
ក្រដាសសងាយដាម
197
8.00 $
"យុវជនថ្នឹកនឹងខ្លួនឯងតែងប្រើវិជ្ជាជាប្រយោជន៍។ សម្រាប់អ្នកនយោបាយ ឈ្លាសវៃ ប្រើយន្តការណ៍ជាឧបករណ៍បម្រើជាតិសាសន៍។ ផ្ទុយពីឃ្លាខាង លើ ចំពោះយុវជនណាដែលមិនពុះពាររៀនសូត្រ មិនរៀបចំខ្លួនធ្វើជាជន ស្នងសង្គមទេ នោះនឹងត្រូវរាប់បញ្ចូលខ្លួនជាបន្ទុករបស់សង្គម។ ចំពោះ អ្នកនយោបាយណាដែលខ្វះចិត្តសប្បុរសពិត នឹងយកទីលានប្រយុទ្ធបង្ហូរ ឈាមជនជាតិខ្លួន ជាអាសនៈបង្អួតកម្លាំង។
វប្បធម៌នៃកាប្រទាញកម្លាំងគ្នា ខ្វះឆន្ទៈរាស្ត្រនេះគឺជាវប្បធម៌ដែលប្រឡាក់ ជាប់ផ្នត់គំនិតយុវជនស្រករក្រោយដាមតជំនាន់។ ដូច្នេះហើយទើបសៀវភៅ “ក្រដាសសងាយដាម” នេះនឹងសាកល្បងអធិប្បាយទស្សនៈមួយចំនួន តាមរបត់នៃទង្វើខ្លះៗក្នុងសង្គម ដែលខ្វះភាពជាបងប្អូន ខ្វះការពិចារណា ខ្វះភាពជាអ្នកដឹកនាំ មកវែកញែកតាមបច្ចេកទេសទស្សនៈខ្លីៗ ដើម្បីរម្លឹក ខ្លួនថា “យើងគួរតែដាំទង្វើបែបណាសម្រាប់មនុស្សជំនាន់ក្រោយ”។
បងប្អូនជាទីរាប់អាន សូមបងប្អូន “អានដើម្បីដឹងសិន សឹមយល់ជាក្រោយ”។ គ្មានអ្វីៗដែលលេចរូបរាងមកល្អឥតទាស់ពីដំបូងទេ។ យើងដូចគ្នា គ្រួសារ ដូចគ្នា សង្គមក៏ដូចគ្នាដែរ សុទ្ធចាប់ពីផ្តើមពីពេលនេះ។ ដាំដុះទង្វើថ្ងៃនេះ បែបណា សង្គម១០ឆ្នាំក្រោយ នឹងប្រឡាក់បែបនោះ។"


