ប្រវត្តិសាលារចនាមរតក១០០ឆ្នាំ

ប្រវត្តិសាលារចនាមរតក១០០ឆ្នាំ

607

Publishers

យសោធរ

Category

Sociology

/

Culture

Published Year

2016

Pages

88

ISBN

9789924909408

Language

Khmer

4.25 $

ពីគ្រាដំបូងឡើយ សាលារៀនរចនា ជាភាសាបារាំងគេហៅថា École des Arts cambodgiens ហើយដែលអ្នកផងទូទៅតែងតែហៅថា «សាលារចនា» គឺបង្កើតឡើងតាមព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទ សម្តេចព្រះស៊ីសុវត្ថិ (រូបលេខ១) ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩១៧” ដោយ មានលោក George Groslier (១៨៨៧-១៩៤៥) ដែលអភិបាលបារាំង ប្រចាំឥណ្ឌូចិនបញ្ជូនមកឲ្យជួយរៀបចំសាលានេះ (រូបលេខ២)។ លោក George Groslier បានចាត់ចែងឲ្យមានកម្មវិធីដើម្បី «លើកស្ទួយសិល្បៈ ខ្មែរឲ្យមានមុខមាត់ថ្មី» ។ សូមជ្រាបថា សិល្បៈខ្មែរជំនាន់នោះប្រឈម និងការបាត់បង់ជាបណ្តើរៗដែរ ទើបត្រូវរៀបចំឲ្យមានអត្តសញ្ញាណ វប្បធម៌ផ្ទាល់ខ្លួនរបស់ខ្មែរ ពោលគឺមិនក្លាយតាមបែបប្រទេសជិតខាង។ ជាមួយគ្នានឹងសាលារចនានេះ លោក George Groslier - បានរៀបចំឲ្យមាន សារមន្ទីរថ្មីមួយដែរ ដោយចាប់សាងសង់ អគារនៅជាប់ជាមួយគ្នា កំឡុងឆ្នាំ១៩១៨ បន្ទាប់ពីព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យ បង្កើតសាលានេះភ្លាម (ឯសារមន្ទីរចាស់ ស្ថិតនៅជិតវត្តភ្នំ)។

Product detail banner 2
Product Banner 2