
នរោត្តម យុគន្ធរ
តែងតែមានរឿងរ៉ាវជាមួយបារាំងអាណានិគមនៅស្រុកខ្មែរ ពីរឿងស្រី ។ ឆ្នាំ 1884 ទ្រ ព្រះអង្គម្ចាស់ យុគន្ធរ បុត្រា ព្រះនរោត្តម កើតនៅឆ្នាំ 1860។ ដល់យុវភាព ទ្រង់ បានចោទប្រកាន់ទៅ សក្តិ 2 បារាំង ឈ្មោះ RADISSON ថា បានដណ្ដើមយកស្រីកំណាន់ ម្នាក់ របស់ទ្រង់ ។ ក្នុងចំណោម បុត្រា-បុត្រី ហ្លួងនរោត្តម ជាច្រើន (ជិត 50 នាក់) ទ្រង់ យុគន្ធរ បានត្រូវ ព្រះនរោត្តម ជ្រើសរើសជា បុត្រសំណប់ សំរាប់គ្រងរាជ្យបន្ត ។ ដោយ មិនអាចមកដោយផ្ទាល់ មកពីជម្ងឺ ហ្លួងនរោត្តម បានបញ្ជូន ទ្រង់យុគន្ធរ មកប៉ារីស ឲ្យមក ចូលរួម “ពិធី ពិពណ៌សាកល” (EXPOSITION UNIVERSELLE) និង នាំព្រះរាជសារបណ្តឹង ស្តីពីការរំលោភអំណាចរបស់បារាំង មកលើ ហ្លួងនរោត្តម ។ ជាមួយព្រះរាជបរិពារមួយក្រុម មាន ព្រះអង្គម្ចាស់ ភានវង្ស ជាព្រះអនុជ (មាតាទីទៃ), ឧកញារាជសារ អេសេរ៉ូ, កិលាង ៣ នាក់ និង បារាំង JEAN HESS (វេជ្ជបណ្ឌិតជំនួយ និង ជាអ្នកឆ្លើយឆ្លងសារពត៌មាន) ទ្រង់ យុគន្ធរ បានចេញដំណើរតាមកប៉ាល់ទឹក ពីក្រុងព្រៃនគរ មកប៉ារីស នៅថ្ងៃ 6កក្កដា ១៩០០។ មកដល់ប៉ារីស ដោយសារការឧបត្ថម្ភរបស់ ហ្សង់ ហេស្ស ទ្រង់ យុគន្ធរ បាន ផ្សព្វផ្សាយអត្ថបទស្តីពី ការរំលោភអំណាចបារាំង លើព្រះមហាក្សត្រខ្មែរ ។ នេះជាលើក ដំបូង ដែលអ្នកនៅក្រោមអាណានិគម (COLONISE) ហ៊ានតវ៉ាបរិហារកេរ្តិ៍ ទៅអ្នកអាណា និគម (COLONISATEUR) ។ អត្ថបទរបៀបនេះ បានត្រូវអាជ្ញាធរបារាំងចាត់ទុកជា “ភាព អាស្រូវ” (SCANDALE)៖
- អត្ថបទក្នុង ឡីហ៊ីហ្គារ៉ូ ថ្ងៃ 8កញ្ញា 1900ទ្រង់ យុគន្ធរ បាននិយាយពី “អារ្យធម៌ ពីរ” ដែលមានន័យពីរគឺ ភាពខុសគ្នា នៃ អាកប្បកិរិយារបស់បារាំងអាណានិគមត្រួតស្រុក ខ្មែរ និង អាកប្បកិរយាបារាំងនៅស្រុកបារាំង ដែលទ្រង់ឃើញនឹងភ្នែក ។ ទ្រង់ យុគន្ធរ ហ៊ាន ទាំងនិយាយថា បារាំងអាណានិគម និង បារាំងនៅស្រុកបារាំង មានពូជខុសគ្នា : (បកប្រែ) “នៅឥណ្ឌូចិន ព្រឹត្តិកិច្ចចម្លងរបស់នយោបាយអស់លោក