
របត់នយោបាយភាគ១
444
10.00 $
"ឯកសារប្រវត្តិសាស្ត្រដែលមានចំណងជើងថា របត់នយោបាយ សីហនុ - លន់ នល់ - ប៉ុល ពត - ហ៊ុន សែន ត្រូវបានរៀបចំចងក្រងបោះពុម្ពជាសៀវភៅ នេះឡើង ក្រោមការជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។អ្វីដែលធ្វើខ្ញុំបាទ ជាអ្នកសិក្សាស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រនេះ មានការរំភើប រីករាយ និងមានកិត្តិយសបំផុតនោះ គឺនៅក្នុងលិខិតមួយដាក់ជូនសុំអនុសាសន៍ សម្តេចក្រឡាហោម សម្រេចយកជម្រើសមួយក្នុងចំណោមជម្រើសពីរ ដើម្បីការ រៀបចំបោះពុម្ពសៀវភៅនេះ សម្តេច បានចារបញ្ជាក់ថា៖ ជម្រើសណាក៏បាន សំខាន់ ចង់បានសៀវភៅប្រវត្តិសាស្ត្រមួយនេះទុកឲ្យកូនចៅរៀនសូត្រ ។នេះជាបំណងប្រកបដោយគតិបណ្ឌិតគួរឱ្យគោរពបំផុតរបស់សម្ដេចដែលចង់ឱ្យ បោះពុម្ពសៀវភៅនេះឡើង ដើម្បីឱ្យកូនចៅជំនាន់ក្រោយៗទៀត បានរៀនសូត្រស្វែង យល់ពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសជាតិខ្លួន។
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងប្រសិទ្ធិពរជ័យជូន សម្តេច សូមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
"


