
ឃឹម ទិត
- កើតនៅថ្ងៃទី 12 មិថុនា 1896នៅភ្នំពេញ ឪពុកឈ្មោះ ទិត ម្តាយឈ្មោះ ម្តង
- រៀបការជាមួយស្ត្រីជនជាតិថៃម្នាក់
តាម JUSTIN CORFIELD, បុរសម្នាក់ឈ្មោះ TAEYBBHAY
HIPTOOLA MACHVA ជាកូនកាត់ ខ្មែរ-ឥណ្ឌា កាន់សាសនាអ៊ីស្លាម ត្រូវជាជីដូនមួយ របស់លោក ប៉ុន្តែ បើតាម JACQUES NÉPOTE បុរសនេះ បានរៀបការជាមួយ បងស្រី លោក ។
ប្រកបវិជ្ជាជីវៈ ក្នុងរដ្ឋបាលខ្មែរ
- ចាប់ផ្តើមការសិក្សានៅ សាលា FRANÇIS GARNIER
អតីតយុទ្ធជន នៃ សង្គ្រាម ឆ្នាំ 1915-1918
-នៅឆ្នាំ 1916លោកបានឈប់រៀន ហើយសាកល្បងសុំទៅចូលរួមឯសមរភូមិមុខ នៅអឺរ៉ុប តែមិនត្រូវបានយល់ព្រមពី គណៈកម្មការជ្រើសរើស ដោយសារការខ្វះសមត្ថភាព រូបកាយ ។ លោកសាកសុំម្តងទៀត ហើយក៏បានទៅកាន់ប្រទេសបារាំង នៅឆ្នាំ 1917 ។ ឆ្នាំ 1919 លោកបាននៅក្នុងទ័ពបារាំង ដែលកាន់កាប់នៅប្រទេសអាល្លឺម៉ង់ ។ លោកជា ពលបាលត្រី ពេលរំសាយពីទ័ព ។
- ក្រោយមាតុភូមិនិវត្តន៍ ឆ្នាំ 1920 បានសញ្ញាប័ត្រ បឋមសិក្សា រួចប្រឡងប្រជែង ចូលជា លេខាធិការ នៃ និវេសនដ្ឋាន ។ នៅឆ្នាំ ១៩២៤ លោកបានជាប់ចំណាត់ថ្នាក់ទី 1 ពី សាលា រដ្ឋបាលកម្ពុជា ។
1925 - 1945 ៖ ឡើងតាមលំដាប់ថ្នាក់ ក្នុងរដ្ឋបាល
- ចាប់ផ្តើមប្រកបវិជ្ជាជីវៈជា មន្ត្រីរដ្ឋបាលកម្ពុជា នៅកំពង់សៀម (កំពង់ចាម) ។
- ពីឆ្នាំ 1927 លោកជា ចៅហ្វាយស្រុក នៅក្រចេះ រួចនៅតាកែវ ។ 10ឆ្នាំ ប្រកាយមក ត្រូវបានតែងតាំងជា ចៅហ្វាយខេត្តក្រចេះ ដើម្បី ប្រមូលកម្លាំងការងារ និង សំណង់ផ្លូវលេខ 13។
- ក្រោយមក ជា ចៅហ្វាយខេត្ត កំពង់ស្ពឺ សៀមរាប និង កំពត ។
ជំនាន់សង្រ្គាមលោកលើកទី 2 ដោយនយោបាយរបស់ ខុត្តមនាវី DECOUX (1940-1945) ដែលផ្អែកទៅលើគំរូ នៃ ការឃោសនារបស់ VICHY (អាសាវ័ណ រវាង មេដឹកនាំ និង រាស្ត្រ) លោកត្រូវបានប្រគល់ឲ្យទទួលខុសត្រូវលើ ចលនាយុវវ័យខ្មែរ (យុវ័ន) ។
1955៖ ឥស្សរៈជន នយោបាយខ្មែរដ៏ចេញមុខម្នាក់
-ក្រោយពី ព្រឹត្តិការណ៍ ជប៉ុន ចាប់ បារាំង ថ្ងៃទី 9 មីនា 1949 លោកបានប្រកាន់ អាកប្បកិរិយាប្រឆាំងបារាំង ។
- ជា រដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្នុងរដ្ឋាភិបាលរបស់ សឺង ង៉ុកថាន់ (14សីហា ដល់ 16 តុលា 1946) ។
