Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About

Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

នរោត្តម សុរាម្រិត

August 17, 2025
327
Image's នរោត្តម សុរាម្រិត

នរោត្តម សុរាម្រិត

 

 

 

ព្រះអង្គម្ចាស់ នរោត្តម សុរាម្រិត ជាបុត្ររបស់ ព្រះអង្គម្ចាស់ សុធារត្ន និង ម្ចាស់ក្សត្រី ផាន់ ង៉ាង៉ាម ។ សុធារត្ន និង ផាន់ ង៉ាង៉ាម ជា បុត្រា-បុត្រី ព្រះនរោត្តម តែមាតាដ៏ទៃខុស គ្នា ។ សុរាម្រិត ប្រសូត្រ នៅថ្ងៃទី 6 មីនា 1886នៅភ្នំពេញ ។ ព្រះអង្គបានធ្វើការសិក្សា នៅ អនុវិទ្យាល័យ ស៊ីសុវត្ថិ និង បន្ទាប់មក នៅ វិទ្យាល័យ CHASSELOUP-LAUBAT នៅ ក្រុងព្រៃនគរ ។ នៅពេលបញ្ចប់ការសិក្សា សុរាម្រិត បានធ្វើកម្មសិក្សាក្នុងរដ្ឋបាលបារាំង-អាណានិគម នៅឆ្នាំ 1918។ ព្រះសុរាម្រិត បានរៀបអាពាហ៍ពិពាហ៍ លើកទី1 ជាមួយ ម្ចាស់ក្សត្រី ឌួង ម៉ាធុរេត។ បន្ទាប់ពីអាពាហ៍ពិពាហ៍នេះ ព្រះសុរាម្រិតបានមកបម្រើការងារ នៅរាជវាំង ក្នុងឋានៈជាអង្គរក្ស និង ជាលេខាធិការឯកជនរបស់ ព្រះមហាក្សត្រ ស៊ីសុវត្ថិ ។ ដោយមានការមិនចុះសម្រុងគ្នានៃគ្រួសារឪពុក-ម្តាយ ខាងម្ចាស់ក្សត្រី អាពាហ៍ពិពាហ៍ទី 1 ចេះតែរកាំរកុះ ជាបុព្វហេតុឲ្យមានការលែងលះគ្នា ជាទីបញ្ចប់ ។ ព្រះសុរាម្រិត បានរៀប អាពាហ៍ពិពាហ៍ទី 2ជាមួយ ម្ចាស់ក្សត្រី កុសុមៈនារីរត្ន ជាបងប្អូនជីដូនមួយ ឌួង ម៉ាធុរេត និង ជាបុត្រី ព្រះមុនីវង្ស នៅថ្ងៃទី 12មីនា 1920។ ជាមួយនឹងមហេសី កុសុមៈ នេះ ដែល ព្រះសុរាម្រិត បានឲ្យកំណើតបុត្រាទោល ឈ្មោះ សីហនុ ។

 

ព្រះស៊ីសុវត្ថិ ចូលទីវង្គតនៅ ថ្ងៃទី 9 សីហា 1927 ព្រះអង្គម្ចាស់ មុនីវង្ស ក៏បាន ឡើងគ្រងរាជ្យនៅឆ្នាំដដែលនេះ ។ ព្រះមហាក្សត្រ មុនីវង្ស បានតែងតាំង ព្រះសុរាម្រិត ជា នាយក រាជស្ថានអធិការបតី (CHANCELLERIE ROYALE) នៅថ្ងៃទី 15 ធ្នូ 1927 ។ នៅ ថ្ងៃទី 1 មីនា 1928ព្រះសុរាម្រិត បានទទួលភារកិច្ចរៀបចំឲ្យប្រសើរឡើង នូវក្រសួង ព្រះរាជវាំង ។ នៅថ្ងៃ ៣០ មីនា ១៩២៩ ព្រះមុនីវង្ស បានតែងតាំង កូនប្រសារប្រុស សុរាម្រិត ក្នុងរាជរដ្ឋាភិបាល ដែលមានឋានៈស្មើ រដ្ឋមន្ត្រី សម្រាប់ក្រសួង នាវាសាស្ត្រ និង កសិកម្ម 1 ឆ្នាំ 1932 ទ្រង់សុរាម្រិត បានទទួលងារជា ក្រុមឃុន វិសុទ្ធខត្តិយវង្ស និង បានតែងតាំងជា តំណាងរាជរដ្ឋាភិបាលខ្មែរ នៅក្រុមប្រឹក្សាជាន់ខ្ពស់អគ្គរដ្ឋាភិបាល ។ នៅ ឆ្នាំ ១៩៣៥ ទ្រង់សុរាម្រិត បានទទួលបេសកកម្ម ធ្វើការនៅអម ទីស្តីការរដ្ឋមន្ត្រី អាណានិ គម នៅស្រុកបារាំង ។ ព្រះរាជបុត្រា សីហនុ បានឡើងគ្រងរាជ្យ នៅឆ្នាំ 1941 ព្រះ បិតា-មាតា សុរាម្រិត-កុសុមៈ ទ្រង់បានគ្រប់គ្រង របាំ និងប្រាសាទ ខេមរិន្ទ ។ នៅពេលបារាំងវិលត្រឡប់មកវិញ និង ក្នុងពេលដែល បុត្រា សីហនុ បួសជាព្រះសង្ឃ គង់នៅវត្ត កិច្ចការប្រទេសជាតិបានត្រូវ បុត្រា សីហនុ ប្រគល់ឲ្យបិតា គ្រប់គ្រង ។ ក្នុងពេលនោះ ព្រះសុរាម្រិត មាននាទីជា រ៉ាជានុសិទ្ធ នៃ ព្រះរាជាណាចក្រ កម្ពុជា ។ នៅឆ្នាំ 1955 ព្រះសីហនុ បានដាក់រាជ្យថ្វាយទៅព្រះបិតា ។ ពិធីបុណ្យរាជាតិ សេក នរោត្តម សុរាម្រិត ជាព្រះមហាក្សត្រ យ៉ាងអធិកអធម្ម បានប្រព្រឹត្តទៅ នៅថ្ងៃទី មីនា 1955។ ព្រះសុរាម្រិត មានមហេសីសំណប់មួយទៀត ឈ្មោះ ឃុនយោប ដែល អនុញ្ញាតឲ្យព្រះអង្គមានបុត្រីម្នាក់ (វិជ្ជរ៉ា), បុត្រាពីរនាក់ (សិរីវុឌ្ឍ, ប្រិយសោភ័ណ្ឌ) ។

 

នរោត្តម សុរាម្រិត ចូលទីវង្គត ថ្ងៃទី 3មីនា 1960 ម៉ោង 12 និង 45នាទី ក្នុង ជន្មាយុ74 ឆ្នាំ ។

 

Categories

Author48Biography44Event1News1Self-Help

Related

Image's blog

ញឹក ប៊ុនឆៃ

Image's blog

ញឹក ជូឡុង

Image's blog

នរោត្តម ចន្ទរង្សី

Image's blog

នរោត្តមសីហនុ

Image's blog

នរោត្តម សុរាម្រិត

Image's blog

នរោត្តម យុគន្ធរ

Image's blog

នរោត្តម

Image's blog

ឡុងសៀម

Image's blog

ឃឹម ទិត

Image's blog

កឹម សុខា

Image's blog

កាំង ហ្គិចរវាវ ហៅ ឌុច

Image's blog

អៀវ កើស