
នរោត្តម សីហនុ
ព្រះអង្គម្ចាស់ នរោត្តម សីហនុ ប្រសូត្រនៅ ថ្ងៃអង្គារ ទី31 ខែតុលា 1922នៅ រាជធានីភ្នំពេញ ។ ព្រះបិតានាម សុរាម្រិត ព្រះមាតានាម កុសុមៈនារីរត្ន ។
ការសិក្សា
ពីឆ្នាំ 1930 ដល់ 1940 ព្រះអង្គបានចូលសិក្សា សាលាបឋមសិក្សា FRANÇOIS BAUDOIN និង វិទ្យាល័យ ស៊ីសុវត្ថិ ភ្នំពេញ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅ វិទ្យា-ល័យបារាំង CHASSELOUP LAUBAT នៅព្រៃនគរ ។
នៅឆ្នាំ 1946 និង 1948ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ ផ្នែកយោធា នៅ សាលា អនុវត្តទ័ពសេះ និង កងទ័ពរថពាសដែក នៅ SAUMUR ស្រុកបារាំង ។
ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា
ការគ្រងរាជ្យសម្បត្តិ លើកទី 1
នៅ ខែមេសា ឆ្នាំ 1941 ក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក បាន ជ្រើសតាំង និង ថ្វាយ ព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ ។ ព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ នៅថ្ងៃទី 28 ខែតុលា ឆ្នាំ 1941 ពេលនោះ ព្រះអង្គមាន ព្រះជន្ម 19 ឆ្នាំ ។ បន្ទាប់ពីប្រទេសកម្ពុជាបានឯករាជ្យពីបារាំង ព្រះអង្គបានដាក់រាជ្យថ្វាយ ព្រះបិតា សុរាម្រិត នៅថ្ងៃទី 2ខែមីនា ឆ្នាំ 1955។
ការគ្រងរាជ្យសម្បត្តិ លើកទី 2
បន្ទាប់ពីថ្វាយរាជ្យសម្បត្តិទៅព្រះបិតារួច ព្រះអង្គបានចូលប្រឡូកក្នុងនយោបាយ ដោយបានបង្កើត គណបក្ស “សង្គមរាស្ត្រនិយម” ។ ជាដំបូង ការគ្រប់គ្រងនយោបាយ មានលក្ខណៈអព្យាក្រឹតល្អប្រសើរ តែទីបញ្ចប់ អព្យាក្រឹតនេះចេះតែលំអៀង ឆ្វេងទៅៗ រហូតអនុញ្ញាតឲ្យ កងកម្លាំងយួនកុម្មុយនិស្ត តាំងទីលើទឹកដីខ្មែរប៉ែកខាងកើត ធ្វើសង្គ្រាម ទៅយួនខាងត្បូង គាំទ្រដោយអាមេរិក ប្លុកលោកសេរី ។ នៅថ្ងៃ 18មីនា 1970សភាទាំងពីរ បានបោះឆ្នោតដកអំណាច “ប្រមុខរដ្ឋ” ពី សម្តេច សីហនុ ។ ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមយ៉ាងធំ ដែលបញ្ចប់ដោយជ័យជំនះបានទៅ កុម្មុយនិស្ត ខ្មែរ-យួន ដែលបណ្តាលឲ្យរាស្ត្រខ្មែរ បាត់បង់ជីវិត ជិត 2 លាន នាក់ ។ ដំណោះស្រាយនយោបាយ ដោយមានការគាំទ្រពី អ.ស.ប. អនុញ្ញាតឲ្យព្រះអង្គឡើងគ្រងរាជ្យលើកទី 2នៅថ្ងៃទី 24កញ្ញា 1993ហូតដល់ ថ្ងៃទី 7ខែតុលា 2004។ ក្រោយពីការដាក់រាជ្យរួច ព្រះអង្គ បានត្រូវគេថ្វាយព្រះនាមថា “ព្រះមហាវីរក្សត្រ” ។ “សីហមុនី” ជារាជបុត្រព្រះអង្គ ។ អ្នកស្នងរាជ្យបន្ត មាននាមថា
ព្រះរាជបូជនីយកិច្ច
