រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម

រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម

6

Published Year

2005

Pages

274

Language

Khmer

7.00 $


វាចាអ្នកនិពន្ធរៀបរៀង 
អ្នកដែលរាប់អានស្រឡាញ់ប្រទេសកម្ពុជា តែងជំពាក់ចិត្តជាមួយ "វប្បធម៌, អារ្យធម៌ និងអតីតវិសាលភាពទឹកដីដ៏ស្រស់បវរ ដែលមាន រមណីយដ្ឋាន, បូជនីយដ្ឋានជាច្រើនរបស់ប្រទេសនេះ ។ ....ជាងនេះទៅទៀត ទន្លេ, សមុទ្រដែលផ្តល់ ជាធនធានធម្មជាតិ យ៉ាងពិសេសដល់ប្រជាជនប្រទេសនេះ...” ។ 
អាងទឹកទន្លេមេគង្គ ដែលហូរកាត់តាមប្រទេសកម្ពុជា ហើយដែលបន្ទាប់មក ហូរចាក់ក្នុងសមុទ្រនោះ បានធ្វើឲ្យពលរដ្ឋខ្មែរចាំមិនភ្លេច អំពីទឹកដីមួយចំណែកនៅ ភាគខាងត្បូងឈៀងខាងកើតប្រទេស (ជាប់ជាមួយសមុទ្រចិន) ដែលហៅថា "ដែនដី សណ្ត ទន្លេមេគង្គ ឬហៅថាកម្ពុជាក្រោម... (Mekong Delta)” ជាទីចុងក្រោយបំផុត នៃ ទន្លេមេគង្គនេះ ។ ...ក្រោយអំពីអតីតកាលដ៏រុងរឿង និងវែងបំផុតមួយមក, ប្រទេស កម្ពុជាត្រូវច្បាំងប្រយុទ្ធជាមួយការឈ្លានពានពីនគរសៀម, អណ្ណាម, ចំប៉ា និង ជាចុង ក្រោយ គឺអាណានិគមបារាំង ដែលបានដណ្តើមត្រួតត្រាក្រុមប្រទេសឥណ្ឌូចិន ទាំងស្រុង ។ 
រាប់រយឆ្នាំនៃការរងទុក្ខវេទនា ជាមួយនឹងការប្រយុទ្ធតស៊ូទាំងអស់សង្ឃឹម នៃ ក្រុមខ្មែរនៅកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ១៦២៣ មកនោះ, ក៏បានក្លាយទៅជាសេចក្តី នឿយហត់ដ៏ក្រៃលែង ។ រយៈពេលប្រមាណ ៤០០ឆ្នាំ ចុងក្រោយនេះ ការប្រយុទ្ធតស៊ូ របស់ខ្មែរ បាននាំយកទៅជាមួយនូវជីវិតមនុស្សរាប់សិបលាននាក់ កប់ទៅក្នុងទឹកដី កម្ពុជាក្រោម ជាទីស្រឡាញ់របស់ពួកគេ, ហើយក៏នៅក្នុងនោះ គឺមានចាប់តាំងពីជីវិត របស់ស្តេចផែនដី មកដល់ប្រជារាស្ត្រ និងកូនចៅសំណព្វចិត្តរបស់គេទៀតផង ។ 

