អាស៊ីប៉ាស៊ីហ្វិកបេះដូងនៃពិភពលោកសតវត្សរ៍ទី២១

អាស៊ីប៉ាស៊ីហ្វិកបេះដូងនៃពិភពលោកសតវត្សរ៍ទី២១

328

6.25 $

រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី២០ អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ឋិត ក្រោមនឹមនៃពួកអាណានិគមអឺរ៉ុប។ រីឯអាស៊ីបូព៌ា រហូតដល់ចប់សង្គ្រាមលោក លើកទីពីរ ឋិតក្រោមនឹមនៃកងទ័ពជប៉ុនដែលយកតម្រាប់តាមពួកមហាអំណាច ស្បែកស។ ចំណែកចិនវិញ មុននឹងកាន់កាប់ដោយជប៉ុនរហូតដល់ឆ្នាំ១៩៤៥ ត្រូវបានពួកមហាអំណាចអឺរ៉ុបពុះចែកគ្នាជាដែនឥទ្ធិពលដូចគេកាត់នំចែកគ្នាស៊ី។ ចាប់ពីដើមទសវត្សរ៍១៩៥០ទៅ ស្រាប់តែអាស៊ីក្លាយជាចំណីនៃសង្គ្រាមត្រជាក់ ដំបូងរវាងអាមេរិកនិងសូវៀត ហើយបន្ទាប់មកទៀត រវាងអាមេរិក សូវៀតនិងចិន។ ម៉្លោះហើយ រហូតដល់ចុងទសវត្សរ៍១៩៨០ អាស៊ីតែងតែត្រូវពួកបស្ចិមលោក មាក់ងាយ ដ្បិតនៅអាស៊ីអាគ្នេយ៍ និងនៅអាស៊ីខាងត្បូងជាពិសេស ឃើញតែបញ្ហា វិបត្តិ សង្គ្រាម សោកនាដកម្ម និងភាពក្រីក្រ។ តែឥឡូវ បស្ចិមលោកយកចិត្តអាស៊ីវិញម្តង ពីព្រោះអាស៊ីសតវត្សរ៍ទី២១កំពុង ក្លាយជាបេះដូងនៃពិភពលោក ដោយសារតែវត្តមាននៃប៉ូលឥទ្ធិពលចំនួនបួន។ មានប៉ូលចិនដែលជាមហាយក្ស។ មានប៉ូលជប៉ុនដែលជាយក្សសេដ្ឋកិច្ច តែជា កន្លឿនយោបាយ ។ មានប៉ូលឥណ្ឌាដែលជាយក្សទើបងើបពីដំណេក។ មានប៉ូល អាស៊ានដែលមិនមែនជាកម្លាំងនយោបាយនិងយោធាសោះ តែទាក់ទាញដូចដែក ឆក់ពួកមហាអំណាច ៕

Product detail banner 2
Product Banner 2