Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About

Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

ញឹក ប៊ុនឆៃ

August 18, 2025
396
Image's ញឹក ប៊ុនឆៃ

ញឹក ប៊ុនឆៃ

 

 

លោក ញឹក ប៊ុនឆៃ កើតនៅថ្ងៃទី 7 កុម្ភៈ 1958នៅភូមិតាអុងខាងលិច ឃុំស្វាយ ចេក ស្រុកថ្មពួក ខេត្តបាត់ដំបង ។ ពីឆ្នាំ 1965 ដល់ 1968លោកបានសិក្សានៅ សាលា បឋមសិក្សា ស្វាយចេក ។ ពីឆ្នាំ 1969ដល់ 1972នៅ អនុវិទ្យាល័យ ថ្មពួក និង ពីឆ្នាំ 1972ដល់ 1975 នៅ វិទ្យាល័យ សិរីសោភ័ណ ។ លោកមានកូនស្រីពីរនាក់ ៖ ឆេន សុធារ៉ា និង ឆេន សុធារី ។

 

លោក ញឹក ប៊ុនឆៃ បានឆ្លងកាត់ នូវសង្គ្រាមស្រុកខ្មែរ 49 ឆ្នាំ ក្រោយនេះ ដោយបាន ក្លាយជាសកម្មជនម្នាក់ ស្គាល់ព្រឹត្តិការណ៍នេះ ។

 

ក្នុងរបប ប៉ុល ពត 

 

គាត់បានចូលរួមជា អ្នកតស៊ូ ទៅរបបនេះ នៅតាមទល់ដែន ខ្មែរ-សៀម ។ ចលនា នេះ មានតាំងពី ភ្នំបន្ទាត់ ភ្នំម៉ាឡៃ ភ្នំឆ័ត្រ រហូតដល់ ជួរភ្នំដងរែក ។ គេអាចរាប់ក្រុម ៖ តា ថោង នៅ, គា ទន់ ចាយ, តាម៉ាំង, តាលូត, ខូវ ជា, ចំរើនជាតិ (ហ៊ឹម ចំរើន), តា អៀ ងួន, ញឹក ប៊ុនឆៃ ។ល។

 

ការតស៊ូ ប្រឆាំងនឹងការឈ្លានពាន របស់វៀតណាម

 

នៅថ្ងៃទី 1 មករា 1979មានសម្លេងអំពាវនាវតាមវិទ្យុរបស់ រណសិរ្សសង្គ្រោះ ជាតិ (FUNSK) របស់ លោក ហេង សំរិន ដែល បង្កើត និង គាំទ្រ ដោយសារវៀតណាម ។ រណសិរ្សនេះ មានសមាជិកភាគច្រើនជាខ្មែរក្រហម ក្រុមអ្នកតស៊ូពេលនេះ ប្រឈមមុខ ទៅបច្ចាមិត្រពីរគឺ ខ្មែរក្រហម និង យួន-ខ្មែរបំរើយួន ។ ដើម្បីបានជាកម្លាំង ដើម្បីឲ្យអន្តរ ជាតិស្គាល់ ក្រុមទាំងនោះ បានទាក់ទងអ្នកទៅពីស្រុកបារាំងពីរនាក់ ៖ លោក គង់ ស៊ីលាស់ និង លោក អង់ដ្រេ ថុល ហៅ ទ្រង់ សុរិយាវង្ស ។ នៅចុងឆ្នាំ 1981 នៅលាងចាន់ លោក គង់ ស៊ីលាស់ បានបង្កើត “ចលនា សេរីការជាតិកម្ពុជា” (MOUVEMENT DE LA LIBÉRA-TION NATIONALE DU KAMPUCHEA-MOULINAKA) ។ នៅចុងឆ្នាំ 1979 នៅជំរំអំពិល ដោយបានជំនួយពីចិន លោក សឺន សាន លោក ង្វៀន ដែល និង មានការចូលរួមពី តាមាំង, តាល្អត, ខូណា, ហ៊ឹម ចំរើន បានយល់ព្រមគ្នាបង្កើត “រណសិរ្សជាតិ រំដោះប្រជា-ពលរដ្ឋខ្មែរ” (FNLPK) ។ នៅឆ្នាំ 1981 នៅឯបាក់រនាស់ លោក ទន់ ចាយ បានបង្កើត ចលនា តាឃ្លាំងមឿង ។ នៅថ្ងៃទី 21 មីនា 1981សម្តេច នរោត្តម សីហនុ បានចាត់លោក អ៊ុន គាំ ឲ្យមកបង្រួបបង្រួមចលនាតស៊ូ ដោយបង្កើត "ហ៊្វុនស៊ិនប៉ិក” ( NATIONAL POUR UN CAMBODGE INDÉPENDANT NEUTRE PACIFIQUE ET COOPERA TION-FUNCINPEC)