ក្នុងរជ្ជកាលលើកទី 1កម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលប្រទេសបារាំង ។ គ្រប់ តែទំនាស់ កម្ពុជា និង បរទេស សុទ្ធតែមានអន្តរាគមន៍ពីបារាំង ។ នៅឆ្នាំ 1947ព្រះ នរោត្តម សីហនុ បានទាមទារពីថៃ ឲ្យសងមកកម្ពុជាវិញ នូវខេត្តខ្មែរ ដែលថៃបានយកពី កម្ពុជា នៅថ្ងៃទី 9 ខុសភា 1941គឺខេត្ត បាត់ដំបង, សៀមរាប, កំពង់ធំ, ស្ទឹងត្រែង ។ នេះគឺបារាំង បានធ្វើការបើកផ្លូវជួយទាមទារឲ្យ ។ ឆ្នាំ 1949 ព្រះអង្គបានទាមទារឲ្យបារាំង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅ ឆ្នាំ 1863និងឆ្នាំ 1884 ។ នៅឆ្នាំ 1949ដដែល ព្រះអង្គបានឡាយព្រះហស្ថលេខា លើសន្ធិសញ្ញា ឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវ ឯករាជ្យ របស់កម្ពុជា ។ សន្ធិសញ្ញា ឆ្នាំ 1949 នេះ លុបចោលនូវ សន្ធិសញ្ញា អាណាព្យាបាល ឆ្នាំ 1863 និង ឆ្នាំ 1884។
ពីឆ្នាំ 1952 ដល់ 1953 ព្រះអង្គបានយាងបំពេញ ព្រះរាជបូជនីយកិច្ច ទាមទា កេតនភ័ណ្ឌ ឯករាជ្យ 100ភាគរយ ជូនជាតិមាតុភូមិ ។
នៅថ្ងៃទី 9វិច្ឆិកា 1953ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យទាំងស្រុង ពី សាធារណរដ្ឋបារាំង ។ ប្រជារាស្ត្រកម្ពុជាទាំងមូល ថ្វាយព្រះកិត្តិនាមថា “ព្រះមហាវីរបុរស ជាតិ ព្រះបិតាឯករាជ្យជាតិ” ។
ជីវភាពគ្រួសារ
ជាតំណព្រះរាជវង្សានុវង្សក្សត្រខ្មែរ ជា ក្សត្រពហុពន្ធភាព (POLYGAMIE) ។ នរោត្តម សីហនុ ក៏បានប្រតិបត្តិតាមទម្លាប់នេះ។ តាំងពីឆ្នាំ 1941រហូតដល់ទសវត្ស ឯ ព្រះសីហនុ មានមហេសី 6 និង បុត្រា-បុត្រី 14អង្គ ។ មហេសីខ្លះ ជាក្សត្រី ជាប់រាជវង្ស ខ្លះទៀត ជារាស្ត្រ គេហៅថា “អ្នកម្នាង” ។
មហេសី
១- នរោត្តម នរល័ក្ខ
២- ស៊ីសុវត្ថិ ពង្សមុនី(បុត្រ): យុវនាថ, រដ្ឋវិវង្ស, ចក្រពង្ស, សុរិយារង្សី, គន្ធបុប្ផា
៣- ស៊ីសុវត្ថិ មុនីកេសនា (បុត្រ):ណារាធិប៉ូ
៤- ផាត កាញ៉ុល (បុត្រ):បុប្ផាទេវី, រណឫទ្ធិ
៥- មុនីវណ្ណ ផានិវង្ស (បុត្រ):សុជាតា អរុណរស្មី
៦. ប៉ូល មុនីក អ៊ុហ្សី(បុត្រ): សីហមុនី, និរិន្ទ្រពង្ស
នៅពេលគ្រងរាជ្យលើកទី 2អ្នកម្នាង ម៉ូនីក បានឡើងឋានៈជា ព្រះអគ្គមហេសី “មុនីនាថ” ។ ព្រះរាជបុត្រា សីហមុនី ពេលឡើងគ្រងរាជ្យ មានឈ្មោះថា “ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី” ជាឈ្មោះផ្តុំគ្នារវាង “សីហនុ” + “មុនី” ។
នយោបាយ
ប្រទេសកម្ពុជា បានត្រូវដឹកនាំជាងពាក់កណ្តាលសតវត្ស ដោយ សម្តេច នរោត្តម សីហនុ នៅសតវត្សទី 20នេះ ។ ព្រះអង្គ ជាអ្នកនយោបាយ, ជាកវីនិពន្ធបទចំរៀង, អ្នក ប្រលោមលោក, អ្នកដើរតួកុន និង អ្នកកាសែត ។ សកម្មភាពនយោបាយរបស់ព្រះអង្គ អាចសង្ខេបដូចតទៅនេះ ៖
