បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ២

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ២

332

4.25 $

មែរចេះធ្វើបាយអពីយូរយារណាស់មកហើយ ម្យ៉ាងវិញទៀតបាយអនោះមានច្រើនសណ្ឋាន ណាស់។ បើគិតពីសម័យបុរាណ បាយអដែលយើងអាចឃើញនៅខាំជាប់នឹងប្រាសាទគួរឱ្យស្ងើចពន់ពេក ហើយសុទ្ធសឹងមានក្បូរក្បាច់រចនានៅលើនោះទៀតផង ដូចជានៅប្រាសាទព្រះគោ ឬប្រាសាទត្រពាំង ផុងជាដើម ដែលសាងឡើងនៅស.វ.ទី៩។ ចេតិយសម័យកណ្តាលខ្លះៗដូចជានៅឧត្តុង្គជាដើម ក៏ធ្វើពី បាយអមួយប្រភេទទៀត។ សព្វថ្ងៃនេះក៏មាននៅសេសសល់សំណង់ខ្លះៗ ជាពិសេសនៅតាមវត្ត ដូចជា សាលាលោកជាដើម។ បាយអប្រភេទផ្សេងៗអម្បាលម៉ាននេះ ឃើញថាជាបរឹងមាំល្អណាស់។នៅទីនេះនាងខ្ញុំសូមលើកយកតែបាយអសាមញ្ញសម្រាប់ប្រភេទសំណង់ប្រើប្រាស់ជាធម្មតា ដែលឥតមានលក្ខណៈសាសនាមកបង្ហាញ។ ជាទូទៅ បាយអដែលមានឆ្អឹងជារុក្ខជាតិនិងពាសទៅដោយដី នោះ ឃើញច្រើនជាងគេគឺជង្រុកស្រូវ។ រូបលេខ១-៣ សុទ្ធសឹងតែបានមកពីតំបន់ខុសៗគ្នា។ រូបលេខ៤ បង្ហាញពីជង្រុកចាស់ទ្រុឌទ្រោមមួយដែលគេនឹងជួសជុលឡើងវិញ។ រូបលម្អិតលេខ៥ ដែលថតពីតំបន់ អង្ករ បង្ហាញច្បាស់ថាក្រៅពីឆ្អឹងធំៗគឺមានដីលាយជាមួយនឹងចំបើង។ រូបលេខ៦-៧ បង្ហាញពីជង្រុកមួយ នៅក្នុងខេត្តឧត្តរមានជ័យ ដែលកំពុងសង។ នៅទីនេះពុំទាន់បានបូកដីនៅឡើយទេ ព្រោះគេកំពុងតែយក ត្រែងមករៀបជាឆ្អឹងជញ្ជាំង។

Product detail banner 2
Product Banner 2