បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ៧

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ៧

643

4.25 $

តាមស្មានមើលទៅ ក្នុងការងារជាងឈើ ប្រហែលជាមានឧបករណ៍ចាស់មួយចំនួន ដែលបាត់បង់ទៅហើយ ដោយសារមានឧបករណ៍ប្រភេទថ្មីមកជំនួស ហើយអ្នកប្រើចេះតែ និយមខ្លាំងឡើងៗ ដោយមានការងាយស្រួលក្នុងការធ្វើការ។ ឧបករណ៍ខ្លះមិនទាន់បាត់បង់ ទាំងស្រុងទេ ក្នុងនោះមាន ដឹងប្រភេទផ្សេងៗ និងភីងជាដើម។ នៅទីនេះខ្ញុំលើកយកតែតឹង មកបង្ហាញ។តឹងជាប្រដាប់ប្រដាមួយប្រភេទសម្រាប់ជាងឈើ ដែលប្រើគូគ្នានឹងដឹង។ តឹងមាន ដងធ្វើពីឈើ ឬឫស្សី ប្រវែងប្រហែលមួយហត្ថ ឬខ្លះខ្លីជាងនេះក៏មាន តាមតែជាងត្រូវការប្រើ (រូបលេខ១)។ រីឯផ្លែធ្វើពីដែករាងសំប៉ែត ស្រដៀងគ្នាទៅនឹងផ្លែចបកាប់ តែមានទំហំតូច ជាង គឺបន្ទារផ្លែនោះមិនលើសពីបួនធ្នាប់ទេ (រូបលេខ២-៣)។ ភឹងប្រើសម្រាប់ចាំងពង្រាប និងសម្អាតសាច់ឈើ ដូចជា សសរ (រូបលេខ៤), ទូក ឬអ្វីផ្សេងៗទៀត។ មានអ្នកខ្លះប្រាប់ថា ភីងប្រើសម្រាប់ចាំងពង្រាបសាច់ផ្ដេក ឯដឹងវិញ ប្រើសម្រាប់ចាំងពង្រាបសាច់បញ្ឈរ។

Product detail banner 2
Product Banner 2