
ហ៊ូ យន់
លោក ហ៊ូ យន់ ជា “មេ” ម្នាក់ នៃ ចលនាខ្មែរក្រហម គាត់កើតនៅឆ្នាំ 1930 នៅ ខេត្តកំពង់ចាម មានមុខនាទីនយោបាយនៅចុងទសវត្ស 60និង ពីឆ្នាំ 1979 ដល់ឆ្នាំ 1975 ក្នុងសង្គ្រាម 6ឆ្នាំ នៅកម្ពុជា ដែលគាត់ស្ថិតនៅក្នុងជួរខ្មែរក្រហមជានិច្ច រហូតដល់ ពេលគាត់ស្លាប់នៅឆ្នាំ 1975 ។
លោក ហ៊ូ យន់ ជាបញ្ញាវ័ន្តម្នាក់វាងវៃ មានចំណូលចិត្តទទួល គតិវិជ្ជា ម៉ាក្ស តាំងពីយុ-ភាពម៉្លេះ ។ គាត់បានមកសិក្សានៅបារីស ទសវត្ស 50 និង បានសេពគប់តែជាមួយពួក ឆ្វេងនិយម ៖ សាឡុត ស (អនាគត ប៉ុល ពត), អៀង សារី, ខៀវ សំផន, ហ៊ុយ នឹម....។ អ្នកទាំងនោះ បានបង្កើត “សមាគម និស្សិតខ្មែរ” (A.E.K.) ដែលមានមតិ ឆ្វេងជ្រុលនិយម ។ នៅឆ្នាំ 1955 លោក ហ៊ូ យន់ បានទទួល សញ្ញាប័ត្រ បណ្ឌិត និក្ខេបបទរបស់គាត់គឺ “ឋានៈអ្នកស្រែចំការ នៃ កម្ពុជា និង គំរោង នវូបនីយកម្ម” (LA PAYSANNERIE DU CAM-BODGE ET SES PROJETS DE MODERNISATION) ។ គាត់បានវិលត្រឡប់មកស្រុកខ្មែរនៅ ឆ្នាំ 1955និង បានចូលជា សមាជិក គណៈបក្សសង្គមរាស្ត្រនិយម របស់ សម្តេច សីហនុ ។ គឺជា គណបក្សតែមួយគត់ អនុញ្ញាតឲ្យមានសកម្មភាព ។ ក្នុងគណបក្សនេះ មានប្រជុំអ្នក នយោបាយមាននិន្នាការចម្រុះ ៖ ឆ្វេង, ស្តាំ, កណ្តាល។ លោក ហ៊ូ យន់, ហ៊ុយ និម, ខៀវ សំផន ស្ថិតនៅក្នុង “ស្លាបឆ្វេង របស់សង្គម” ដែល សម្តេច សីហនុ តែងតែនិយាយ ។ ដោយសារគុណសម្បត្តិចេះដឹង ខាងសេដ្ឋកិច្ច និង និន្នាការនយោបាយ លោក ហ៊ូ យន់ បានទទួលតំណែងជា រដ្ឋលេខាធិការ របស់រាជរដ្ឋាភិបាលសង្គម ៖ ឆ្នាំ 1958ក្រសួង ពាណិជ្ជកម្ម និង ឧស្សាហកម្ម - ក្រសួងថវិកាជាតិ, ឆ្នាំ 1959 ក្រសួងផែនការ - ក្រសួងសុខាភិបាលសាធារណៈ, ឆ្នាំ 1962 ក្រសួងហិរញ្ញវត្ថុ - ក្រសួងផែនការ ។ ដូចជាបញ្ញវ័ន្ត ដ៏ទៃទៀតដែរ ដែលវិលពីស្រុកបារាំង អ្នកទាំងនោះ គ្មានបានទទួលតំណែងជា រដ្ឋមន្ត្រី ឡើយ ។ នៅឆ្នាំ 1963 លោក ហ៊ូ យន់ បានបាត់តំណែងអស់ ពីរដ្ឋាភិបាល គឺតាំងពីពេល នោះមក គាត់បានក្លាយជា សាស្ត្រាចារ្យ នៅមហាវិទ្យាល័យច្បាប់ និង បង្រៀននៅ វិទ្យា-ល័យឯកជនភ្នំពេញ ព្រមពេលជាមួយគ្នា គាត់ខំសាបព្រោះផ្សព្វផ្សាយ នយោបាយឆ្វេង និយម ទៅ និស្សិត សិស្ស តាមលទ្ធភាពដែលគាត់អាចធ្វើបាន ។ នៅ ខែកញ្ញា 1966មានការបោះឆ្នោតសភាជាតិចុងក្រោយបង្អស់របស់សង្គម ជា តំណាងរាស្ត្រ គាត់ និង