 

ការចូលរួមបង្កើត រដ្ឋាភិបាលចំរុះបណ្តោះអាសន្ន ចលនាតស៊ូប្រឆាំងយួន បានបង្កើត រដ្ឋាភិបាលត្រីភាគី ដែលរួមប្រជុំ ភាគី សិន

 

សាន, ភាគី ហ៊្វុនស៊ិនប៉ិក, ភាគី កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ធ្វើសង្គ្រាមប្រឆាំង ទៅរបប ហេង សំរិន រហូតទៅដល់ឆ្នាំ 1991ទើបមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលបើកផ្លូវឲ្យមានការបោះឆ្នោតដោយសេរី នៅឆ្នាំ 1993 ដោយមានអន្តរាគមន៍ផ្ទាល់ ពី អ.ស.ប. ។ ក្នុង 120 អាសនៈ នៅសភានីតិបញ្ញត្តិ ហ៊្វុនស៊ិនប៉ិក បានទទួល 55 អាសនៈ, ប្រជាជនកម្ពុជា បានទទួល 51 អាសនៈ, ប្រជាធិបតេយ្យសេរីព្រះពុទ្ធសាសនា (សឺន សាន) បានទទួល 10អាសនៈ, ម៉ូលីណាកា បានទទួល 1 អាសនៈ ។ ដើម្បី ជៀសវាងសង្គ្រាមរវាង អ្នកឈ្នះ (ហ៊្វុនស៊ិនប៉ិក) និង អ្នកចាញ់ (ប្រជាជនកម្ពុជា) សម្តេច សីហនុ ទ្រង់ឲ្យបង្កើត រដ្ឋាភិបាលចម្រុះ សុទ្ធតែមាន “សហ” ៖ សហនាយករដ្ឋមន្ត្រី គឺ នរោត្តម រណឫទ្ធិ - ហ៊ុន សែន, ឧត្តមសេនីយ កែ គឹមយ៉ាន នាយកអគ្គបញ្ជាការកងទ័ព -ឧត្តមសេនីយ ញឹក ប៊ុនឆៃ នាយរងអគ្គបញ្ជាការកងទ័ព ។ ការច្របាច់ចូលគ្នានេះ ពុំបាននាំ មកនូវសន្តិភាពបានឡើយ ។ នៅថ្ងៃទី 5-6 កក្កដា 1997ការផ្ទុះអាវុធរវាងបក្ស ប្រជា ជនកម្ពុជា និង ហ៊្វុនស៊ិនប៉ិក បានធ្វើឲ្យនាយទាហានហ៊្វុនស៊ិនប៉ិកស្លាប់ជាច្រើន ដូចជា ៖ លី សេងឡុង, ក្រច យឿន, ជា ឫទ្ធីឈុត, ចៅ សម្បត្តិ, ថ្លាង ចន្ទសុវណ្ណារិទ្ធិ, ហូវ សម្បត្តិ និង លោក ហូ សុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ លោក ញឹក ប៊ុនឆៃ បានរត់គេចរួច ខ្លួនមកធ្វើជា ឧត្តមសេនីយ តស៊ូនៅអូរស្មាច់ ខេត្តឧត្តរមានជ័យ ។ នៅពេលបោះឆ្នោត ឆ្នាំ 2003 លើកនេះ បក្សប្រជាជន បាន 74 អាសនៈ, ហ៊្វុនស៊ិនប៉ិក បាន 26 អាសនៈ, សម រង្ស៊ី បានទទួល 24អាសនៈ ។ ការបង្កើត រដ្ឋាភិបាល ត្រូវរាំងស្ទះ តាមរដ្ឋធម្មនុញ្ញ គណបក្សឈ្នះឆ្នោត ត្រូវមាន 2/3 អាសនៈ (82អាសនៈ) ទើបអាចបង្កើត រដ្ឋាភិបាល បាន ។ ហ៊្វុនស៊ិនប៉ិក និង សម រង្ស៊ី បានធ្វើសម្ព័ន្ធភាពគ្នា ឲ្យមានសម្លេងតែមួយ ដើម្បី ចរចាទៅ បក្សប្រជាជន ។ នៅទីបំផុត លោក ហ៊ុន សែន បក្សប្រជាជន មានល្បិច ដោយ បោកបញ្ឆោត ហ៊្វុនស៊ិនប៉ិក ឲ្យ “បោះឆ្នោតកញ្ចប់” ដោយលើកដៃ ។ គណបក្ស សម រង្ស៊ី ពុំបានបោះឆ្នោតទេ រដ្ឋសភាក៏បានធ្វើដំណើរការ ឯរាជរដ្ឋាភិបាលក៏មានដំណើរការដែរ ដោយពេលនេះ ប្រធាន ហ៊្វុនស៊ិនប៉ិក នរោត្តម រណឫទ្ធិ ធ្វើជា ប្រធាន រដ្ឋសភា លោកញឹក ប៊ុនឆៃ ជា អនុប្រធានទី 2នៃ ព្រឹទ្ធសភា ។ គឺតាំងពីពេលនោះមក ដែលស្ថាប័នធំៗ របស់ព្រះរាជាណាចក្រកម្ពុជា បានធ្លាក់ចូលដៃ បក្សប្រជាជនកម្ពុជា ដោយស្របច្បាប់ ។ គួររំលឹក គឺថ្ងៃទី 8 កក្កដា 2004 តំណាងរាស្ត្រ 96នាក់ មកពី បក្សប្រជាជន ។

