
អៀវ កើស
លោក អៀវ កើស កើតនៅឆ្នាំ 1905 នៅ ស្រុកសង្កែ ខេត្ត បាត់ដំបង ។ គាត់ជា កូនទោល របស់ លោក អៀវ ហេង និង អ្នកស្រី ទឹក ។ លោក អៀវ កើស បានសិក្សានៅ វត្តកណ្តាល និង នៅ សាលាបឋមសិក្សា ក្រុងបាត់ដំបង ។ បន្ទាប់មក គាត់បានមក សិក្សានៅ អនុវិទ្យាល័យ ស៊ីសុវត្ថិ ។ បន្ទាប់ពី មធ្យមសិក្សា គាត់ បានបន្តការសិក្សានៅ សាលាពាណិជ្ជកម្ម នៅហាណូយ បានប្រឡង ចេញ ជាប់លេខ 1 នៅឆ្នាំ 1927 ។ វិលត្រឡប់ចូលស្រុកខ្មែរវិញ គាត់បានត្រូវ គ្រឹះស្ថាន DENIS FRÈRE នៅភ្នំពេញ និង ក្រុមហ៊ុន ដំណាំកៅស៊ូ មេមត់ ទទួលឲ្យធ្វើការជា និយោជិត រហូតដល់ដើមឆ្នាំ 1928 ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ នាង គឹម សិរី នៅឆ្នាំ 1929។ គាត់មានកូនពីរនាក់ ។
ពីឆ្នាំ 1932 ដល់ឆ្នាំ 1942 គាត់ជា សហគ្រិនសាធារណៈការ នៅ បាត់ដំបង ។ ពី ឆ្នាំ 1942 ដល់ឆ្នាំ 1945 គាត់ជា ម្ចាស់ ហាងឧសថ និង ម្ចាស់ កម្មន្តសាល ធ្វើសាប៊ូ ។ នៅដើមឆ្នាំ 1945 គាត់មានតំណែងជា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក ក្រសួងសេដ្ឋិច្ច ។ នៅឆ្នាំ 1946 លោក អៀវ កើស បានបង្កើត “គណបក្ស ប្រជាធិបតេយ្យ” និង បាន តែងតាំង ពី មហាក្សត្រ នរោត្តម សីហនុ ជា ប្រធានបណ្តោះអាសន្ន សភាជាតិ សំរាប់ រៀបចំធ្វើគម្រោងរដ្ឋធម្មនុញ្ញ។ ពីឆ្នាំ 1947 ដល់ឆ្នាំ 1949គាត់ជាប្រធាន សភាជាតិ ។ ពីថ្ងៃទី 20 កញ្ញា 1949 ដល់ថ្ងៃទី 28 កញ្ញា 1949 លោក អៀវ កើស ជានាយករដ្ឋមន្ត្រី ទទួលបន្ទុក ក្រសួងមហាផ្ទៃ ។ នៅចុងឆ្នាំ 1949 លោក អៀវ កើស បានដង្ហែហ្លួង សីហនុ មកស្រុកបារាំង ។ ពេលត្រឡប់ចូលភ្នំពេញវិញ ក្នុងពេលបិទសម័យប្រជុំ គណបក្ស ប្រ ជាធិបតេយ្យ នៅថ្ងៃទី 14 មករា 1950 លោក អៀវ កើស បានទទួល ឧបឃាត ATTEN-TAT ដោយគ្រាប់បែក ស្លាប់នៅម៉ោង 6 ល្ងាច ។ ជាមួយសហការីមួយចំនួនទៀត ដូចជា ស៊ីសុវត្ថិ យុត្តិវង្ស លោក អៀវ កើស ជាអ្នកតាក់តែង រដ្ឋធម្មនុញ្ញ ឆ្នាំ 1947 ជា រដ្ឋធម្ម វិញ្ញ ទី1 មានរប្រើនៅស្រុកខ្មែរ គឺ “របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ" (MONARCHIE CONSTITUTIONNELLE) ។