Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About

Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

កឹម សុខា

August 14, 2025
241
Image's កឹម សុខា

កឹម សុខ

លោក កឹម សុខា កើតនៅថ្ងៃទី 27មិថុនា 1953 នៅខេត្តតាកែវ ។ បន្ទាប់ពីរស់-រានមានជីវិតពីរបបខ្មែរក្រហម និង បន្ទាប់ពីបានចូលសិក្សា នីតិសាស្ត្រ ថ្នាក់ដំបូង នៅ ភ្នំពេញ គាត់បានទៅសិក្សា វិជ្ជាគីមី នៅឆេកូស្លូវ៉ាគី នៅឆ្នាំ 1981 ។ បានសញ្ញាប័ត្រ អនុ បណ្ឌិត គីមី គាត់បានវិលត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ 1986។ នៅកម្ពុជា គាត់បានជួយ ឲ្យមានដំណើរការរោងចក្រពីរ ៖ ទី1- រោងចក្រផលិតស្រាបៀរ “អង្គរ” នៅក្រុងព្រះសី ហនុ, ទី2- សុរាគារ គីឡូលេខ 6 ភ្នំពេញ សំរាប់ផលិតស្រាវីស្តីខ្មែរ ។

 

ជីវភាព លោក កឹម សុខា នៅកម្ពុជា ជាជីវភាពរស់ដោយសារការលាយឡំរវាង អង្គ ការក្រៅរដ្ឋាភិបាល (ONG) និង គណបក្សនយោបាយ ។ នៅឆ្នាំ 1991 គាត់បានបង្កើត “អប្បមាទសិទ្ធិមនុស្ស នៃ កម្ពុជា” (VIGILANCE DES DROITS DE L'HOMME AU CAM-BODGE) ។ ឆ្នាំ 1992 គាត់ជា អគ្គលេខាធិការ “គណបក្ស សេរីនិយមពុទ្ធសាសនា” (PLDB) មាន ប្រធាន លោក សឺន សាន ។ តាមរយៈគណបក្សនេះ លោក កឹម សុខា បាន ជាប់ឆ្នោតជា តំណាងរាស្ត្រ នៃ សភាធម្មនុញ្ញ ឆ្នាំ 1993 ។ គាត់មានឋានៈជា តំណាងរាស្ត្រ រហូតដល់ ឆ្នាំ 1998 ។ នៅឆ្នាំ ១៩៩៥ បន្ទាប់ពី PLDB បែកជាពីរៈ មួយក្រុម មានប្រធាន ឈ្មោះ អៀង មូលី និង មួយក្រុមទៀតឈ្មោះ "គណបក្ស សឺន សាន” (PSS) លោក កឹម សុខា បានមកភ្ជាប់ខ្លួនជាមួយ គណបក្ស សឺន សាន ដោយបានទទួលតួនាទីជា អគ្គលេ ខាធិការ ។ នៅឆ្នាំ 1999 គណបក្ស សឺន សាន និង ហ៊្វុនស៊ិនប៉ិក បានរំលាយចូលគ្នា លោក កឹម សុខា បានក្លាយជា ព្រឹទ្ធសភា ក្រោមស្លាក ហ៊្វុនស៊ិនប៉ិក ។ នៅព្រឹទ្ធសភា លោក កឹម សុខា ជា ប្រធាន គណៈកម្មការសិទ្ធិមនុស្ស និង ទទួលពាក្យបណ្តឹង ។ គួរកត់-សំគាល់ផងដែរ លោក កឹម សុខា ចាត់ចូលក្នុងក្រុមអ្នកមានគំនិតដំបូងបង្អស់ ក្នុងការ បង្កើត “ឧត្តមក្រុមប្រឹក្សា ចៅក្រម” និង ក្រុមទាមទារបង្កើតច្បាប់ ប្រឆាំងការពុករលួយ,

ការប្រកាសទ្រព្យសម្បត្តិបេតិកភ័ណ្ឌរបស់ អ្នកនយោបាយ ។ នៅឆ្នាំ 2002 លោក កឹម សុខា បានចាកចេញ ហ៊្វុនស៊ិនប៉ិក ដោយបានបន្ទោស គណបក្សនេះថា កង្វះឯករាជ្យ និង មានការសុំត្រលំធ្វើការមិនច្បាស់លាស់ជាមួយរដ្ឋ-អំណាច ។ ចេញពីគណបក្ស មកបង្កើតអង្គការ ។