- មិនយូរប៉ុន្មាន ក្រោយបរាជ័យរបស់ជប៉ុន លោកបានទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយ ក្រុមបេសកកម្មអង់គ្លេស នៅកម្ពុជា (តំណាងកម្លាំងសម្ព័ន្ធមិត្ត នៅក្នុងតំបន់) និង បានជួប ជាមួយមន្ត្រីរដ្ឋបាល បញ្ជូនមកដោយអភិបាល CEDILLE ។ ថ្ងៃ 8 តុលា 1945 លោកបាន ទៅក្រុងព្រៃនគរ (SAIGON) និង ចូលទាក់ទងជាមួយឧត្តមសេនីយ LECLERC បេសកជន ពិសេសរបស់ឧត្តមសេនីយ DE GAULLE ប្រចាំឥណ្ឌូចិន ។ ថ្ងៃ 15 តុលា 1945 ឧ LECLERC ចូលមកភ្នំពេញវិញ ហើយបានចាប់ខ្លួន នាយករដ្ឋមន្ត្រីខ្មែរ សឺង ង៉ុកថាន់ ដែល ពេលនោះជាអ្នកបានប្រឆាំងយ៉ាងចេញមុខនឹងការវិលត្រឡប់ នៃ បារាំង មកកាន់កាប់កិច្ច ការប្រទេសកម្ពុជាវិញ ដោយគ្មានការប្រឆាំងតទល់បន្តិចទាល់តែសោះ ។ ក្រោយព្រឹត្តិ ការណ៍នេះ លោក ឃឹម ទិត បានពន្យល់ជាច្រើនដងក្នុងសារពត៌មានខ្មែរថា នៅព្រៃនគរ លោកគ្រាន់តែបានជួបជាមួយ ក្រុមបញ្ជាការពួកសម្ព័ន្ធមិត្ត ដើម្បីសុំអនុញ្ញាតឲ្យ កងការពារ កម្ពុជា រក្សាអាវុធទុកទប់ទល់ ក្នុងករណីមានការវាយលុកពីទ័ពវៀតមិញ នៅក្នុងស្រុក ។ ការបរិហារ លើការជ្រៀតជ្រែក នៃ ទ័ពវៀតណាមកុម្មុយនិស្តនេះ នាំឲ្យមានការគំរាមកំ ហែងលើជីវិតលោក ពីសំណាក់ពួកវៀតមិញ ។ ក៏ប៉ុន្តែ ឯកសារកងទ័ពបារាំង បានគូសបញ្ជាក់ ពីការជួបរបស់លោក ជាមួយ ឧ. LECLERC មិនមែនតែជាមួយអ្នកដឹកនាំយោធាអង់គ្លេស ប៉ុណ្ណោះទេ ។ ក្នុងនាមជា រដ្ឋមន្ត្រី ក្រសួងការពារជាតិ លោកមានមុខនាទីក្នុងការចាប់ខ្លួន លោក សឺង ង៉ុកថាន់ ។ តែផ្ទុយពីអ្វី ដែលអ្នកបក្សសម្ព័ន្ធរបស់ សឺង ង៉ុកថាន់ ចង់ឲ្យជឿ ឃឹម ទិត ប្រាកដជាមិនបានធ្វើដោយចិត្តឯងទេ ។
នៅពីក្រោយ ឃឹម ទិត មានរាជវាំង (ស្តេចក្មេង សីហនុ, ព្រះអង្គ មុនីរេត) ដែល បានប្រើប្រាស់បារាំង ប្រឆាំងនឹងមហិច្ឆតានយោបាយរបស់ សឺង ង៉ុកថាញ់ ដោយយល់ថា មហិច្ឆតានេះ ជាគ្រោះថ្នាក់សំរាប់រាជបល្ល័ង្ក ។
- លោកជា រដ្ឋមន្ត្រីក្រសួង សាធារណៈការ, សុខាភិបាល និង គមនាគមន៍ ក្នុងរដ្ឋា ភិបាលរបស់ មុនីរេត (១៧ តុលា ១៩៤៥ ដល់ 14ធ្នូ 1946)
នៅ ខែកញ្ញា 1947 ជាមួយនឹងអតីត អភិបាល ឡេង សាត លោកបានបង្កើត ឡើងនូវ គណបក្ស សហភាពជាតិ
- ខែមករា 1948លោកបានជាប់ឆ្នោត ជាមួយ MACHWA HIPTOLLA ចូលក្នុង ឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក (HAUT CONSEIL DU TRÔNE)
- នៅឆ្នាំនេះដែរ លោកបានបោះពុម្ពផ្សាយសារពត៌មាន ការពិត (LA VÉRITÉ)
- ត្រូវបានតែងតាំងជា សមាជិកប្រតិភូកម្ពុជា ក្នុងគណៈកម្មការអនុវត្តន៍ នៃ សន្ធិសញ្ញា បារាំង-ខ្មែរ
1950 - 1958៖ ឥស្សរជន នៃ សន្តិសុខផ្ទៃក្នុង
ឆ្នាំ 1950ជា ប្រធានគណៈកម្មការ ថវិកា និង បៀវត្សរ៍ នៃ ក្រុមប្រឹក្សាព្រះរាជាណាចក្រ នៅ
