បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ១៨

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ១៨

318

Publishers

យសោធរ

Category

Sociology

/

Culture

Published Year

2023

Pages

122

ISBN

9789924928614

Language

Khmer

4.25 $4.25 $

ដើម្បីផលិតបានជាវត្ថុប្រើប្រាស់ដ៏ប្រណិតខាងលើ គេត្រូវចំណាយពេលយូរថ្ងៃ និងត្រូវមានភាពអំណត់អត់ធ្មត់ខ្លាំង រួមផ្សំនិងភាពប៉ិនប្រសប់ផង។ ដំណាក់កាលទី១ គឺ គេយកធាងត្នោតមកច្រៀកសំបករឹងខាងក្រៅចេញ ដ្បិតផ្នែកដែលត្រូវប្រើគឺសាច់ខាង ក្នុង។ បន្ទះដែលច្រៀកបាន គេបិតឲ្យស្អាត រួចយកទៅបញ្ជាន់នឹងឧបករណ៍កែច្នៃមួយ ប្រភេទ ដើម្បីឲ្យវារមួលចូលគ្នាជារង្វង់ ដូចឃើញនៅរូបលេខ៧។ បន្ទាប់មកទៀតទើប គេយកចម្រៀកត្នោតនោះទៅហាលថ្ងៃឲ្យស្ងួតរយៈពេល២ថ្ងៃ ដើម្បីកុំឲ្យវារលាត្រង់មក វិញ (រូបលេខ៨)។ ដំណាក់កាលទី២ គឺគេត្រូវតម្រៀបចម្រៀកធាងត្នោតទាំងនោះឲ្យចេញ ទៅជារូបរាងតាមផ្នែកផ្សេងៗនៃវត្ថុដែលគេចង់ធ្វើ រូបលេខ៩។ បន្ទាប់មកទើបគេយកផ្នែក នីមួយៗដែលទើបតម្រៀបបាននោះមកចិតបិតរំលីងផ្ទៃខាងក្នុងនិងខាងក្រៅឲ្យរាបស្មើ ស្អាត ដោយប្រើកាំបិតបន្ទោះ (រូបលេខ១០-១១)។ ១១)។

Product detail banner 2
Product Banner 2