ជា សុីម

August 4, 2025
13
Image's ជា សុីម

ជាស៊ីម

លោក ជាសុីម

ពិធីសម្ពោធព្រឹទ្ធសភាថ្ងៃទី28ខែមិនា2012

លោក ជា ស៊ីម កើតថ្ងៃទី 15 វិច្ឆិកា 1932 ពីគ្រួសារអ្នក ស្រែមធ្យមមួយ នៅ ស្រុករមាសហែក ខេត្ត ស្វាយរៀង ។ ពីកុមារ ភាព គាត់បានចូលរៀន សាលាវត្ត និង បានបួសជាព្រះសង្ឃ នៅឆ្នាំ 1949 ។ នៅឆ្នាំ 1951 គាត់បានចូលជួរ ចលនាខ្មែរឥស្សរៈ ។ ចលនាខ្មែរឥស្សរៈ “ជាចលនាទាមទារឯករាជ្យ ពីអាណានិគមបារាំង” ។ នៅស្រុកយួនចលនាទាមទារឯករាជ្យពីបារាំង សម្រាប់ ស្រុកយួន មានឈ្មោះថា “វៀតមិញ”។ ការវិវត្តន៍ចលនាខ្មែរឥស្សរៈ បែកជាពីរ ៖ ម្ខាងប្រកាន់ស្តាំ, ម្ខាងប្រកាន់ឆ្វេង ។ លោក ជា ស៊ីម បានចូលបក្សខាងឆ្វេង គឺ ចលនាកុម្មុយនិស្ត ដោយលួចលាក់ នៅឆ្នាំ 1954 គាត់ បានឡើងជា លេខា នៅ ឃុំអំពិល ខេត្តស្វាយរៀង ។ នៅឆ្នាំ 1955 គាត់បានរៀបការ ជាមួយ នាង ញ៉ែម សឿន ជាមួយភរិយានេះ គាត់មានកូន ៧ នាក់៖ ប្រុស 4 នាក់, ស្រី ៣ នាក់ ។ នៅឆ្នាំ 1999ក្នុងជួរកុម្មុយនិស្តដដែល គាត់បានទទួលឋានៈ ជាអ្នកទទួល ខុសត្រូវ ខេត្តស្វាយរៀង ទាំងមូល។ នៅឆ្នាំ1966គាត់បានទទួលឋានៈមួយកម្រិតទៀតគឺ ក្នុងថ្នាក់ដឹកនាំ គណបក្សកុម្មុយនិស្តខ្មែរ (គ.ក.ខ.) (PCK) គឺ គណបក្សនេះ ដែលពេល ក្រោយមក ក្លាយទៅជា “ខ្មែរក្រហម” ។ ពេលនោះ គាត់បានមកគ្រប់គ្រង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ នៅឆ្នាំ 1970 គាត់ជាលេខា គ.ក.ខ. ប្រចាំតំបន់ ពញាក្រែក ខេត្តកំពង់ ចាម ឆ្នាំ 1976គាត់បានចូលជាថ្នាក់ដឹកនាំ គ.ក.ខ. តំបន់ 20ប៉ែកបូព៌ា បន្ទាប់មកបាន ទទួលឋានៈមួយកម្រិត ទៀតគឺ លេខាប្រចាំតំបន់នេះ នៅឆ្នាំ 1978។ គឺទំនង នៅខែ ខុសភា ១៩៧៨ ដែលគាត់គេចរួចរស់ជីវិត រត់ចូលដល់វៀតណាម គេចពីការកាប់សម្លាប់ពី ខ្មែរក្រហម នៅបូព៌ា ។ នៅខែធ្នូ 1978ខ្មែរក្រហម 12នាក់ ដែលរត់រួច បានបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (FUNSK)” នៅស្នួល ខេត្តក្រចេះ ដោយមានការ គាំទ្រពីវៀតណាម ។ រណសិរ្សនេះ បង្កើតនៅក្នុងទឹកដីយួន បន្ទាប់មក ធ្វើការប្រកាសនៅ ស្នួល ទឹកដីខ្មែរ ដោយមានទ័ពយួនរក្សាសន្តិសុខឲ្យ ។ នៅថ្ងៃ 7មករា 1979ពេលដែលទ័ពយួនវាយកំចាត់ខ្មែរក្រហម ប៉ុល ពត ពីភ្នំពេញបានហើយ លោក ជា ស៊ីម បាន ឡើងឋានន្តរសក្តិមួយកម្រិតទៀតគឺ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃ ក្រុមប្រឹក្សាប្រជាជនបដិ វត្តន៍កម្ពុជា ដែលបង្កើតឡើងដោយវៀតណាម ដើម្បីគ្រប់គ្រងកម្ពុជា ។ នៅឆ្នាំ 1981 គាត់ក៏បានចាកចេញពីតំណែងនេះ បន្ទាប់ពីគាត់បានជាប់ឆ្នោតតំណាងរាស្ត្រ មណ្ឌលព្រៃ វែង និង ធ្វើជាប្រធានរដ្ឋសភា នៃ សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលពេលក្រោយមក ប្តូរឈ្មោះមកជា រដ្ឋកម្ពុជា ។ គាត់រក្សាអាសនៈនេះ រហូតដល់ឆ្នាំ 1993។

ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា៖ ពីថ្ងៃ 8 មករា 1979-ថ្ងៃ 2 កក្កដា 1981

-ប្រធាន

ហេង សំរិន

-អនុប្រធាន-ក្រសួងការពារជាតិ

ប៉ែន សុវណ្ណ

-ក្រសួងមហាផ្ទៃ

ជា ស៊ីម

-ក្រសួងការបរទេស

ហ៊ុន សែន

-ពត៌មាន សារពត៌មាន សាសនា

កែវ ចន្ថា

-អប់រំ

ចាន់ វ៉ែន

-សុខភាព និង សង្គមកិច្ច

នូ បេង

-សេដ្ឋកិច្ច និង ឋានៈជីវភាព

ម៉ុក សាគុណ

ថ្ងៃ 29 ខុសភា 1981 លោក ជា ស៊ីម បានត្រូវតែងតាំងជា សមាជិក ការិយាល័យ នយោបាយ និង សមាជិក មជ្ឈឹមបក្សបដិវត្តន៍ប្រជាជនកម្ពុជា ដែលពេលបន្ទាប់មក ប្តូរ ឈ្មោះក្លាយជា គណបក្សប្រជាជនកម្ពុជា (គ.ជ.ក.) ។ ការបញ្ចេញឈ្មោះ គ.ជ.ក. នេះ គឺគេចង់រំលឹកពីកំណើតបក្សនេះមានតាំងពីឆ្នាំ 1951 ចំណែកឯ គណបក្សកុម្មុយនិស្ត កម្ពុជា (គ.ក.ខ.) របស់ ប៉ុល ពត កើតនៅឆ្នាំ 1966 ។ ទង់ជាតិរបស់បក្ស បដិវត្តន៍ប្រ ជាជនកម្ពុជា មានប្រាសាទអង្គរវត្ត កំពូល 5ពណ៌លឿង ឋិតលើផ្ទាំងពណ៌ក្រហម (សូម មើលទង់ជាតិកម្ពុជា) ។ ថ្ងៃ 17 តុលា 1991 ក្នុងសមាជលើកទី 14 របស់ គ.ជ.ក. គាត់ បានត្រូវជាប់ឆ្នោតជា ប្រធាន គ.ជ.ក. ។

