4.00 $
កថាមុខ (បោះពុម្ពឡើងវិញ)
សៀវភៅ «ជីវិតអាពាហ៍ពិពាហ៍» ដែលបានរៀបចំឡើងតាំងពីឆ្នាំ១៩៩១ គឺតាំង ពីកាលដែលខ្ញុំនៅជាភិក្ខុនៅឡើយនោះ បានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកអាន គ្រប់វ័យ ថាបានចូលរួមចំណែកនៅក្នុងការធ្វើឱ្យជីវិតក្រុមគ្រួសារមានសុភមង្គលកាន់តែ ប្រសើរឡើង និង កាត់បន្ថយនូវការរកាំរកូសនិងការលែងលះគ្នាបានមួយចំនួនផងដែរ។ លោកអៀង សុធារ៉ា ដែលជាអគ្គនាយកក្រុមហ៊ុនផ្កាឈូក បានមានគំនិតថា បើបានចែក សៀវភៅនេះនៅក្នុងពិធីមង្គលការកូនប្រុស-ស្រី ជាធម្មបណ្ណាការ ជំនួសវត្ថុអនុស្សាវរីយ៍ ផ្សេងៗវិញនោះ ប្រាកដជាបានផលប្រយោជន៍ច្រើនជាងវត្ថុអនុស្សាវរីយ៍ទាំងនោះ។ ខ្ញុំ មានចិត្តរីករាយជាខ្លាំងចំពោះគំនិតនេះ ព្រោះធ្លាប់បានគិតខ្លះមកដែរ តែក៏ពុំដែលបាន ចេញជារូបរាងឡើយ។ ល
ទើបតែពេលនេះ នៅក្នុងឱកាសសិរីមង្គលអាពាហ៍ពិពាហ៍ របស់កូនស្រីនាម នូ សុធីយ៉ាណែត ជាគូនឹងកូនប្រុសនាម ស៊្រុន វ៉េងសែ នាថ្ងៃទី ០១-០២ វិច្ឆិកា ២០១៩ លោកស្រី គង់ សុធី ដែលជាមាតាកូនស្រី បានទាក់ទងលោកអៀង សុធារ៉ា ដើម្បីសុំសិទ្ធី ពីខ្ញុំបោះពុម្ពសៀវភៅនេះ ចំនួន ៦០០ ក្បាល សម្រាប់ចែកនាឱកាសជប់លៀងភ្ញៀវ។ ខ្ញុំក៏ បានសុំឱ្យគ្រឹះស្ថានបោះពុម្ពផ្កាឈូកជួយរចនាក្របឱ្យសមជាធម្មបណ្ណាការសម្រាប់ជូន ភ្ញៀវ។
ខ្ញុំសូមកោតសរសើរដល់គូស្វាមីភរិយា ដែលបានសម្រេចចិត្តយកជីវិត អាពាហ៍ពិពាហ៍តាមបែបពុទ្ធសាសនា មកអនុវត្តក្នុងជីវិតគូរបស់ខ្លួន និងសូមបួង សួង ដល់គុណព្រះរតនត្រ័យ ជួយប្រសិទ្ធិពរបវរសួស្តី សិរីមង្គល វិបុលសុខ គ្រប់ប្រការ ដល់ គូស្វាមីភរិយាគូនេះតរៀងទៅ។
បាត់ដំបង ទី ១១ មីនា ២០១៩
ធម្មបណ្ឌិត ហេង មណីចិន្តា