បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ១២

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ១២

286

4.25 $

ជាតិពន្ធុទាំងនោះតែងតែទទួលទានស្រាជុំគ្នាក្នុងឱកាសច្រើនសន្ធឹកសន្ធាប់ រាប់មិនអស់ ហើយយើងខ្ញុំមិនយកមករៀបរាប់នៅទីនេះទេ សូមមើលតែរូបលេខ ១-៤ចុះ។ ការផឹកស្រានេះមិនគ្រាន់តែជាការកម្សាន្តឡើយ គឺហេតុការណ៍ផ្សេងៗ តម្រូវឲ្យធ្វើដូច្នោះ ហើយប្រការនេះអាចជាប្រធានបទយ៉ាងសំខាន់មួយសម្រាប់ ស្រាវជ្រាវដេញរកហេតុផលជ្រៅដែលទាក់ទងទៅនឹងជំនឿ។ សូមបញ្ជាក់ត្រង់នេះ បន្តិចថា ក្នុងចំណោមអ្នកទាំងនោះ ក្រុមឬភូមិណាដែលចូលសាសនាគ្រិស្តតែងតែ បោះបង់ប្រពៃណីផឹកស្រា។ រីឯស្រានោះ តាមពិតទៅនៅក្នុងពពួកស្រាបិតដែលប្រើ អង្ករចម្ការជាវត្ថុធាតុដើមសំខាន់ គឺពុំមែនជាស្រាដែលតម្រូវឲ្យចំហុយយកតែញើស ស្រក់មកប្រើនោះឡើយ។ បើប្រើពាក្យបរទេសវិញ មានន័យថាពុំមែនជា alcohol ទេ គឺគ្រាន់តែនៅក្នុងពពួក beer ប៉ុណ្ណោះ។

Product detail banner 2
Product Banner 2