 

ហ៊្វុនស៊ិនប៉ិក បានបោះឆ្នោតលើកដៃ ឲ្យបន្ថែមក្នុងច្បាប់រដ្ឋធម្មនុញ្ញ “ការបោះឆ្នោត-កញ្ចប់” ។ ថ្ងៃទី 13 កក្កដា 2004 លោក ជា ស៊ីម ប្រធាន ព្រឹទ្ធសភា ជំនួសមហាក្សត្រ សីហនុ ពុំព្រមចុះហត្ថលេខាប្រកាសឲ្យប្រើច្បាប់នេះឡើយ ត្រូវបាន លោក ហុក ឡងឌី (ពេលក្រោយមក ស្លាប់នៅស្វាយរៀង ដោយគ្រោះថ្នាក់ឧត្ថម្ភាចក្រ) បញ្ជូនទៅបាងកក ស៊ីសុវត្ថិ ជីវ័នមុនីរក្ស អនុប្រធានទី 1 យកលេសថា “ឈី” ក៏មិនបានចុះហត្ថលេខាដែរ ពេលនេះ លោក ញឹក ប៊ុនឆៃ អនុប្រធានទី 2ចុះហត្ថលេខាភ្លាម ។ ថ្ងៃទី 10 ខែតុលា 2005លោក ហ៊ុន សែន បានព្រមព្រៀងជាមួយហាណូយ ធ្វើ "សន្ធិសញ្ញាបន្ថែម” លើ សន្ធិសញ្ញា ឆ្នាំ ១៩៨៥ ជាសន្ធិសញ្ញា រវាង សាធារណរដ្ឋសង្គមនិយមវៀតណាម និង សាធារណរដ្ឋប្រជាមានិតកម្ពុជា ។ អ្វីៗដែល លោក ញឹក ប៊ុនឆៃ បានខំតស៊ូរក្សាឧត្តមគតិ ការពារជីវិតកម្ពុជា បានមកបញ្ចប់នៅពេលនេះ ។ ជាប់ន្តមកទៀត ស្ថាប័នរដ្ឋ, រដ្ឋសភា, ព្រឹទ្ធសភា, នាយករដ្ឋាភិបាល មានទាំង ព្រះមហាក្សត្រ ត្រូវដឹកនាំព្រះរាជាណាចក្រកម្ពុជា តាមបន្ទាត់នយោបាយ គណៈបក្ស ប្រជាជនកម្ពុជា ដែលកើតពី ឆ្នាំ 1951 ។

 

Categories

Author48Biography44Event1News1Self-Help

Related

Image's blog

ញឹក ប៊ុនឆៃ

Image's blog

ញឹក ជូឡុង

Image's blog

នរោត្តម ចន្ទរង្សី

Image's blog

នរោត្តមសីហនុ

Image's blog

នរោត្តម សុរាម្រិត

Image's blog

នរោត្តម យុគន្ធរ

Image's blog

នរោត្តម

Image's blog

ឡុងសៀម

Image's blog

ឃឹម ទិត

Image's blog

កឹម សុខា

Image's blog

កាំង ហ្គិចរវាវ ហៅ ឌុច

Image's blog

អៀវ កើស