
ហង្ស ធុននហាក់
កើតនៅថ្ងៃ 21សីហា 1926នៅភូមិព្រែកកក់ ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម ។ កាលនៅយុវវ័យ លោកសិក្សាវិជ្ជាល្ខោននៅ សាលានាដកម្ម សារាថែរណា (SARAH BERNARDT) នៅក្រុង បារីស ។ លោកត្រឡប់ចូលប្រទេសខ្មែរនៅ ឆ្នាំ 1951។ នៅឆ្នាំ ង៉ុកថាន់ ដើម្បីធ្វើចលនាទាមទារយកឯករាជ្យពីបារាំងវិញ ។ លោកផ្សាយតាមវិទ្យុក្នុងព្រៃ លេងជារឿងល្ខោន ដើម្បីបង្ហាញភាពស្នេហាជាតិ នៃ ជនជាតិខ្មែរ ក្នុងចលនា នៃ ក្រុម ភ្នំដងរែក ។ លោកជាអ្នកបង្កើតម្នាក់ នូវល្ខោនទំនើប និយាយក្នុងប្រទេសខ្មែរ ។ហង្សធុនហាក់ ដដែលនេះ លោកបានចូលព្រៃ ទៅនៅភ្នំដងរែកជាមួយក្រុម សឺន ក្រោយដែលស្រុកខ្មែរបានឯករាជ្យវិញ លោកត្រឡប់ចូលភ្នំពេញ ហើយបានធ្វើការជា សាស្ត្រាចារ្យ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ។ បន្ទាប់មក បានទទួលតំណែងជា ចាងហ្វាង ក្រុមល្ខោនជាតិ នៅភ្នំពេញ ក្រោមការគាំទ្រ នៃ សម្តេច មហាក្សត្រីយានី កុសុមៈ ។ លោក បានបកប្រែអត្ថបទល្ខោនបារាំង និងអឺរ៉ុបមកជាភាសាខ្មែរ សម្រាប់ស្ដែងសំដែងក្នុងក្រុម ល្ខោនជាតិ ។ លោកបានទទួលការតែងតាំងជា សាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យ វិចិត្រសិល្បៈ ពីឆ្នាំ 1966ដល់ 1970។ ក្រោយពីស្ថានការណ៍នៅ ខែមីនា ឆ្នាំ 1970 លោក លន់ នល់ និង ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ មកកាន់អំណាច លោក ហង្ស ធុនហាក់ បាន ឡើងជា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍សហគមន៍ ។ ក្រោយមក បានទទួលដំណែងជា នាយក រដ្ឋមន្ត្រី នៅថ្ងៃ ៧ តុលា 1972 ដល់ថ្ងៃ 17 មេសា 1973 ។ លោកបានបាត់ជីវិត ប្រហែលនៅឆ្នាំ 1975ក្រោមសម័យ ប៉ុល ពត ។លោកបានទុកស្នាដៃជា រឿងល្ខោន នានាជាច្រើន ដូចជា ៖
- ថ្មរាំ, ភ្នំពេញ, 1954
- ពិសោធន៍ស្នេហា, សហការជាមួយ ហង់ ជួន និង ផឹក សំផេង, ភ្នំពេញ, 1964
- សំបុកឥតមេបា, ភ្នំពេញ, 1965
- វង្សត្រកូលកំសត់ ឬ ព្រះអាទិត្យរះហើយ, ភ្នំពេញ, ១៩៦៦
ចិញ្ចៀនបញ្ចាំចិត្ត, ភ្នំពេញ, ១៩៦៩លោកបានបកប្រែ រឿងល្ខោន បស្ចឹមប្រទេស ជាពិសេស គឺ (CORNEILLE) និង សិចវៀរ (SHAKESPEARE)
- សិចក្លៀរ, រាត្រីនិមិត្ត នៃ វស្សន្តរដូវ (LE SONGE D'UNE NUIT D'ÊTE) ប្រែសំរួល ដោយ ហង្ស ធុនហាក់ ជំនួយដោយ គង់ ឆន, ដឹកនាំរឿងដោយ មាស គក និង ខ្លួន កន, ភ្នំពេញ, 1968។