ដំណោះស្រាយនយោបាយនៅកម្ពុជា អនុញ្ញាតឲ្យគាត់ប្ដូរការទទួលខុសត្រូវលើស្ថាប័ន រដ្ឋ ពីមួយកន្លែង ទៅមួយកន្លែង ។ ថ្ងៃ 6 មេសា 1992 គាត់បានតែងតាំងជា ប្រមុខរដ្ឋស្តីទី រហូតដល់ពេលបង្កើតឡើងវិញ នូវរបបរាជានិយម ថ្ងៃ 14 មិថុនា 1993។ នៅខែ ខុសភា 1993 មានការរៀបចំបោះឆ្នោត សភាធម្មនុញ្ញ ក្រោមការឧបត្ថម្ភរបស់ អ.ស.ប. គាត់បានជាប់ឆ្នោតជា តំណាងរាស្ត្រ នៅភ្នំពេញ និង ជាប់ឆ្នោតជា អនុប្រធានសភាធម្មនុសភាជាតិ ។ ការបើកជនបោះឆ្នោត ថ្ងៃ 25តុលា 1993 លោក ជា ស៊ីម បានជាប់ 3។ បន្ទាប់ពីបានតាក់តែង រដ្ឋធម្មនុញ្ញថ្មី រួចហើយ សភាធម្មនុញ្ញ បានប្តូរឈ្មោះមកជា ឆ្នោតជា ប្រធានសភាជាតិ ។ ថ្ងៃ 9 វិច្ឆិកា 1993 ស្តេច សីហនុ ដែលទើបនឹងបានទទួល រាជបល្ល័ង្កឡើងវិញនោះ បានប្រទានងារ “សម្តេច” ដល់គាត់ ។ នៅពេលបោះឆ្នោតសភា បោះបង់តំណែង សភាតំណាងរាស្ត្រ មកធ្វើជា ប្រធានព្រឹទ្ធសភា វិញ ដែលតែងតាំងដោយ ថ្ងៃ 26 កក្កដា 1998គាត់បានជាប់ឆ្នោតម្តងទៀត នៅមណ្ឌលភ្នំពេញ ប៉ុន្តែ គាត់បាន ស្តេច ន. សីហនុ នៅថ្ងៃ 11 មករា 1999។ ក្នុងមុខងារនេះ អនុញ្ញាតឲ្យគាត់ធ្វើជា ប្រ មុខរដ្ឋស្តីទី ពេលអវត្តមានស្តេច ដែលរវល់តែទៅនៅ ស្រុកចិន និង កូរ៉េខាងជើង ដោយ បញ្ហាសុខភាព ។

លើសពីងារ “សម្តេច” ទទួលបានពី ស្តេច សីហនុ នៅឆ្នាំ 1993 លោកបានទទួល ងារ “សម្តេច អគ្គមហាពោធិសាល” ពី ស្តេច សីហមុនី នៅឆ្នាំ 2007 ។ ពីថ្ងៃ 2មីនា 1998គាត់ទទួលឈ្មោះជា បណ្ឌិត មិនបាច់សិក្សា ក្រៅសាលាមានកិត្តិយស DOCTEUR HONORIS CAUSA EN PHILOSOPHIE ET SCIENCE POLITIQUE ពីសាកលវិទ្យាល័យ កាលី-ហូរនី ខាងត្បូង ។

ចំពោះសំនួរដែលសួរថា លោក ជា ស៊ីម មានទាក់ទងដោយ ផ្ទាល់ ឬ មិនផ្ទាល់ ទៅ លើការបាត់បង់ជីវិតរាស្ត្រខ្មែររាប់លាននាក់នោះដែរ ឬទេ? គ្មានភ័ស្តុតាងណាមួយបង្ហាញ ទេ តែតុលាការកាត់ទោសមេខ្មែរក្រហម បានកោះហៅមន្ត្រីជាន់ខ្ពស់ គ.ជ.ក. ចំនួន 6 នាក់ (ជា ស៊ីម, ហេង សិរិន, ហោ ណាំហុង, គាត ឈន់, ស៊ឹម កា, អ៊ុក ប៊ុនឈឿន) មក ធ្វើជាសាក្សី បំភ្លឺពីសោកនាដកម្មនេះ ។