គឺបណ្តាលមកពីភ្នាក់ងារអស់-លោក ស្មានថា អ្នកស្រុកអាយ (ខ្មែរ) មានពូជទាប, ពួកព្រៃ ឬ កូនក្មេង” ចំណែកឯបារាំង នៅស្រុកបារាំង មានអារ្យធម៌ដូចពូជយើងដែរ : “យើងជាពូជអរិយកៈ អស់លោក (បារាំង) ក៏ដូចជាយើងខ្ញុំដែរ ។ ខុសគ្នាតែ អស់លោកមានអារ្យធម៌យឺតបន្តិច គឺអស់លោក បាត់ការ បរិសុទ្ធទំនៀមទម្លាប់ ។ ភាសាសំស្ក្រឹត ដែលអ្នកប្រាជ្ញអស់លោកតែងរំលឹក គឺជាភាសា ប្រវត្តិសាស្ត្រ ដែលខ្ញុំបានរៀនប្រវត្តិសាស្ត្រ នៃ ប្រជារាស្ត្រខ្ញុំ និង រាជវង្សខ្ញុំ នៅក្នុងវត្ត ។គេបាននិយាយប្រាប់ខ្ញុំថា នៅស្រុកអស់លោក បណ្តាជនជឿដោយខ្លួនឯងថា ខ្ពង់ខ្ពស់ ដោយហេតុថា គ្រួសារអស់លោក មានប្រវត្តិសាស្ត្ររាប់រយឆ្នាំ ។ ខាង់ខ្ញុំវិញ ប្រវត្តិសាស្ត្រ មានរាប់ពាន់ឆ្នាំ” ។
- រាជលិខិត ទ្រង់ យុគន្ធរ ជូន លោកប្រធានាធិបតីបារាំង និង សមាជិករដ្ឋាភិបាល បារាំង បានលាតត្រដាងពីការព្រហើនកោងកាចបំពានលើ ហ្លួង នរោត្តម ពីសំណាក់ CHARLES THOMSON និង PAUL DOUMER នៅឆ្នាំ 1884និង ឆ្នាំ 1897 (បកប្រែ) “នៅឆ្នាំ ១៨៨៤ ដោយសារការប្រើកម្លាំងឈ្លានពានចូលដល់ក្នុងព្រះរាជវាំង ដោយភ្នង់ លំពែងចំពុះទុង តម្រង់ទៅរកហ្លួង ដោយគម្រាម កំហែងចាប់ចង់បញ្ជូនហ្លួង ដែលលោក ថុមសុន បានទទួលសន្ធិសញ្ញា ផ្តល់អំណាចនយោបាយទាំងអស់ នៃ កម្ពុជា” “ក្នុងឆ្នាំ 1897ក៏ដូច្នោះដែរ ដោយសារការគម្រាមកំហែងដោយកម្លាំង តែស្រាលជាងមុនបន្តិច ប៉ុន្តែ គ្មានការអាណិតអាសួរអ្វីសោះឡើយ ដែល លោក ភូមែរ បានទទួលនូវអ្វីៗដែលមាន នៅសល់ព្រះមហាក្សត្រ គឺអំណាចរដ្ឋការ ព្រមជាមួយគ្នា សិទ្ធិខាងសេដ្ឋកិច្ច និង កម្មសិទ្ធិ ទឹកដី នៃ រាជាណាចក្រ” ។ លិខិតដដែលនេះ បានសុំទៅរដ្ឋាភិបាលបារាំង បណ្តេញមន្ត្រី ខ្មែរពីររូប គឺ លោក អ៊ុម (កើតឆ្នាំ 1821) ជាឧកញាមហាសេនា (រដ្ឋមន្ត្រីទី 1) និង លោក វាំង ជួន (អាយុប្រហែល ៣៦ ឆ្នាំ នៅពេលនោះ) ជាមន្ត្រីក្រសួងវាំង (ជាអ្នកបកប្រែ ភាសា) ដែល ទ្រង់ យុគន្ធរ ចោទថា ជនក្បត់ ផ្សំគំនិតជាមួយបារាំងអាណានិគម