- ព្យែរករណីយល ឡីស៊ីដ “អម្ចាស់” (LECID), ប្រែដោយ ហង្ស ធុនហាក់, ជំនួយ ដោយ អ៊ុម ប៉ុន, ដឹកនាំរឿងដោយ នួន កន, ភ្នំពេញ, 1969 ។
លោកបានសរសេររឿងកុន ៖
-បង ពុកឲ្យហៅ, ភ្នំពេញ, 1966
- វាសនា ឬ ការកសាង, ភ្នំពេញ, 1966
ឧទាហរណ៍ ដូចរឿងល្ខោន សំបុកឥតមេបា លោកលាតសន្ធឹងរឿងបញ្ហាជីវិត នៃ គ្រួសារឥតមេបា ក្នុង 3 ឆាក លាតត្រដាងដោយតួអង្គ 10 រូប ផ្សំជា 5 គូ ហើយ មួយគូៗ ជានិមិត្តរូប នៃ ទស្សនៈជីវិតនីមួយៗ ពោលជាពិសេសគឺ ពីទំនាស់ ទំនុយ នៃ ទស្សនៈជីវិត បែបទំនើបនិយម និង ទស្សនៈជីវិតបែបទំនៀមនិយម ។ តែទីបញ្ចប់ អ្នកនិពន្ធបង្ហាញការ រួបរួម នៃ ជនទាំងនេះ ដោយផ្សំទស្សនៈ ទាំងនេះ បញ្ចូលគ្នា ។ នេះ ជាសំរង់អត្ថបទពីរឿង ល្ខោននេះ ៖
ឆាកទី 1 - រឿងទី 2
នាយរក្សា - នាយនិម្មិត - នាងទម្លាប់
និម្មិត.... (ឃើញប្អូនស្រីដូច្នេះ ក៏សើចយ៉ាងខ្លាំង ដោយលាយពាក្យចំរៀងជា ចុងក្រោយថា)
លោក លឿនទៅដល់ណានេះ ជាបញ្ហាដែលខ្ញុំត្រូវចោទ...
នាងទម្លាប់... (គំហក) គិតតែសើច សើចឥតំល័ក្សណ៍ (ងាកទៅ រក្សា) វាជាមេផ្ទះ ហើយវាធ្វើហី អាណាទៅយ៉ាងណា ទៅយ៉ាងនោះចុះ (លុតជង្គង់) ឧ លោកពុក អ្នកម៉ែ អើយ វង្សត្រកូលនេះ ជាសំបុកឥតមេបា វារលាយទៅហើយ វាឮតែ ចម្រៀង និង ពាក្យ អសៃយសាស្ត្រ វាឃើញតែ ច្រៀង រាំញាក់ទទ្រើត ដោយស្កន់ស៊ីវិល័យវាជាន់... ឯណាទៅ សម្លេងពិរោះ ដូចកាលដើម ព្រះធម៌របស់ព្រះពុទ្ធ..... ឯណាទៅ ការសំពះគួរសមបែប បុរាណខ្មែរ លែងឮហើយ, លែងឃើញហើយ! ឱ ពុទ្ធោអើយ ពីដើម ឮសូរតែស័ព្ទធម៌ យ៉ាងពិរោះ ហាក់ដូចជាមកអប់ផ្ទះនេះឲ្យក្រអូប លាងអពមង្គលឲ្យចេញអស់ ឥឡូវ, ឥឡូវ អស់ហើយ, អស់ហើយ....
និម្មិត... (សើច យ៉ាងខ្លាំងទៀត)
រក្សា... (គិតលុយធ្វើព្រងើយ)
នាងទម្លាប់... អញ គមមាត់នឹង វាឯងទាំងពីរ ដែលនៅឃ្លាននិយាយនឹងវានោះ ម្តេច មិនទប់វាផង ឲ្យវាស្លៀកខោក្រឡាតិកកែ ហួចដូចអ្នកលេងបាតផ្សារ រួចវាក្រមុំ 18 ឆ្នាំ 1 ទៅណា.... ម៉េចមិនថា ម៉េចមិនទប់វាផង...
និម្មិត... ថាវាមិនកើត ទប់វាមិនជាប់ នេះជាសញ្ញា នៃ ដំណើរលោកទាំងមូល នៃ អ្នក បងទម្លាប់អើយ គេឈប់ដើរនឹងជើងហើយ គេជិះយន្តហោះប្រតិកម្ម និង បន្តិចទៀត យន្ត ចក្រវាឡ គេឈប់អុជចន្លះហើយ គេប្រើភ្លើងអគ្គីសនី បន្តិចទៀត ពន្លឺអាតូមិចគេ គេ... លឿនទៅមុខជាដរាប កង់ជីវិត មិនមែនវិលមួយម៉ោង បានតែមួយជុំទៀតទេ តែ មួយវិនាទី 9កោដិជុំ ស្តាប់បានទេ?
