អ្នកនិពន្ធល្បីៗ

អ្នកនិពន្ធល្បីៗ

67

Category

History

/

Biography

Published Year

2015

Pages

421

ISBN

9782954799919

Language

Khmer

10.00 $10 $

ស្នាដៃ អក្សរសិល្ប៍ ជាប្រភពមិនចេះរីងស្ងួត នៃ ជំនោរអារម្មណ៍ រីឯជំនោរអារម្មណ៍ រួមផ្សំជាមួយ មូលភាពវិទ្យាសាស្ត្រ ជាមូលដ្ឋាន នៃវឌ្ឍនភាពសង្គមទាំងផ្នែកគំនិត ទាំង ផ្នែកសម្ភារ ។ តាមរយៈវណ្ណកម្មទាំងនេះ យើងអាចមើលឃើញ អាថ៌កំបាំង ខ្លះៗ របស់មនុស្ស គឺកត្តាចលករទាំងឡាយដែលដឹកនាំ សកម្មភាពទាំងល្អ ទាំងអាក្រក់ របស់គេ ។ តណ្ហាជាកម្លាំង ដ៏ ខ្លាំងមហិមា ដែលអាចឲ្យ មនុស្ស បង្កើតអ្វីសព្វបែបយ៉ាង តែ ក៏ជា រណ្តៅមរណះមួយ ដ៏សោកសៅ របស់គេដែរ ។ ពី កវី សេកស្ពៀរ មកដល់ កវី ហ្គីត យើងមើលឃើញ ចិត្តគ្មានកោះត្រើយ របស់មនុស្ស តែនៅពេលជាមួយគ្នានោះ ក៏ឃើញ ភាពអន់ថយ ដែលប្រកែកមិនបាន របស់ មនុស្ស ផងដែរ ។ អ្នកនិពន្ធ ដែលយកមក សិក្សា នៅក្នុងសៀវភៅនេះ មានខ្លះជាជ័យលាភី នៃ រង្វាន់ណូបែលអក្សរសិល្ប៍ ហើយ ខ្លះ ទៀត ជាកវីដែល សកលលោកទាំងមូល ទទួលស្គាល់ថា ជាមូលដ្ឋាន ដ៏ សំខាន់ នៃ ការវិភាគគ្រប់បែបយ៉ាង រួមបញ្ចូលទាំងការវិភាគ សេដ្ឋកិច្ច សង្គមសាស្ត្រ និង នយោ- បាយផងទៀត ។ ពាក្យពេចន៍ ឃ្លាឃ្លោង របស់អ្នកនិពន្ធម្នាក់ៗ ជា គន្លឹះ ដ៏សំខាន់ សម្រាប់នាំ អ្នកអានចូល ទៅក្នុងពិភពមួយដែលខុសប្លែកពី តថភាព ដែលយើង ឃើញ រាល់ថ្ងៃ ហើយ ដែលយើង មើលឃើញ តែភាពខាងក្រៅប៉ុណ្ណោះ ។ តែទោះជាយ៉ាង ណាក្តី គេត្រូវឆ្លងកាត់ សិល្បារម្មណ៍សាស្ត្រ និង និមិត្តរូបជាច្រើន ឥតគណនា ដើម្បី អាចចូលជ្រៅ ទៅក្នុងអ្វីៗ ដែល កវីទាំងនោះ ចង់លាតត្រដាងប្រាប់យើង ។

Product detail banner 2
Product Banner 2

Related

See More
ប្រវត្តិសាស្រ្តនៃ ប្រទេសកម្ពុជា​ ភាគទី១

5.00 $

របត់នយោបាយភាគ៤

10.00 $

ទន្សាយជានរណា

9.00 $

របត់នយោបាយភាគ៣

10.00 $