទោះបីខាងគូភាគីខ្មែរ ចាញ់ប្រៀបខាងគូភាគីបារាំង ខ្លះក៏ដោយ ក៏មានមតិភាគច្រើនយល់ឃើញថា ខ្មែរអាចទទួលយក សន្ធិសញ្ញា ថ្ងៃ 11ខែសីហា 1863 ព្រោះបារាំងពុំបានដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ ។ ប៉ុន្តែ ទោះបីបារាំងបានសន្យាថា និងការពារប្រទេសកម្ពុជា ប្រឆាំងនឹងអំពើវាយលុកពីក្រៅ ក៏ដោយ ក៏ ព្រះបាទ នរោត្តម ទ្រង់បានធ្វើ សន្ធិសញ្ញាសម្ងាត់ មួយ ជាមួយព្រះចៅសៀម ចុះថ្ងៃទី 1 ខែធ្នូ 1863 ដោយទទួលស្គាល់ថា ប្រទេសកម្ពុជា ជា សាមន្តរដ្ឋ របស់សៀម ដដែល និង ដោយព្រមលះបង់ឲ្យប្រទេសសៀម នូវខេត្ត បាត់ដំបង អង្គរ មង្គលបុរីស៊ីសុផុន កំពង់ស្វាយ និង ពោធិ៍សាត់ ។ គួរគប្បីជ្រាបថា សន្ធិសញ្ញាសំងាត់នេះ បានធ្វើ ឡើង ក្នុងពេលដែល សន្ធិសញ្ញា ថ្ងៃ 11 ខែសីហា 1863 ត្រូវផ្ញើទៅប្រទេសបារាំង សច្ចាប័នពីព្រះចៅ NAPOLEON ទី៣ ។ ប៉ុន្តែ លុះបានទទួលសន្ធិសញ្ញាដែលមាន ពី ព្រះចៅ NAPOLÉON ទី៣ ហើយលោកទេសាភិបាល នៅកូសាំងស៊ីន បានតម្រូវ ព្រះចៅសៀម បញ្ជូនគ្រឿងសំរាប់រាជ្យ មកឧដុង្គ យ៉ាងឆាប់រហ័ស ដើម្បីធ្វើពិធី ព្រះបាទ នរោត្តម នៅថ្ងៃទី 3 ខែមិថុនា 1864។ បន្ទាប់ពីនោះ រាជទូតសៀម ត្រូវ ចេញពីក្រុងឧដុង្គ ហើយព្រះចៅសៀមក៏អស់អំណាចគ្រប់គ្រងមកលើប្រទេសខ្មែរ