បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ៤

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ៤

334

4.25 $

យើងដឹងថាជាប្រពៃណីធ្វើនំដែលទាក់ទងនឹងពិធីមួយប្រចាំឆ្នាំនៅតាមស្រុកភូមិមួយចំនួនដែលនៅជាប់នឹង ខ្ញុំពុំដឹងថាគេនិយមធ្វើនំនាលនោះនៅទីណា ឬនៅតំបន់ណាខ្លះទេក្នុងប្រទេសកម្ពុជា គ្រាន់តែ ក្រុមប្រាសាទសម្បូណ៌ព្រៃគុក ក្នុងខេត្តកំពង់ធំ។ រាល់ឆ្នាំ នៅដើមខែមាឃ អ្នកស្រុកទាំងនោះតែងតែធ្វើ បុណ្យឡើងអ្នកតារបស់គេ។ បុណ្យនោះធំជាងបុណ្យឡើងអ្នកតាទូទៅដែលខ្ញុំធ្លាប់ស្គាល់នៅស្រុកខ្មែរ ហើយតាមស្មានមើលទៅ ទម្លាប់នេះមានពីយូរយាណាស់មកហើយ ព្រោះអ្នកតានោះមានទំនាក់ទំនង ជិតស្និទ្ធទៅនឹងបុរាណដ្ឋានដ៏ធំធេងទាំងមូល។ អ្នកតានោះពុំមែនមានមួយទេគឺពីរ ព្រមទាំងមានទំនាក់ ទំនងជិតស្និទ្ធជាមួយគ្នា៖ មួយគឺ “អ្នកតាទ្វារ” ដែលហាក់ដូចជាថ្នាំយាម “ទ្វារព្រះនគរ” (មានន័យថាទ្វារ នៃរាជធានី) ឯមួយទៀតគឺអ្នកតាដែលគ្រប់គ្រងក្រុមប្រាសាទសម្បូណ៌ទាំងមូលនោះ។ នៅគ្រប់ផ្ទះ អ្នក ស្រុកតែងធ្វើនំសម្រាប់យកទៅចូលបុណ្យនឹងគេ នៅពេលដែលគេដើររៃអង្គាសតាមមុខផ្ទះ ។

Product detail banner 2
Product Banner 2