Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About

Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

ញឹក ជូឡុង

August 18, 2025
383
Image's ញឹក ជូឡុង

ញឹក ជូឡុង 

 

ជិតស្និទ្ធព្រះរាជវាំង ។ លោកជាឪពុក លោកស្រី ជូឡុង សូមរ៉ា ភរិយា លោក សម តើ លោក ញឹក ជូឡុង កើតនៅថ្ងៃទី 23 សីហា 1908 នៅក្រុងភ្នំពេញ ពីគ្រួសារមន្ត្រី ប្រធាន គណបក្សប្រឆាំង នៅកម្ពុជា ។

 

លោក ញឹក ជូឡុង បានសិក្សានៅ អនុវិទ្យាល័យ ស៊ីសុវត្ថិ នៅភ្នំពេញ និង វិទ្យាល័យ CHASSELOUP LAUBAT នៅព្រៃនគរ ។ នៅវិទ្យាល័យនេះ លោកបានទទួល សញ្ញាប័ត្រ មធ្យមសិក្សា ផ្នែកទស្សនវិជ្ជា ។

 

លោក ញឹក ជូឡុង បានចូលបម្រើការងាររដ្ឋបាលនៅឆ្នាំ1932 ដែលគាត់បានទទួល បុណ្យសក្តិឡើងជាលំដាប់ថ្នាក់ ៖ ឆ្នាំ 1937ជា អភិបាល ខេត្តពោធិ៍សាត់, ឆ្នាំ 1939-1944 ជា អភិបាល ខេត្តកំពង់ចាម ។ នៅថ្ងៃ 9 មីនា 1945 មានការចាប់ឃុំខ្លួនបារាំង នៅ កម្ពុជា ដោយកងកម្លាំងជប៉ុន លោក ញឹក ជូឡុង បានត្រូវតែងតាំងជា អភិបាល ក្រុង-ភ្នំពេញ ។ ពីថ្ងៃ 14 សីហា ដល់ថ្ងៃ 16 តុលា 1945(3 ខែ) គាត់ជា រដ្ឋមន្ត្រីអប់រំជាតិ នៃ រដ្ឋាភិបាល លោក សឺង ង៉ុកថាញ់ ។ ពេលដែលបារាំងវិលត្រឡប់មកវិញ ពីថ្ងៃ 17 តុលា 1945 ដល់ថ្ងៃ 14 ធ្នូ 1946 គាត់ជា រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ នៃ រដ្ឋាភិបាល ដឹកនាំដោយ ស៊ីសុវត្ថិ មុនីរ៉េត ។ នៅពេលនោះ គាត់ជាមន្ត្រីហែហម ព្រះមហាក្សត្រ នរោត្តម សីហនុ មកស្រុកបារាំង ពីខែ មេសា ដល់ មិថុនា 1946។ នៅថ្ងៃទី 7 ធ្នូ 1946គាត់បានត្រូវតែងតាំងជា សមាជិក ប្រតិភូត្រតពិនិត្យពួកថៃ ឲ្យចាកចេញពី ខេត្តបាត់ដំបង ដែលពួកវ៉ាបានមកកាន់កាប់ខេត្តនេះ តាំងពីឆ្នាំ 1941 មក ។ នៅឆ្នាំ 1947 គាត់បាន បង្កើត គណបក្ស “ខេមរៈប៉ុណ្ណាការ” ដើម្បីចូលរួមបោះឆ្នោត តែគ្មានបានទទួលអាសនៈ នៅសភាទេ ។ នៅខែមេសា 1948គាត់ជា ប្រតិភូរបស់រដ្ឋាភិបាលកម្ពុជា អមឧត្តម ស្នងការបារាំង នៅឥណ្ឌូចិន និង នៅខែសីហា ឆ្នាំដដែល គាត់ជា ប្រតិភូកម្ពុជា នៅឧត្តម ក្រុមប្រឹក្សាសហភាពបារាំង នៅប៉ារីស ។ នៅខែកញ្ញា គាត់ជា សមាជិក គណៈប្រតិភូបារាំង នៅ អ.ស.ប. មានឋានៈជា ទីប្រឹក្សា ។ នៅថ្ងៃទី 22វិច្ឆិកា 1949គាត់បានទទួល ឋានន្តរសក្តិ ជាវរសេនីយឯក និង ជានាយកអគ្គបញ្ជាការ កងទ័ពខេមរភូមិន្ទ ។ នៅឆ្នាំ 1950លោកបានត្រូវតែងតាំងជា អភិបាលខេត្តបាត់ដំបង ដែលមានឋានៈស្មើ រដ្ឋមន្ត្រី ។ នៅថ្ងៃទី 1មករា 1951 គាត់បានវិលមកកាន់ រដ្ឋាភិបាល វិញ មានឋានៈជា រដ្ឋមន្ត្រី ក្រសួរញ្ញវត្ថុ រហូតដល់ថ្ងៃទី 14 ខុសភា 1951 ។ ថ្ងៃទី 5 ខែកញ្ញា 1951 ដោយមានការចូលរួមពី លោក លន់ នល់ គណបក្ស ខេមរៈប៉ុណ្ណាការ បានចូលរួមបោះឆ្នោត សភានីតិបញ្ញត្តិ បានទទួល 2 អាសនៈ ក្នុងសភាមានអាសនៈទាំងអស់78 ។ នៅឆ្នាំ 1953 ស្តេច សីហនុ បានចាកចេញពីភ្នំពេញ ដើម្បីធ្វើ រាជបូជនីយកិច្ចទាមទារឯករាជ្យ លោក ញឹក ជូឡុង ទទួលភារៈដឹកនាំ ក្រសួងភូមិន្ទពត៌មាន តាំងនៅបាត់ដំបង ។ នៅចុង ឆ្នាំ 1953 ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូណ៌ពីបារាំង លោក ញឹក ជូឡុង បាន ត្រូវតែងតាំងជាថ្មី អភិបាលក្រុងភ្នំពេញ ។ នៅថ្ងៃទី ៧ មេសា 1954 គាត់បានត្រូវតែង តាំងជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក ក្រសួងការបរទេស និង សន្និសិទ (ហ្សឺណែវ) បន្ទាប់មក នៅថ្ងៃទី 18!មេសា 1954 គាត់មានភារៈមើល ក្រសួងការពារជាតិ រហូតដល់ថ្ងៃទី 31កក្កដា 1954 ។ នៅពេលនោះ គាត់បានទទួលឋានន្តរសក្តិជា ឧត្តមសេនីយខ្មែរទី 1 (លោក លន់ នល់ ជាឧត្តមសេនីយទី 2 ឆ្នាំ 1955) ដឹកនាំ ប្រតិភូខ្មែរ ផ្នែកយោធា មក ចូលរួមសន្និសិទហ្សឺណែវ ។ ក្នុងប្រតិភូយោធា មាន ៖ ញឹក ជូឡុង, នរោត្តម ចន្ទ រង្សី, ដាប ឈួន, ពុត ឆាយ ។ ប្រតិភូខ្មែរ ផ្នែកស៊ីវិល តំណាង មហាក្សត្រ សីហនុ មាន៖ ទេព ផន, សម សារី, សឺន សាន, ប៉ុក ធឿន, កុច សន, ហេងលី គឹមហេង ។ បន្ទាប់ពី សន្និ សិទ្ធហ្សឺណែវ ចប់រួចហើយ ដែលធានាឲ្យកម្ពុជា គ្មានបែងចែកទឹកដី លោក ញឹក ជូឡុង បានប្តូរមកជាអាជីព អង្គទូត វិញ ៖ ពីឆ្នាំ ១៩៥៥ ដល់ ១៩៥៧ លោកជា អគ្គរាជទូតខ្មែរ នៅ ជប៉ុន, សហភាពសូវៀត, ប៉ូឡូញ និង ឆេកូស្លូវ៉ាគី ។ ពីឆ្នាំ 1958ដល់ 1962 គាត់ បានវិលត្រឡប់ចូលរដ្ឋាភិបាលវិញ ។ ពីថ្ងៃទី 13 កុម្ភៈ 1962ដល់ ថ្ងៃ 6 សីហា 1962