- លោកបានបរិហារជាច្រើនលើក នូវសកម្មភាព នៃ ក្រុមខ្មែរឥស្សរៈ និង បានទាក់ ទាញមតិជនរួមជាតិ លើស្ថានភាពគ្រោះថ្នាក់នៅតាមខេត្តកម្ពុជា នាទិសអគ្នេយ៍ ដែល កាន់កាប់ដោយពួកវៀតមិញ ។
- លោកត្រូវបានទទួលការគំរាមកំហែងដល់ជីវិត ម្តងទៀត
- ថ្ងៃ 19 មករា 1951លោកបានថ្វាយទៅព្រះមហាក្សត្រ នូវសំណូមពរពីសមា ជិក 10 នាក់ នៃ ក្រុមប្រឹក្សាព្រះរាជាណាចក្រ ដែលបានរំសាយកាលពី ឆ្នាំ 1949 ។ ដើម្បីកោះហៅត្រឡប់មកវិញ នូវសភាជាតិ
-នៅ ខែមិថុនា 1951 លោកត្រូវបានតែងតាំងជា ចៅហ្វាយខេត្តកណ្តាល ។ លោកមានបំណងបង្ក្រាបក្រុមបះបោរ ពុត ឆាយ ។
- ថ្ងៃ 11 កក្កដា 1952 លោកបានសំរេច ក្នុងការសុំចូលនិវត្តន៍របស់ ពុត ឆាយ
-ជា អនុរដ្ឋលេខាធិការ មហាផ្ទៃ ទទួលបន្ទុកផ្នែក ស្វ័យត្រាណ និង កងការពារជាតិ ក្នុងរដ្ឋាភិបាល នៃ នរោត្តម សីហនុ (១៦ មិថុនា 1952 ដល់23 មករា 1953)
- ថ្ងៃ 27មករា 1963 ជា រាជប្រតិភូ ប្រចាំខេត្តកំពង់ចាម
-ជា រដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្នុងរដ្ឋាភិបាលលោក ចាន់ ណាក (23 វិច្ឆិកា 1953- 6 មេសា 1954)
- ក្នុង ខែមករា 1954 លោកត្រូវបានចាត់តាំងជា ប្រធាន គណៈកម្មការសិក្សា
ល័ក្ខខ័ណ្ឌ នៃ ការចុះចូលរបស់មេក្រុមបះបោរឥស្សរៈ ចន្ទរង្ស៊ី និង សាវាង វង់ ។ អ្នកទាំង ពីរ បានចុះចូលនៅ ថ្ងៃទី 20 កុម្ភៈ ។
- ជា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ទទួលបន្ទុកខាងការពារលើផ្ទៃប្រទេស ក្នុងរដ្ឋាភិបាល របស់ នរោត្តម សីហនុ (7 មេសា ដល់ 17 មេសា 1954) និង ក្នុងរដ្ឋាភិបាល ប៉ែន នុត (18 មេសា ដល់ ៣១ កក្កដា 1954) ។
បញ្ចប់ដំណើរនយោបាយ ក្រោមសង្គម
- ថ្ងៃ 22 មីនា 1955ត្រូវបានតែងតាំងក្នុងពេលជាមួយគ្នានឹង សមសារី និងប៉ែន នុត ជាសមាជិក នៃ ឧត្តមក្រុមប្រឹក្សារាជសម្បត្តិ
- ជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសន្តិសុខជាតិ រដ្ឋមន្ត្រីទទួលបន្ទុកនាយក ដ្ឋានបច្ចេកទេស ការិយាល័យ និង សេវា នៃ ខុទ្ទកាល័យ ក្នុងរដ្ឋាភិបាលទី 3 នៃ “សង្គម” (នរោត្តម សីហនុ 2 មីនា ដល់ 3 មេសា 1956) ។
-ជា នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី ក្រសួងផែនការ និង បោសសំអាត (PLAN ET ASSAINISSEMENT) នៃ រដ្ឋាភិបាលទី 3 នៃ “សង្គម” (4 មេសា ដល់ 15 កញ្ញា 1956)
-ជា ឯកអគ្គរាជទូត ប្រចាំប្រទេសឆេកូស្លូវ៉ាគី (ចុងទសវត្សរ៍ 50 ដល់ ដើមទស វត្សរ៍ 60) ។