រក្សា... លោកអើយ លេងតែធម៌ដដែលៗនេះមកទៀតហើយ ទៅជជែកគ្នាឯណាទៅ គិតគូរលុយកាក់វង្វេងលេខអស់ហើយខ្ញុំ ចង់អាណា 1 ម៉ោង 10 កោដិជុំ ក៏ដោយ ចំណែក ខ្ញុំ អារក្សាខ្ញុំ ត្រូវតែមួយថ្ងៃ រកមួយរយរៀល ទៅផ្សារទិញត្រីឲ្យអ្នកទាំងអស់គ្នាស៊ី ។
នាងទម្លាប់... ចង់អ្នកណា 1 ម៉ោង 10 កោដិជុំ ក៏ដោយ ក៏វង្សត្រកូលយើងនេះ ត្រូវ រស់របៀបតែតាមបណ្ដាំ លោកពុក អ្នកម៉ែ ត្រូវរក្សាកេរ្តិ៍ឲ្យបានគង់វង់ដដែល... គឺរក្សា ទំនៀមទម្លាប់ដូនតាម៉ែឪ នៃ យើងរាល់គ្នា ។
និម្មិត.... (និយាយកាត់) វាដោយទៅតាមគេ ណាបង មនុស្សយើង និស្ស័យដូច សំណាត់ឈើ វាអណ្តែតតាមខ្សែទឹកជីវិត បើខ្សែទឹកយឺត យើងយឺតតាម ចុះបើគេ 9/ កោដិ ជុំ ទៅហើយ វាខ្មាញ់ទៅតាមគេដូច្នោះដែរ (សើច) ពីដើម សក់ផ្កាថ្កូវ ឥឡូវ ក្រញាញ់បំបេ សំបុកចៃ រហូតដល់ឥឡូវ ខ្លីបិទត្រចៀក ពីដើម ក្បិន ឥឡូវ ខោរិត ពណ៌តឹកកែ ពីដើម...
នាងទម្លាប់... (និយាយកាត់) វាកាន់ជើង នាងភ្លែត អញដែលរក្សាសីលរាល់សីល អញដែលអុជធូបរាល់យប់ អញដែលតំណាងបុរាណខ្មែរ វាចេះតែខុស
និម្មិត... អ្នកណាថា បងឯងខុសរក្សា... វង្វេងលេខអស់ហើយ ចង់អ្នកណាអុជធូបយ៉ាងណាក៏ដោយ ខ្ញុំត្រូវរកឲ្យបាន 100 រៀល ទៅផ្សារទិញត្រីឲ្យអ្នកទាំងអស់គ្នាស៊ី
និម្មិត... ខ្ញុំមិនដែលថា កាដែតត្រូវ បងឯងខុស ឬ បងឯងត្រូវ កាដែតខុស ឯណា ចំពោះខ្ញុំ គ្មានខុស គ្មានត្រូវ ទេ ក្នុងលោកច្របូកច្របល់នេះ អ្នកណាយល់ថា ខុសត្រូវយ៉ាង ម៉េច ធ្វើដូច្នោះទៅ ចំពោះខ្ញុំ (ដេញភ្លេង ច្រៀង) ដីចេះតែវិល ព្រះចន្ទក៏វិលជុំវិញព្
រះសូរិ យា លោកលឿនទៅដល់ណា នេះជាបញ្ហាដែលខ្ញុំត្រូវចោទ ។
រក្សា... ដីវិល ព្រះចន្ទវិល ព្រះសូរិយាវិល ឯងហ្នឹងក៏វិលខ្លះដែរ ។ និម្មិត... (សើច) ព្រះសូរិយា មិនវិលទេបង នឹងផ្តល់ បងឯង វិលខ្លះហើយហ្នឹង! រក្សា..... (គំហកខ្លាំង) អើ អ្នកណា វិលក៏ដោយ មិនវិលក៏ដោយ អញ ត្រូវតែមួយថ្ងៃ រកឲ្យបាន ១០០ ដើម្បីទៅផ្សារ ទិញត្រីឲ្យអ្នកទាំងអស់គ្នាស៊ី...
និម្មិត.... (ដេញឈើប៉ី) មិនដែលទេ បងរក្សា លោតែចេះច្រឡោត មានមនោសញ្ចេ តនារំភើបពុះពោរក្នុងក្រអៅបេះដូង ដែរហ្ន៎! ប្លែកណាស់ (ឈរចំអក ក្រឡេកទៅក្រៅ និយាយទៅកាន់ នាងទម្លាប់) ខាងក្រៅផ្ទះយើង មានជនម្នាក់ស្លៀកពាក់ទំនងជាទៅវត្ត ព្រោះកាន់ ទៀនធូប និង ផ្កា ទំនងជាចាំ ឧបាសិកាណាម្នាក់ហើយ មើលទៅ.....
នាងទម្លាប់... អាឯង កុំចាំបាច់បញ្ជីតបញ្ចាំង អញទៅវត្ត សាងសីលទាន ផ្ទះនេះ បើ កុំមានអញមួយ ព្រះធរណីស្រូបយកទៅបាត់យូរណាស់ទៅហើយ (ថាដូច្នេះហើយ ក៏ចេញ ទៅទាំងខឹង)) ។