នៅឆ្នាំ 2007 គាត់បានបង្កើត “មជ្ឈមណ្ឌលខ្មែរ សំរាប់សិទ្ធិមនុស្ស” (CCDH) ។ តាមសំដី លោក កឹម សុខា មជ្ឈមណ្ឌលនេះ មានបណ្តាញតាមខេត្ត តូច ធំ ៩០០០ សម្រាប់

បង្កបង្កើតឲ្យមានការរួមប្រជុំសាធារណៈ អ្នកភូមិ អ្នកស្រុក ដើម្បីបញ្ចេញមតិនានាទិតៀន ទៅរដ្ឋអំណាចកាន់ការលើទីកន្លែង ។ គាត់ក៏បានបង្កើត វិទ្យុផ្សាយសំឡេង “សំឡេងប្រជា ធិបតេយ្យ” ។ ពីឆ្នាំ 2005 ដល់ 2007 លោក កឹម សុខា បានចងសម្ព័ន្ធភាពជាមួយ អង្គការ 28 ទៀត សំរាប់ សេរីភាព-ការសំដែងមតិ ។ សម្រាប់ការឃោសនានូវសកម្មភាព របស់ខ្លួន សម្ព័ន្ធភាពនេះ មានសញ្ញា បន្ទះសំពត់បូ ពណ៌លឿង ដោយធ្វើមហាដំណើរជា ប្រវត្តិសាស្រ្តគគ្រឹកគគ្រេងចំនួន 16 ថ្ងៃ ដើម្បីបង្ហាញពីចំណង់របស់ខ្លួន ឲ្យមានសេរីភាព ក្នុងការបញ្ចេញមតិ, ការអត់ឱនយោគយល់គ្នាខាងផ្នែកនយោបាយ ។ ក្នុងពេលបាតុកម្ម មួយ មជ្ឈមណ្ឌលខ្មែរសិទ្ធិមនុស្ស បានលើកបដារមួយ ទិតៀនលើកិច្ចព្រមព្រៀងព្រំដែន រវាង ហ៊ុន សែន-វៀតណាម លោក កឹម សុខា បានត្រូវប៉ូលីសចាប់ខ្លួនដាក់ពន្ធនាគារព្រៃស

ពីថ្ងៃ 31 ធ្នូ 2005 ដល់ថ្ងៃ16 មករា 2006 ។ នៅឆ្នាំ 2007 លោក កឹម សុខា បានចាកចេញពី អង្គការ CCDH មក គណបក្ស

មនុស្ស” វិញម្តងទៀត ។ នៅថ្ងៃ 19 មេសា ជាមួយ លោក សឺន ស៊ូប៊ែរ, កែវ រ៉េមី, ប៉ែន សុវណ្ណ លោក កឹម សុខា បានបង្កើត ” គណបក្ស សិទ្ធិមនុស្ស” (PDH) ។ គឺនៅពេលនេះហើយ ដែលគណបក្សនេះបានទទួលការរិះគន់ទិតៀន ឲ្យ ដក ឬ ប្តូរ ឈ្មោះ កុំឲ្យមានពាក្យ “សិទ្ធិ ពីសំណាក់អង្គការសិទ្ធិមនុស្សពិតប្រាកដ កើតមាននៅកម្ពុជា ។ ការទិតៀនតវ៉ា បានត្រឹមតែតវ៉ា ការបំបាត់ពាក្យ “សិទ្ធិមនុស្ស” ប្រៀបបីដូចជាការដកមូលនិធិ ទុកឲ្យ គណបក្ស មានតែស្រោម គ្មានខ្លឹម លោក កឹម សុខា មិនអាចទទួលយកបានឡើយ ។ នៅពេលបោះឆ្នោតសភា ឆ្នាំ 2008 គណបក្សសិទ្ធិមនុស្ស បានទទួល ៣ អាសនៈ លើ 123 អាសនៈ នៅសភា គឺ 2,44% ។ លទ្ធផលនេះ ជាលទ្ធផលលំអរបស់គណបក្ស ឈ្នះឆ្នោត បក្សប្រជាជន ដែលតែងតែនិយាយថា កម្ពុជាមាន “របបនយោបាយពហុបក្ស” ។

លោក ហ៊ុន សែន កាន់ខ្សែញាក់ពីក្រោយ?