ការសិក្សាស្រាវជ្រាវទាំងឡាយរបស់ក្រុមអ្នកប្រាជ្ញបរទេស គឺជាភស្តុតាង ដ៏ជាក់ស្តែងលើផ្លូវច្បាប់ថា "ដូនតាខ្មែរ” មិនដែលបានបោះបង់ការតស៊ូ ដើម្បីទឹកដីកម្ពុជាក្រោមឡើយ គឺប្រវត្តិសាស្ត្របានកត់ត្រាផ្សាយពេញពិភពលោកអំពីរឿងរាំ។ អស់ទាំងនោះ ។ មែនហើយគេនិយាយថា "ចង់កំណត់អនាគតនៃជាតិរបស់ខ្លួន និង ឯងផ្ទាល់, (មនុស្ស) ត្រូវស្គាល់និងដឹងច្បាស់អំពីដូនតារបស់ខ្លួនសិន...។.....ដូច្នេះតាម ន័យនេះ យើងជាខ្មែរ... ត្រូវស្គាល់ថា "តើដូនតាខ្មែរបានធ្វើអីខ្លះ ទុកឲ្យកូនខ្មែរឬទេ... ឆ្លើយ.....ថា មាន!.....គឺលោកបានពង្រីកទឹកដី, ថែរក្សាព្រៃព្រឹក្សា, ទន្លេ សមុទ្រ ទុក ឲ្យ... សម្រាប់វិស័យ កសិកម្ម, បានកសាងប្រាសាទរាប់រយ រាប់ពាន់ទុកឲ្យ... សម្រាប់ វិស័យទេសចរណ៍ ដែលជា ឧស្សាហកម្មគ្មានផ្សែងបំពុលឡើយ ។ ...ពិសេសជាងនេះ គឺលោកបានទទួលយកមកទុក ជាកេរមត៌កក្នុងសង្គមជាតិ ជាទីពឹង គឺព្រះពុទ្ធសាសនា ដែលប្រដៅមនុស្សជាតិឲ្យរស់ ក្នុងសេចក្តី សុចរិត, ថ្លៃថ្នូរ មានយុត្តិធម៌ និង ប្រជាធិប តេយ្យ...។
ហិត” នោះទេ... ប៉ុន្តែនោះគឺការលើកយកមកបង្ហាញ, រកយុត្តិធម៌ឲ្យខ្លួនឯងដោយ ពិត... ពីព្រោះថា ប្រសិនបើអ្នកដទៃ មិនផ្តល់យុត្តិធម៌ចំពោះយើងទេ គឺយើងខ្លួនឯង នោះហើយ ដែលត្រូវរកយុត្តិធម៌មកឲ្យខ្លួនឯង...... ធ្វើបានដូច្នេះទើបជីវិតនោះ រកបានសេចក្តីស្កប់ស្កល់ខ្លះ... ។ 
នៅទីនេះ, លោក / អ្នក អាចរកឃើញសម្រាប់ខ្លួន នូវការបញ្ជាក់យ៉ាងច្រើន ដែលអ្នកនិពន្ធលើកយកមកបង្ហាញ ហើយសុទ្ធតែជាឯកសារមានតម្លៃរបស់ពិភព លោកទាំងអស់, ពុំនោះសោត ភាគខ្លះគឺជាសុទិដ្ឋិនិយមរបស់អ្នកស្រាវជ្រាវ និយម វិទ្យាសាស្ត្រ ដ៏ពិតៗទៀតផង... គេច្បាស់ជាដឹងថា នេះជាប្រភេទឯកសារ "ពេញ ចំណាស់” ដែលអ្នកសិក្សារកបានដោយកម្របំផុត ។ ...និងជាទីបញ្ចប់ អ្នកនិពន្ធ ក៏សូមសប្បាយរីករាយជាមួយ លោក / អ្នក ដែលកំពុងតែពេញចិត្តយ៉ាងខ្លាំង ជាមួយ នឹងគំហើញថ្មី របស់ខ្លួនឯងនេះ... ហើយ ដែលពិតប្រាកដតាមប្រវត្តិសាស្ត្រ និងដែល ពុំអាចប្រកែកបានឡើយ...។ 
សូមលោកនិងអ្នកទទួលបានសេចក្តីសុខ, សេចក្តីសង្ឃឹម និងសេចក្តីយោគយល់ យ៉ាងពេញលេញជាទីបំផុត...។ 
ព្រះរាជធានីភ្នំពេញ, ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០០៥ 
 

Product detail banner 2
Product Banner 2

Related

See More
ទន្សាយជានរណា

9.00 $

នារីប្រពៃ

7.00 $