 

គាត់ជា នាយករដ្ឋមន្ត្រី ។ នៅឆ្នាំ 1965 គាត់បានថតកុន នៃ ខ្សែភាពយន្តខ្នាតវែង “អប្សរា” របស់ សម្តេច សីហនុ ដោយលោកបានដើរតួ ទុត្តមសេនីយ ឫទ្ធី, ព្រះអង្គម្ចាស់ បុប្ផាទេវី ជា នាង

 

គន្ធបុប្ផា ។

 

នៅឆ្នាំ 1969គាត់បានដកខ្លួនមករស់នៅស្រុកបារាំង ទើបតែមកដល់ ទសវត្ស 80ទើបលេចឈ្មោះជាថ្មី ។ ចលនាតស៊ូ ហ៊្វុនស៊ិនប៉ិក ប្រឆាំងទៅរបបតែងតាំងដោយយួន បានបង្កើតឡើង ដោយ សម្តេច សីហនុ ជាប្រធាន លោក ញឹក ជូឡុង ជាអនុប្រធាន ។ ពី ឆ្នាំ 1989 ដល់ 1992គាត់ជា ប្រធាន ហ៊្វុនស៊ិនប៉ិក ។ លោក ញឹក ជូឡុង បានទទួល អនិច្ចកម្ម នៅថ្ងៃទី 9 មិថុនា 1996ក្នុងជន្មមាយុ 88 ឆ្នាំ នៅមន្ទីរពេទ្យ ក្រុងហុងកុង ។

 

Categories

Author48Biography44Event1News1Self-Help

Related

Image's blog

ញឹក ប៊ុនឆៃ

Image's blog

ញឹក ជូឡុង

Image's blog

នរោត្តម ចន្ទរង្សី

Image's blog

នរោត្តមសីហនុ

Image's blog

នរោត្តម សុរាម្រិត

Image's blog

នរោត្តម យុគន្ធរ

Image's blog

នរោត្តម

Image's blog

ឡុងសៀម

Image's blog

ឃឹម ទិត

Image's blog

កឹម សុខា

Image's blog

កាំង ហ្គិចរវាវ ហៅ ឌុច

Image's blog

អៀវ កើស