ទន្សាយជានរណា
Image 2
Image 3

ទន្សាយជានរណា

1064

Category

History

Pages

226

ISBN

9789924551041

Edition

1

Language

Khmer

9.00 $

ទន្សាយគឺជាក្មេងស្រីម្នាក់ដែលមានក្ដីសុបិនចង់ក្លាយជាអ្នកនិពន្ធតាំងពីអាយុ​​​ ១២​ឆ្នាំ។​​ ជាក្ដីស្រមៃគ្មានភាពប្រាកដនិយមទាល់តែសោះ ព្រោះសូម្បីតែខ្លួននាងផ្ទាល់ក៏មិនដឹងថាពេលក្លាយជាអ្នកនិពន្ធម្នាក់ដែលគ្មានប្រាក់ខែដូចការងារផ្សេងទៀត តើនាងអាចរស់នៅដោយរបៀបណា? នាងដឹងត្រឹមថាចូលចិត្តអានសៀវភៅរួចក៏ចង់សរសេរពីរឿងរ៉ាវគ្រប់យ៉ាងដែលស្ថិតនៅក្នុងចិត្តរបស់នាង ហើយដែលនាងមិនអាចនឹងនិយាយចេញមកបាន។ ជីវិតកូនអ្នកក្រមិនខុសពីលំអងធូលីត្រូវខ្យល់បក់បោកវក់វីគ្មានទីកំណត់។ ទុក្ខលំបាកគឺជាមេរៀនជីវិតដែលបង្រៀននាងឱ្យរឹងមាំដើម្បីរស់។ ឧបសគ្គរាប់មិនអស់ជាបទពិសោធសម្រាប់ឱ្យនាងតស៊ូរហូតដល់ទីបំផុត។ សម្រាប់កូនអ្នកក្រស្នេហាយុវវ័យគ្រាន់តែជាពន្លឺកាំជ្រួចដែលភ្លឺស្អាតតែមួយរំពេច ហើយក៏រលាយបាត់អស់។ ក្ដីសង្ឃឹមសម្រាប់នាងប្រៀបដូចដុំពពកនៅលើមេឃដ៏សែនខ្ពស់ឆ្ងាយ អាចមើលឃើញតែស្រវាចាប់មិនបានឡើយ។ ទោះបីត្រូវឆ្លងកាត់ខ្យល់ធំខ្ពស់ជ្រោះជ្រៅកម្រិតណាក៏ដោយនាងគ្មានថ្ងៃបោះបង់ការតស៊ូជាដាច់ខាត។

Product detail banner 2
Product Banner 2