ក្តីស្រលាញ់អប្រិយ២

ក្តីស្រលាញ់អប្រិយ២

660

Published Year

2019

Pages

160

ISBN

9789924930129

Edition

1

Language

Khmer

4.00 $4 $

"នៅក្នុងបន្ទប់ពិនិត្យសព ប៉ូលិសមួយក្រុមកំពុងឈរចាំស្តាប់ការវិនិច្ឆ័យរបស់ពេទ្យកោសល្យវិច្ច័យ។ ក្រសែភ្នែកម្នាក់ៗបាញ់តម្រង់មកកាន់សពដែលត្រូវ ដេន ទាញកំណាត់គ្របជិតបន្ទាប់ពីពិនិត្យរួច។ “យ៉ាងម៉េចខ្លះ ដេន?” សំណួរ ជេស៊ីកា ធ្វើឲ្យកំលោះ ដេន គ្រវីក្បាលយ៉ាងលឿន។ “សណ្ឋានសពគ្មានខុសគ្នាសោះ! នាងត្រូវសំពងនឹងដំបងពីក្រោយយ៉ាងដំណំ ចាក់ពោះជាច្រើនកាំបិតរហូតខ្ទេចគ្រឿងក្នុង មុខជនរងគ្រោះត្រូវជូតសុះសាច់ ហើយដែលសំខាន់គឺ..."" ដេន ផ្អាកបន្តិចក្រោយពីរៀបរាប់ដល់ត្រង់នេះ។ “យ៉ាងម៉េច” ""ឃាតកសរសេរលើដៃជនរងគ្រោះថា SATAN” “មានន័យថាម៉េច?”ជេស៊ីកា ជ្រួញចិញ្ចើមឡើងបែបមិនយល់ប៉ុន្មានឡើយ។ ""ខ្ញុំក៏មិនដឹងដូចគ្នា! ប៉ុន្តែខ្ញុំជឿថាវាគួរតែបង្ហាញពីអ្វីម្យ៉ាងមិនខាន គ្រាន់តែយើងគិតមិនដល់” ថម ខាំមាត់ជាប់។ “ទាល់ច្រកហើយ!” ជេស៊ីកា ញីថ្ងាសយ៉ាងហត់ចិត្ត “តែខ្ញុំថាមានមនុស្សម្នាក់ជួយយើងបាន” ដេន ញាក់មុខឡើងបែបរំខានប្រសាទបំផុត។ “នរណា?” “វេយ៍មិន វីនណេស្ទ័រ” ចប់សម្តីរបស់ ដេន ប៉ូលិសម្នាក់ៗក៏ងក់ក្បាលយល់ស្រប ហិម... រឿងក្តីអាថ៌កំបាំងយ៉ាងនេះពួកគេដោះស្រាយមិនបានឡើយ ប្រសិនបើគ្មានមនុស្សឆ្លាតដូច វេយ៍មិន។ លើកនេះទោះជាពិបាកយ៉ាងណាក៏ត្រូវអូស វេយ៍មិន វីនណេស្ទ័រ មកសហការនឹងប៉ូលិសឱ្យបានដែរ។"

Product detail banner 2
Product Banner 2