កូនសិស្សជីវិត ៣
 130
7.00 $
ខ្ញុំចូលចិត្តចំណាយពេលជាច្រើនរៀនសូត្រពីជីវិតតាម រយៈការសង្កេតមើលពីអ្វីដែលនៅជុំវិញខ្លួនអានសៀវភៅ អាន ពីជីវប្រវត្តិរបស់បុគ្គលល្បីៗ ស្តាប់បុគ្គលជោគជ័យ ស្វែងយល់ ពីខ្លួនឯង និងអ្នកដទៃ ស្វែងរកនិយមន័យនៃសេចក្តីសុខពិត និងសិក្សារៀនសូត្រពីអ្វីដែលចាំបាច់ត្រូវយកមកប្រើប្រាស់ក្នុងជីវិតជាក់ស្តែង។ ខ្ញុំតែងតែសរសេរ ឬសង្ខេបរាល់គោលគំនិត ទាំងអស់ជាអត្ថបទខ្លីៗ ទុកសម្រាប់អាន និងរំឭកខ្លួនឯង រាល់ពេលដែលជួបបញ្ហាក្នុងផ្នែកណាមួយនៃជីវិត។ ដោយ មើលឃើញថា បញ្ហាជីវិតមួយចំនួនមិនត្រូវបានគេយកទៅ បង្រៀននៅក្នុងសាលា ហើយខ្ញុំយល់ឃើញថាអ្វីដែលបានសិក្សា និងកត់ត្រាកន្លងមក អាចចូលរួមជាចំណែកមួយជួយដោះស្រាយ បញ្ហាក្នុងជីវិតបានខ្លះ ដូច្នេះហើយ ខ្ញុំក៏បានសម្រេចចិត្តប្រមូល រាល់អត្ថបទទាំងឡាយដែលខ្ញុំបានសរសេរមករៀបរៀង និង ចងក្រងជាសៀវភៅមួយក្បាលនេះឡើង ដើម្បីចែករំលែក ទៅកាន់អ្នកទាំងអស់គ្នាតាមរយៈការសរសេរដោយសង្ខេបខ្លី ងាយយល់សេចក្តី ហើយចំណាយពេលតិច ក្នុងការអានអត្ថបទ នីមួយៗផងដែរ។


