
របត់នយោបាយភាគ៥
446
10.00 $
ឯកសារប្រវត្តិសាស្ត្រមានចំណងជើងថារបត់នយោបាយ តាំងពីភាគទី១ដល់ភាគ ទី៤ ត្រូវបានបោះពុម្ពជាសៀវភៅឡើងស្របតាមគតិបណ្ឌិតនិងមនសិការប្រវត្តិសាស្ត្រជាតិ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង តាំងពីសម្តេចនៅជាឧបនាយក រដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចារបញ្ជាក់ថា៖ សំខាន់ចង់បានសៀវភៅប្រវត្តិសាស្ត្រ មួយនេះ ទុកឲ្យកូនចៅរៀនសូត្រ...។ពេលនេះ ទោះបីសម្តេច ត្រូវផ្លាស់ប្តូរតួនាទីមកជាសមាជិកឧត្តមទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក៏សម្តេច នៅតែបន្តជួយឧបត្ថម្ភគាំទ្រទាំងស្រុង ក្នុងការបោះពុម្ពសៀវភៅ របត់នយោបាយភាគទី៥ នេះ និងភាគបន្តៗទៀត រហូតដល់ភាគបញ្ចប់។បើគ្មានការជួយឧបត្ថម្ភគាំទ្រពីសម្តេចក្រឡាហោមនោះទេក៏គ្មានវត្តមានសៀវភៅប្រវត្តិ សាស្ត្រដ៏មានសារសំខាន់នេះដែរ។្ញុំបាទសូមលំឱនកាយគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមប្រសិទ្ធិពរជ័យជូន សម្តេច ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ បញ្ញាញាណ ភ្លឺថ្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ច។


