សត្វលោក

សត្វលោក

552

Publishers

យសោធរ

Category

History

/

Biography

Published Year

2021

Pages

147

ISBN

9789924939412

Language

Khmer

7.50 $

ខ្ញុំនៅផ្ទះនេះមិនឆ្ងាយពី៣០ឆ្នាំហើយទេ។ ពីមុនមក ប្រុស ម្ចាស់ផ្ទះចេញបាត់ៗពីព្រឹកដល់ល្ងាចស្ទើរគ្មានលស់ពេល ហើយខ្ញុំ ក៏មិនដឹងថាគាត់ទៅណាដែរ ប៉ុន្តែដោយសារអ្នកក្រៅដែលឧស្សាហ៍ មកលេងតែងហៅគាត់ថា «លោកគ្រូ»ៗដូច្នេះ ខ្ញុំគិតថាគាត់ធ្វើគ្រូ។ បើប្រពន្ធគាត់វិញទើបនៅផ្ទះច្រើនជាង ទោះជាចេញទៅណា រាល់ថ្ងៃក៏ច្រើនទៅតែត្រឹមផ្សារដើម្បីទិញត្រីសាច់និងបន្លែបន្ទុក យកមកដាំស្ងប៉ុណ្ណោះ។ បើនិយាយពីអ្នកក្រៅដែលតែងមកលេង ជារឿយៗនោះ ទោះជាសោរ៍អាទិត្យក៏ច្រើនតែមកយប់។ យ៉ាង ណាក៏ផ្ទះនេះមិនសូវដាច់ភ្ញៀវដែរ កាលជំនាន់នោះ។ មកដល់ ពេលនេះហើយក៏ខ្ញុំនៅតែពុំដឹងច្បាស់ថាគេចង់ជួបគ្រូគេ ឬមួយ ដោយសារស្ត្រីម្ចាស់ផ្ទះជាអ្នករស់រាយ ចូលចិត្តទទួលបាយទឹក។ តាមស្មាន ប្រហែលជាមកពីប្រការទាំងពីរនេះបូកចូលគ្នា។

Product detail banner 2
Product Banner 2