ពីថ្ងៃទី 24មេសា 1941ដល់ថ្ងៃទី3 មីនា 1955ព្រះមហាក្សត្រកម្ពុជា ឡើងគ្រងរាជ្យសម្បត្តិ ពេល ព្រះស៊ីសុវត្ថិ មុនីវង្ស (ជីភា) សុគត និង បានថ្វាយរាជ្យសម្បត្តិ ទៅ ព្រះនរោត្តម សុរាម្រិត (បិតា) ។
ពីខែមេសា 1960 ដល់ថ្ងៃទី 18 មីនា 1970ជា ប្រមុខរដ្ឋ មានងារជា “សម្តេច” ។ តំណែង ប្រមុខរដ្ឋ នេះ បានត្រូវសភាទាំងពីរបោះឆ្នោតទម្នាក់ ដោយសារ ព្រះអង្គអនុញ្ញាតឲ្យ ទ័ពយួនកុម្មុយនិស្ត ប្រើប្រាស់ទឹកដីខ្មែរធ្វើសង្គ្រាមទៅ ប្រទេសយួន ខាងត្បូង ។ ធ្លាក់ពីតំណែង សម្តេច សីហនុ បាន បង្កើតចលនាតស៊ូ ហ៊ុន និង បង្កើតរាជ រដ្ឋាភិបាលរំដោះជាតិ (GRUNK) ជាមួយខ្មែរក្រហម នៅប៉េកាំង ប្រឆាំងទៅរបប សាធា-រណរដ្ឋខ្មែរ លន់ នល់ ។
នៅខែមេសា 1975នៅពេលខ្មែរក្រហម ឈ្នះសង្គ្រាម និង កាន់អំណាច សម្តេច សីហនុ បានវិលត្រឡប់ចូលភ្នំពេញ មានតួនាទីជា “ប្រមុខរដ្ឋ” រហូតដល់ថ្ងៃទី 4 មេសា 1976ទើបប្តូរទៅឲ្យ លោក ខៀវ សំផន កាន់តំណែងនេះតទៅទៀត ។
នៅឆ្នាំ 1979 នៅពេល ខ្មែរក្រហម ប៉ុល ពត ធ្លាក់ពីអំណាច ដោយសារទ័ព យួន សម្តេច សីហនុ បានភៀសព្រះអង្គទៅប៉េកាំង បន្ទាប់មកទៅ ព្យុងយ៉ាង កូរ៉េខាងជើង ដែលនៅទីក្រុង ព្រះអង្គបានបង្កើត “សហព័ន្ធខ្មែរជាតិនិយម” ប្រឆាំងទៅទ័ពយួន ។
ពីឆ្នាំ 1986 ដល់ 1998 ក្នុងការតស៊ូប្រយុទ្ធប្រឆាំងទៅទ័ពយួន និង ខ្មែរកាន់អំណាចដោយសារការគាំទ្ររបស់យួន ព្រះអង្គជា ប្រធាន រដ្ឋាភិបាលចម្រុះ៖ 3ភាគី សីហនុ, សឺន សាន, កម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) ។ ព្រះអង្គស្ថិតនៅតែក្រុងប៉េកាំង។
ពីថ្ងៃ 20 វិច្ឆិកា 1991 ដល់ថ្ងៃ 24 កញ្ញា 1993សម្តេច សីហនុ បានវិល ត្រឡប់ចូលភ្នំ ៗញ នៅថ្ងៃទី 14វិច្ឆិកា 1991 ។
ពីថ្ងៃទី 24 កញ្ញា 1993 ដល់ថ្ងៃទី 7 តុលា 2004ព្រះអង្គបានឡើងគ្រងរាជ្យ ជាថ្មី នៅថ្ងៃទី 24កញ្ញា 1993រហូតដល់ថ្ងៃទី 20 តុលា 2004 ទើបដាក់រាជ្យ ។ ក្រុម ប្រឹក្សារាជសម្បត្តិ បានជ្រើសរើសរាជបុត្រា នរោត្តម សីហមុនី ជាស្ដេចឡើងគ្រងរាជបន្ត ។
តាំងពីឆ្នាំនោះមក ព្រះអង្គ សីហនុ គង់នៅតែក្រុងប៉េកាំង ប្រទេសចិន សម្រាប់ព្យា បាលរោគ ជម្ងឺមហារីក តែព្រះអង្គយាងមកស្រុកខ្មែរម្តងម្កាលដែរ ។
សម្តេច នរោត្តម សីហនុ បានសោយទីវង្គត នៅថ្ងៃ ចន្ទ ទី 15ខែ តុលា ឆ្នាំ 2012នៅក្រុងប៉េកាំង សាធារណរដ្ឋ ប្រជាមានិត ចិន ក្នុងព្រះជន្ម 90ឆ្នាំ ។