ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

10

Published Year

2021

Pages

310

ISBN

9789924923800

Edition

4

Language

Khmer

8.00 $

"លក្ខណៈពិសេសនៃសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” គឺបានស្រង់យកគតិបណ្ឌិតដ៏វិសេស វិសាលទាំងឡាយ បូកផ្សំនឹងការបកស្រាយខ្លឹមសារបែបសាមញ្ញៗ ដើម្បីឱ្យអ្នកអានងាយយល់អំពី អត្ថន័យនៃគោលគំនិតនីមួយៗ ។ ខ្ញុំលើកទឹកចិត្តប្រិយមិត្តអ្នកអាន ជាពិសេសយុវជនចំណាយពេល អានសៀវភៅនេះដើម្បីពង្រឹងថាមពលផ្លូវចិត្ត និងស្វែងរកមាគ៌ាជីវិតដ៏ល្អប្រពៃ ។ បណ្ឌិត សាម អ៊ីន អ្នកជំនាញភាពជាអ្នកដឹកនាំ អ្នករៀនសូត្រចេះដឹងតែងបន្តខិតខំអភិវឌ្ឍសមត្ថភាពខ្លួនជានិច្ច ហើយតែងយកចំណេះដឹង ដែលខ្លួនបានយល់ដឹងទៅធ្វើកិច្ចការឱ្យចេញជាលទ្ធផលផ្លែផ្កាជាក់ស្តែងក្នុងសង្គម ។ អ្នករៀន សូត្រចេះដឹងពិតប្រាកដម្នាក់ គឺមិនដែលឱ្យតម្លៃលើសន្លឹកសញ្ញាបត្រទេ តែគេតែងតែបង្កើត លទ្ធភាពការងារ និងសីលធម៌រស់នៅក្នុងសង្គមជានិច្ច ។ ប៉ី ខេមរាគ្រូបង្រៀន សៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” ជាសៀវភៅប្រជុំដោយទស្សនៈគតិល្អៗ ដែលមានអត្ថន័យ គួរជាទីទាក់ចិត្ត ។ សៀវភៅនេះរៀបរាប់ និងអធិប្បាយទស្សនវិជ្ជាខ្លី ៗ តែខ្លឹម មានន័យជ្រៅ និងងាយ យល់ បូករួមនិងការអធិប្បាយសមនឹងសាច់រឿងនៃទស្សនៈរបស់អ្នកប្រាជ្ញទាំងឡាយ ។ ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ខ្ញុំសូមកោតសរសើរនូវការខិតខំស្រាវជ្រាវ និងចងក្រងសៀវភៅដ៏មានតម្លៃនេះឡើង ដ្បិតទម្រាំ បង្កើតបានសៀវភៅដែលមានកម្រាស់រាប់សិបទំព័រនេះឡើង មិនមែនជាការងាយស្រួលឡើយ ។ ឈុំ សីហា សហស្ថាបនិកក្រុមបោះពុម្ពផ្សាយហាតប៊ុក សៀវភៅកម្រាស់រាប់រយទំព័រនេះ មិនមែនកើតឡើងដោយការស្រមើស្រមៃ ដោយការគ្រាន់តែគិត ដោយការគ្រាន់តែនឹកចង់ធ្វើ ប៉ុន្តែដំបូងបំផុត វាកើតឡើងដោយទឹកចិត្តដ៏ល្អត្រជាក់ ទឹកចិត្តនៃសេចក្តី ស្នេហាដ៏ជ្រាលជ្រៅសម្រាប់មនុស្សនៅក្នុងដែនដីសុវណ្ណភូមិ និងនៅក្នុងទីកន្លែងផ្សេងទៀតនៃពិភព លោកនេះ ។ សែត ហត្ថា (កូនចាបមាស) សៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” មានបណ្តាទស្សនៈបុគ្គលល្បីៗ ជាច្រើនរូប មិនថាក្នុងឆាក នយោបាយ ឬអ្នកដឹកនាំនានាជាច្រើនទៀត ដែលមិនគួរនឹងរំលងឡើយ ។ សៀវភៅមួយក្បាលនេះ ជាបច្ច័យបន្ថែមក្នុងកិច្ចជំរុញដល់ការលើកកម្ពស់ការអានសៀវភៅនៅកម្ពុជាយើងបន្ថែមទៀត ។ មនោ វិជ្ជា អ្នកនិពន្ធសៀវភៅ"

Product detail banner 2
Product Banner 2

Related

See More
ទីណាគ្មានវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា

11.25 $

កំណត់ត្រាគំនិត

8.00 $

ហេរ៉ូ

5.63 $

រស់ជាខ្លួនឯង

7.00 $