ថ្ងៃ 29 ខុសភា 2011 កាសែតដើមអំពិល ដែលមាន នាយក ឈ្មោះ សួយ សុភាព

ជាអ្នកស្និទ្ធស្នាលជិតដិតនឹងរដ្ឋអំណាចបក្សប្រជាជនកម្ពុជា បានផ្សាយនៅក្នុងគេហទំព័រ DAP NEWS ” ការសន្ទនាតាមទូរស័ព្ទរវាង លោក ហ៊ុន សែន និង លោក កឹម សុខា ពីថ្ងៃ 25 កក្កដា 2007។ ក្នុងការសន្ទនានេះ លោក ហ៊ុន សែន បាននិយាយថា “ខ្ញុំនឹកថា ជា គំនិតមួយដ៏ល្អ សម្រាប់អូសទាញអ្នកដែល (គណបក្ស សម រង្ស៊ី) នៅតាមខេត្ត ដែលមាន សមាជិកជាអ្នកជាប់ឆ្នោត ចេញបក្ស សម រង្ស៊ី អ្នកទាំងនេះ អាចនឹងទាក់ទាញយកសំឡេង មកជាមួយនោះ” លោក កឹម សុខា ឆ្លើយថា “បាទ” មុននឹងប្តូរប្រធានការសន្ទនា...។ល។

ខ្លឹមសារ នៃ ការសន្ទនា បង្កើតឲ្យមានការមិនទុកចិត្តគ្នា ទៅវិញ ទៅមក ថ្វីត្បិតតែ គណបក្ស សិទ្ធិមនុស្ស និង គណបក្ស សម រង្ស៊ី បានចងសម្ព័ន្ធភាពគ្នាជាស្រេច ក្នុងចល នាប្រជាធិបតេយ្យ ជាចលនាប្រឆាំងទៅ គណបក្ស ប្រជាជន នោះ ។ សកម្មជន បក្ស សម រង្ស៊ី បានចោទប្រកាន់ទៅ លោក កឹម សុខា ថា ធ្វើការបំរើ លោក ហ៊ុន សែន លោក កឹម សុខា មានបេសកកម្មសម្រាប់ បំបែកបំបាក់ បង្កើតឲ្យមានការប្រេះឆាផ្ទៃក្នុងរបស់ គណបក្ស សម រង្ស៊ី តែប៉ុណ្ណោះ ។ លោក កឹម សុខា ធ្វើការតាមខ្សែញាក់ពីក្រោយរបស់ លោក ហ៊ុន សែន ។

ត្រូវខិតឲ្យជិតគ្នា

លទ្ធផល នៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ពីថ្ងៃ 3 មិថុនា 2012 ឲ្យដឹងថា គណបក្ស សម រង្ស៊ី បានទទួល 2.155 អាសនៈ បានធ្វើមេឃុំ 22 ឃុំ គណបក្ស សិទ្ធិមនុស្ស បានទទួល 800 អាសនៈ បានធ្វើមេឃុំ 18 ឃុំ គឺជាលទ្ធផលតម្រូវ ឲ្យគណបក្សពីរនេះ ខិតចូលឲ្យជិតគ្នា ដើម្បីជាផលប្រយោជន៍ នៃ ការរក្សាជីវិតនយោបាយ ឲ្យរស់ ក្នុងឋានៈជាបក្សប្រឆាំង ក្នុងខណៈពេលដែល បក្សប្រជាជនកម្ពុជា បានទទួល 4.292អាសនៈ បានធ្វើជា មេឃុំ-សង្កាត់ 1.592 ឃុំសង្កាត់ នោះ ។

 

Categories

Author48Biography44Event1News1Self-Help

Related

Image's blog

ញឹក ប៊ុនឆៃ

Image's blog

ញឹក ជូឡុង

Image's blog

នរោត្តម ចន្ទរង្សី

Image's blog

នរោត្តមសីហនុ

Image's blog

នរោត្តម សុរាម្រិត

Image's blog

នរោត្តម យុគន្ធរ

Image's blog

នរោត្តម

Image's blog

ឡុងសៀម

Image's blog

ឃឹម ទិត

Image's blog

កឹម សុខា

Image's blog

កាំង ហ្គិចរវាវ ហៅ ឌុច

Image's blog

អៀវ កើស