
កាំង ហ្គិចរវាវ ហៅ ឌុច
កាំង ហ្គិចអ៊ាវ ហៅ ឌុច កើតនៅ ថ្ងៃទី 17 វិច្ឆិកា 1942នៅ ភូមិពៅវើយ ឃុំពាម បាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឪពុកឈ្មោះ កាំង គឺ (កើតឆ្នាំ 1915 ស្លាប់ឆ្នាំ 1990) ម្តាយឈ្មោះ ? (កើតឆ្នាំ 1923នៅរស់) ។ កាំង ហ្គិចអ៊ាវ រៀននៅ សាលាបឋមសិក្សា ស្ទោង បានប្រឡងជាប់ វិញ្ញាបនប័ត្របឋមសិក្សា (CERTIFICAT D'ÉTUDE PRIMAIRE) ឆ្នាំ 1957 មធ្យមសិក្សា នៅ អនុវិទ្យាល័យ កំពង់ធំ នៅ វិទ្យាល័យ កំពង់ចាម ជាប់សញ្ញាប័ត្រ មធ្យមសិក្សាភាគទី 1 (BAC 1) ប្រឡងជាប់ជា សាស្ត្រាចារ្យមធ្យមសិក្សា គណិតវិទ្យា ឆ្នាំ 1965 ។ ពីឆ្នាំនោះមក កាំង ហ្គិចអ៊ាវ មានសកម្មភាពនយោបាយជាមួយ ពួកកុម្មុយនិស្ត គាត់ត្រូវប៉ូលីស សម្តេច សីហនុ ចាប់ខ្លួនដាក់គុក រហូតដល់មានព្រឹត្តិការណ៍ ឆ្នាំ 1970 ទម្លាក់ សម្តេច សីហនុ ទើបរដ្ឋាភិបាល លន់ នល់ ដោះលែងគាត់ឲ្យមានសេរីភាពវិញ ។ ពេលរួចពីគុក កាំង ហ្គិចអ៊ាវ ក៏ដូចជា ខ្មែរវៀតមិញ នង សួន ក៏បានរត់ចូលជួរជាមួយពួក ខ្មែរកុម្មុយនិស្ត ។ កាំង ហ្គិចអ៊ាវ បានប្តូរឈ្មោះ ហៅថា ឌុច ជាឈ្មោះបដិវត្តន៍ ។ ពី ខែ កក្កដា 1971 ដល់ ខែ មករា 1973 ឌុច ជា ប្រធានការិយាល័យ ទី13 ឬ ម-13(មន្ទីរសន្តិសុខ ឃុំឃាំង-សម្លាប់មនុស្ស) នៅ អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ នៅ ម 13 ឌុច បានការពារបារាំង នរវិទូ (ANTHROPOLOGUE) FRANÇOIS BIGOT ឲ្យរស់រាន មានជីវិត រហូតមកដល់ពេលធ្វើសវនាការកាត់ទោស ឌុច នរវិទូ នេះ បានមកធ្វើជាសាក្សី ពីទង្វើ ឌុច ពីពេលមុន ។ ពី ឆ្នាំ 1975 ដល់ 1979 ឌុច បានមកធ្វើ មេគុកទួលស្លែង ឬ ស-21 (សន្តិសុខ 21) នៅភ្នំពេញ ។ ស-21 ជាមណ្ឌល ឃុំឃាំង-សម្លាប់មនុស្ស គ្មាន រើសមុខ ដែល បក្សកុម្មុយនិស្តខ្មែរក្រហម ចាប់មកសួរចម្លើយ មុននឹងសម្លាប់ ។ ទទួល រងឧក្រិដ្ឋកម្មនៅ ស-21 មានមួយផ្នែក ជាពួកកុម្មុយនិស្ត ដូច ឌុច ដែរ និង មួយផ្នែកជា បញ្ញវ័ន្ត នៃ សាធារលរដ្ឋខ្មែរ ដូចជា លោក ភួង តុន, ឈូក ម៉ឹង ម៉ា ។ល។ ជាសរុប ស-21 មានមនុស្សស្លាប់ ប្រុស-ស្រី-ក្មេង-ចាស់ ជិត 18.000នាក់ ។ ឌុច មានប្រពន្ធ រៀបការ ថ្ងៃទី 20 ធ្នូ 1975 (ស្លាប់ ថ្ងៃទី 11 វិច្ឆិកា 1995) ។ នៅ ឆ្នាំ 1986 ឌុច បានទៅស្រុកចិន រៀនសូត្រកុម្មុយនិស្តចិន រហូតដល់ ឆ្នាំ 1988 ទើប ត្រឡប់មកវិញ ពេលនេះ ឌុច បានប្តូរឈ្មោះម្តងទៀត ហៅ ហង្ស ពិន ។ ពីពេលនោះមក ឌុច ប្រើឈ្មោះ ហង្ស ពិន ។ ហង្ស ពិន មានកូន 5 នាក់ ៖ 1.....?, 2. ហង្ស ស៊ីវផេង, 3. ហង្ស ស៊ីវម៉េង, 4. ហង្ស ថៃអាន ។ កូនទី 2, 3, 4 