ហ៊ុយ នឹម

August 5, 2025
23
Image's ហ៊ុយ នឹម

ហ៊ុយ នឹម 

លោក ហ៊ុយ និម កើតនៅឆ្នាំ 1932 ពីគ្រួសារកសិករ នៅ ខេត្តកំពង់ចាម ។ ថ្វីត្បិតតែគ្រួសាររបស់គាត់មានជីវភាព មធ្យម លោក ហ៊ុយ នឹម បានធ្វើការសិក្សាដ៏ត្រចះត្រចង់ ដែល អនុញ្ញាតឲ្យគាត់ក្លាយជា នាយរដ្ឋាករ ពន្ធគយ ។

ហ៊ុយនឹម សីហនុ បានជ្រើសរើស បញ្ញវ័ន្តឆ្វេងនិយម 4 នាក់ ៖ ហ៊ុយ នឹម,នៅឆ្នាំ 1958 មុនពេលបោះឆ្នោតសភាជាតិ សម្តេច ខៀវ សំផន, ហួ យន់, ភុក ឆាយ ឲ្យបង្កើត ក្រុមឆ្វេងនិយម សំរាប់ប្រឆាំងទៅស្លាបស្តាំ និយម នៅក្នុងគណបក្ស សង្គមរាស្ត្រនិយម ។ បន្ទាប់ពីបានទទួលជោគជ័យ ជាប់ជា តំណាងរាស្ត្រ រួចហើយ លោក ហ៊ុយ នឹម បានទទួលតំណែងជា អនុរដ្ឋលេខា នៅក្នុង រាជរដ្ឋាភិបាល ។ នៅឆ្នាំ 1958នៅទីស្តីការនាយករដ្ឋមន្ត្រី, ឆ្នាំ 1959ក្រសួងមហាផ្ទៃ ទទួលបន្ទុកទំនាក់ទំនងជាមួយសភា, ឆ្នាំ 1959 (17/02/1959- 13/06/1959) ក្រសួងយុត្តិធម៌ ទទួលបន្ទុកបោសសំអាតទូទៅ, ឆ្នាំ 1962 (06/08/1962- 06/10/1962) រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ។ ដោយសារ ការប៉ិនប្រសប់ និង មានវោហារ លោក ហ៊ុយ នឹម បានជាប់ឆ្នោតជា អនុប្រធាន សភាជាតិ នៅ ឆ្នាំ 1961 ។ ព្រមពេលដែលមាន សកម្មភាពនយោបាយ លោក ហ៊ុយ នីម បានបន្តការសិក្សាផ្នែក នីតិសាស្ត្រ នៅសាកល វិទ្យាល័យភ្នំពេញ ។ គាត់បានទទួល សញ្ញាប័ត្រ បណ្ឌិតរដ្ឋបាលសាធារណៈ (DOCTORAT EN ADMINISTRATION PUBLIC) នៅ ឆ្នាំ 1965។ ដោយមានការចោទប្រកាន់ពី សម្តេច សីហនុ ថា លោក ហ៊ុយ នីម, ខៀវ សំផន, ហ៊ូ នឹម ជាអ្នកញុះញង់ឲ្យមានការបះបោរ នៅសំឡូត លោក ហ៊ុយ នឹម ក៏បានបាត់ខ្លួននៅ ថ្ងៃទី 7 តុលា 1967។ គេនិយាយ គ្រប់គ្នានៅភ្នំពេញថា គាត់ស្លាប់ដោយសារប៉ូលីសបាត់ទៅហើយ ។ ទើបតែមកដល់ ឆ្នាំ 1970 ថ្ងៃ 26 មីនា ស្រាប់តែ លោក ហ៊ុយ នឹម លេចឈ្មោះមកវិញ គាត់ជា រដ្ឋមន្ត្រី ក្រសួង ពត៌មាន និង ឃោសនាការ នៃ រាជរដ្ឋាភិបាល សម្តេច សីហនុ ។ មុខតំណែងជា រដ្ឋមន្ត្រី គាត់រក្សាបានរហូតដល់ ឆ្នាំ 1975ពេលដែលខ្មែរក្រហម បក្សគាត់ វាយយក ភ្នំពេញបាន ។ ដោយមានការកំចាត់ជនប្រឆាំងក្នុងជួរបក្សកុម្មុយនិស្ត លោក ហ៊ុយ នីម បានត្រូវក្រុម ប៉ុល ពត ចាប់នៅថ្ងៃទី 10 មេសា 1977 នាំទៅ “សួរចម្លើយ” នៅ គុកទួលស្លែង និង បានស្លាប់ នៅថ្ងៃទី 6 កក្កដា 1977។ គាត់ប្រឆាំងនឹងការបណ្តេញប្រជាជនពីភ្នំពេញ និង ប្រឆាំងការពុំព្រមមិនឲ្យមានការប្រើលុយ ដែលធ្វើឲ្យជីវិតគាត់ បាត់បង់នេះ ។