មើលងាយ មហាក្សត្រខ្មែរ ។ លោក អ៊ុម បានត្រូវ យុគន្ធរ ចោទជាអ្នកឃុបឃិតជាមួយ DUCOS ក្នុង ការចាប់បញ្ជូនដាក់គុកកោះត្រឡាច សុភា យួន ដោយគ្រាន់តែសុភានេះហ៊ានឆ្លើយថា “មែន” ទៅមហាក្សត្រ នៅពេលដែល លោក អ៊ុម និង បារាំង ក្ដាប់អំណាចមិនឲ្យនរណា ម្នាក់ចូលគាល់មហាក្សត្រនោះ ។ ឧកញ៉ា វាំង ជួន (ជីតា លោក ជួន មុំ) ត្រូវ ទ្រង់ យុគន្ធរ ចោទពីការពុករលួយ សុំត្រលំជាមួយ លោក អ៊ុម “ជនកូនកាត់នេះ (លោក ជួន) មានលុយ
រយដុល្លារ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ហើយមានផ្ទះសំបែងជាច្រើន។ ភាពអាស្រូវនេះ បានផ្អើលឆោឡោនៅស្រុកបារាំង ។ បារាំងអាណានិគម និង ហ្លួង នរោត្តម បានធ្វើសារមក ទ្រង់ យុគន្ធរ ឲ្យទទួលដកពាក្យទាំងនេះចេញ ទើបបានចូលស្រុក បាន ។ ដោយភ័យខ្លាចបារាំងចាប់និរទេសដូចបងទ្រង់ម្នាក់ទៀត ឈ្មោះ ឆ្លង ចក្រ (បាន មកស្រុកបារាំង ឆ្នាំ 1893 បានបង្កើតរឿងរបៀបគ្នានេះ បានត្រូវបារាំងចាប់និរទេស ឲ្យ ទៅស្លាប់នៅ អាល់ហ្សេរី ជិតវាលខ្សាច់) យុគន្ធរ ក៏គេចខ្លួនទៅ ជ្រុចសែល ប្រទេស បែលហ្សិក ហើយក៏បានលួចចុះកប៉ាល់អល្លឺម៉ង់ PRINA HEINRICH នៅ ANVERS ធ្វើដំណើរមកសិង្ហបុរី ។ បន្ទាប់ពីបានរស់នៅមួយរយៈនៅ សិង្ហបុរី និង ម៉ាឡេស៊ី ទ្រង់ យុគន្ធរ ក៏បាន មករស់នៅស្រុកសៀម តាមវត្តអារាម ។ ក្នុងពេលសំណាក់នៅនេះ បារាំងអាណានិគម តាមឃ្លាំមើលជានិច្ច ពីទំនាក់ទំនងរបស់ទ្រង់ ជាមួយព្រះសង្ឃខ្មែរមកពីកម្ពុជា ដើម្បីបន្ត ការសិក្សាផ្នែកភាសាបាលី នៅស្រុកសៀម ។ ទ្រង់ យុគន្ធរ បានចូលទីវង្គត នៅថ្ងៃ 27 មិថុនា 1934 ក្នុងជន្មាយុ 74 ឆ្នាំ នៅស្រុកសៀម ដោយសុខចិត្តរក្សាឧត្តមគតិរបស់ទ្រង់ មិនព្រមសុំទោសទៅរដ្ឋការអាណានិគមបារាំង ។ ក្នុងរយៈពេលដែលទ្រង់រស់នៅស្រុកសៀម មហេសីទ្រង់ ឈ្មោះ ក្សត្រី មល្លិកា និង កូនដទៃទៀត (7នាក់) ជាអាទិ៍ ក្សត្រី ពីងពាង, ក្សត្រី ប៉េងប៉ោះ.....(នៅឆ្នាំ 1911-1912 ធ្វើគ្រូបង្រៀនស្រុកខ្មែរ) បានរស់នៅស្រុកខ្មែរ ទាំងអស់គ្នា ។