ធ្វើគ្រូបង្រៀននៅ សំឡូត ខេត្តបាត់ដំបង ។ ក្រោយ ឆ្នាំ 1979 ឌុច បានបន្លំខ្លួន ប្តូរឈ្មោះ ចូលសាសនាគ្រិះ ធ្វើជាគ្រូ បង្រៀន នៅ សំឡូត ។ អ្នកថតរូប ជាតិអឺរឡង់ NIC DUNLOP បានរកឃើញ ហើយបើក មុខ ស្គាល់ឧក្រិដ្ឋជននេះ ។ ឌុច បានត្រូវទាហានចាប់មកឃុំនៅ ឆ្នាំ 1999 ។ តុលាការ កាត់ទោសមេដឹកនាំខ្មែរក្រហម បានឲ្យចាប់ឃុំឃាំង ឌុច ថ្ងៃទី 31 កក្កដា 2007 បន្តទៅ ទៀត ។ តុលាការបានចោទប្រកាន់ ឌុច 3 ករណី ៖ ឧក្រិដ្ឋកម្មសង្គ្រាម, ឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ, សម្លាប់មនុស្សដោយចេតនា ។
អង្គជំនុំជម្រះតុលាការកំពូល បានផ្តន្ទាទោសឌុច កាលថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ 2012 ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ សេចក្តីសម្រេចចិត្តនេះ គឺជាសេចក្តីសម្រេចចិត្ត ចុងក្រោយ និង បិទផ្លូវតវ៉ា ។ អង្គជំនុំជំរះតុលាការកំពូល បានបដិសេធសាលក្រមរបស់ អង្គជំនុំជំរះសាលាដំបូង ដែលប្រកាសកាលពី ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2010 និង ដោយ មតិភាគច្រើនលើសលុប ក៏បានបដិសេធចោលសេចក្តីសំរេចរបស់អង្គជំនុំជំរះសាលាដំបូង ដែលកាត់បន្ថយរយៈពេល 5 ឆ្នាំ ជាសំណងចំពោះការជាប់ឃុំឃាំងដោយខុសច្បាប់ នៅ មន្ទីរឃុំឃាំងរបស់តុលាការយោធា ចន្លោះពី ថ្ងៃទី 10 ខែខុសភា ឆ្នាំ 1999 ដល់ ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2007 ។ បន្ទាប់ពីបានធ្វើ សវនាការបឋម នៅ ថ្ងៃទី 17 និង 18 ខែកុម្ភៈ ឆ្នាំ 2009 ការជំនុំជម្រះ លើអង្គសេចក្តី ត្រូវបានចាប់ផ្តើមធ្វើឡើងនៅ ថ្ងៃទី 30 ខែមីនា ឆ្នាំ 2009 ។ ការជំនុំជម្រះ ឌុច បានបញ្ចប់នៅ ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2009 ។ ក្នុងរយៈពេលជំនុំជម្រះ ចំនួន77 ថ្ងៃ មានសាក្សីជាអ្នកជំនាញ ចំនួន 9 នាក់ សាក្សីផ្តល់ សក្ខីកម្ម ទាក់ទងនឹងអង្គហេតុ ចំនួន 17 នាក់ សាក្សីផ្តល់សក្ខីកម្ម ទាក់ទងនឹងអត្តចរិត ចំនួន 7 នាក់ និង ដើមបណ្តឹងរដ្ឋប្បវេណី ចំនួន 22 នាក់ បានឡើងបង្ហាញខ្លួន នៅ ចំពោះមុខអង្គជំនុំជម្រះសាលាដំបូង។ សាធារណជន ចំនួនជាង 31.000 នាក់ បានតាម ដាន ដំណើរការនីតិវិធីនេះដោយផ្ទាល់ នៅសាលសវនាការ ។ នៅ ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2010 អង្គជំនុំជំរះសាលាដំបូង បានដាក់ទោស កាំង ហ្គិចអ៊ាវ និង ផ្តន្ទាទោសឲ្យជាប់ ពន្ធនាគារ រយៈពេល 35 ឆ្នាំ ។ ទោសនេះ ត្រូវបានកាត់បន្ថយរយៈពេល 5 ឆ្នាំ ជាសំណាង ចំពោះការឃុំខ្លួនគាត់ខុសនីតិវិធីច្បាប់ ដោយតុលាការយោធាកម្ពុជា ពីថ្ងៃទី 10 ខែខុសភា ឆ្នាំ 1999 ដែលថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2007 ។ ជនត្រូវចោទ ក៏ទទួលបាននូវការទទួល ស្គាល់ នូវរយៈពេលឃុំខ្លួននៅក្រោមសមត្ថកិច្ចរបស់តុលាការយោធាកម្ពុជា និង រយៈពេល ឃុំខ្លួនបណ្តោះអាសន្ន នៅក្រោមសមត្ថកិច្ចរបស់ អ.