តំណាងរាស្ត្រពីរនាក់ទៀត ក៏បានជាប់ឆ្នោតដែរ គឺ ហ៊ុយ និម, លោក ហ៊ូ យន់ បានជាប់ឆ្នោតខៀវ សំផន ។ អ្នកទាំង 3 បានបង្កើត ក្រុមឆ្វេងជ្រុលនិយម ប្រឆាំងទៅ ក្រុមស្ពានិយម ដែលមានភាគច្រើនលើសលប់នៅសភា ។ តាមសំដី សម្តេច សីហនុ ការបះបោរនៅ សំឡូត ខែធ្នូ 1966 ជាស្នាដៃតំណាងរាស្ត្រ 3រូបនេះគឺ ហ៊ូ យន់, ហ៊ុយ និម, ខៀវ សំផន ជាអ្នកទាញខ្សែ ស្ថិតនៅពីក្រោយ ។ នៅ ខែមេសា 1967 មានព្រឹត្តិការណ៍ប្លែកមួយគឺ ការបាត់ខ្លួនដ៏ចម្លែក តំណាងរាស្ត្រពីរនាក់ ហ៊ូ យន់, ខៀវ សំផន ។ ប៉ុន្មានខែក្រោយមក នៅ ខែតុលា ហ៊ុយ និម ក៏បាត់ខ្លួនដោយអាថ៌កំបាំងទៀត ។ ដំណឹងបានលេចខ្ចរខ្ចាយនៅ ភ្នំពេញថា អ្នកទាំង 3 រូប នេះ ច្បាស់ជា ប៉ូលីសសំងាត់ សីហនុ បានចាប់សម្លាប់ ចោលបាត់ទៅហើយ ។ប៉ុន្តែ ដំណឹងដ៏ស្រឡាំងកាំងមួយបានលេចឡើងនៅភ្នំពេញ បីឆ្នាំក្រោយមក ។ នៅ ខែមេសា 1970អ្នកទាំង 3 រូប នេះ នៅរស់នៅឡើយ! ដោយនៅថ្ងៃ 26 មីនា អ្នក ទាំងនោះ បានគ្រាំទ្រ សម្តេច សីហនុ ចូលធ្វើជា រដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាលបង្រួបបង្រួម ជាតិកម្ពុជា (GRUNK) ដែលមាន សម្តេច សីហនុ ជានាយករដ្ឋមន្ត្រី ។ រាជរដ្ឋាភិបាលនេះ កើតឡើងនៅប៉េកាំង ដែលមាននយោបាយវាយរំលាយ រដ្ឋាភិបាល លន់ នល់ គាំទ្រដោយ អាមេរិក ។ លោក ហ៊ូ យន់ ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបន្ទុកកំណែទម្រង់ ឃុំសង្កាត់ និង សហប្រតិបត្តិការ លោក ហ៊ុយ នឹម រដ្ឋមន្ត្រីក្រសួង ពត៌មាន និង ឃោសនា លោក ខៀវ សំផន រដ្ឋមន្ត្រីក្រសួងការពារជាតិ និង អគ្គបញ្ជាការ កងទ័ពប្រដាប់អាវុធប្រជាជន រំដោះជាតិខ្មែរ (FAPLNK) ធ្វើការតែនៅក្នុងស្រុកខ្មែរ ក្នុងតំបន់ត្រួតត្រាដោយ យួនកុម្មុយ និស្ត និង ខ្មែរក្រហម ។ គេបានឃើញរូបថតអ្នកទាំង 3ស្លៀកពាក់ឯកសណ្ឋានអ្នកបដិវត្តន៍ ខោអាវខ្មៅ ទទួល សម្តេច សីហនុ នៅ ខែមេសា 1973 ។ លោក ហ៊ូ យន់ ជាបញ្ញវ័ន្ត ខ្មែរក្រហមម្នាក់ ប្រកាន់ទ្រឹស្ដីរឹងរូស មានទំនាស់ក្នុងជួរខ្មែរក្រហមដូចគ្នា ។ គាត់បានត្រូវ ពួក ប៉ុល ពត សម្លាប់នៅពេល មុន ឬ បន្ទាប់ ពីខ្មែរក្រហមវាយយកភ្នំពេញបាន នៅ ថ្ងៃ 17 មេសា 1975 ។ ការបាត់ខ្លួនរបស់គាត់លើកនេះ ជាការបាត់ខ្លួនបញ្ចប់ជីវិតគាត់ តែម្តង ។ យ៉ាងហោចណាស់ គាត់មិនបានទទួលខុសត្រូវលើជីវិតរាស្ត្រខ្មែរជិត2លានក្នុងរបបខ្មែរក្រហម។