វ.ត.ក. ។ ជនត្រូវចោទ និង សហ ព្រះរាជអាជ្ញា បានប្តឹងសាទុក្ខទៅអង្គជំនុំជម្រះ តុលាការកំពូល ជំទាស់នឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ។ ដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួន ក៏បានប្តឹងសាទុក្ខប្រឆាំងនឹង សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ពាក់ព័ន្ធទៅនឹងសំណងផ្លូវចិត្តនិងការបដិ សេធភាពអាចទទួលយកបាន នៃពាក្យសុំធ្វើជាដើមបណ្តឹងរដ្ឋប្បវេណី ។ អង្គជំនុំជម្រះ តុលាការកំពូល បានបើកសវនាការសាធារណៈ ទៅលើបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រម របស់អង្គជំនុំជម្រះសាលាដំបូង ក្នុងសំណុំរឿង001 នៅសប្តាហ៍ចុងក្រោយ នៃ ខែមីនា ឆ្នាំ 2011។ អង្គជំនុំជម្រះតុលាការកំពូល បានប្រកាសសាលដីកាសង្ខេប នៅ ថ្ងៃទី 3 កុម្ភៈ ឆ្នាំ 2012 ។ ចំណុចចោទប្រកាន់នៅក្នុងសាលក្រម ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2010 អង្គជំនុំជម្រះសាលាដំបូង ដែលត្រូវបានអង្គជំនុំជំរះតុលាការកំពូល ទទួលស្គាល់មួយផ្នែក និង ធ្វើវិសោធនកម្មមួយផ្នែក នៅ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ 2012 ឌុច មានទោសទៅតាម មាត្រា ទី5 ទី6 និង ទី29 (ថ្មី) នៃច្បាប់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ចំពោះបទល្មើសទាំងប៉ុន្មានខាងក្រោម ដែលត្រូវបានប្រព្រឹត្តនៅទីក្រុងភ្នំពេញ ក្នុងទឹកដី នៃ ប្រទេសកម្ពុជា ចន្លោះពី ថ្ងៃទី ១៧ ខែមេសា ឆ្នាំ 1975 ដល់ ថ្ងៃទី 6 ខែមករា ឆ្នាំ 1979 ៖
•ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៖
ការរើសអើង ដោយសារហេតុផលនយោបាយ
ការសម្លាប់រង្គាល (រួមបញ្ចូលទាំងការធ្វើមនុស្សឃាត)
ការធ្វើឲ្យទៅជាទាសករ
ការដាក់ក្នុងមន្ទីរឃុំឃាំង
ការធ្វើទារុណកម្ម និង អំពើអមនុស្សធម៌ផ្សេងៗទៀត
•ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ 1989 ៖
ការធ្វើមនុស្សឃាតដោយចេតនា
ការធ្វើទារុណកម្ម និង ការធ្វើបានដោយអមនុស្សធម៌
ការបង្កដោយចេតនាឲ្យមានរបួសធ្ងន់ធ្ងរ ឬ ឲ្យមានការឈឺចាប់ដល់ រាងកាយ ឬ សុខភាព
ការដកហូតដោយចេតនាពី ឈ្លើយសឹក ឬ ជនស៊ីវិល នូវសិទ្ធិទទួលបានការ
កាត់ទោសដោយ យុត្តិធម៌ និង ទៀងទាត់ និង ការឃុំខ្លួនជនស៊ីវិលដោយខុសច្បាប់ ។