សោកនាកម្មនៃការអផ្សុករបស់អ្នកស្រីបូវ៉ារី

សោកនាកម្មនៃការអផ្សុករបស់អ្នកស្រីបូវ៉ារី

26

Published Year

1974

Pages

79

Language

Khmer

1.75 $1.75 $

សិស្សានុសិស្ស និង និស្សិតដែល បានសិក្សាអក្សរសិល្ប៍បារង ស្គាល់ប្រលោមលោករបស់លោក « ត្រូវស្ដារ ហ្គូប៊ែរត៍ » (Gustave Flaubert) នេះច្បាស់ណាស់ ។ ប៉ុន្តែ សព្វថ្ងៃនេះ ដោយការសិក្សា អក្សរសិល្ប៍បារាំង បានត្រូវបង្រួមមកត្រឹមការសិក្សរភាសបារសុទ្ធ សាធទៅវិញ សិស្សានុសិស្សវខ្មែរយើងពុំអាចក្រេបជញ្ជក់យកអង្គរស ពិតប្រាកដនៃប្រលោមលោកនេះបានឡើយ ។ ដើម្បីឆ្លើយតបទៅ នឹងសេចក្តីត្រូវការដ៏សំខាន់នេះ ខ្ញុំសូមធ្វើវិភាគទានខ្លះៗ ដើម្បីទ្រទ្រង់ នូវគំនិតមនុស្សធម៌និយម ដែលអាចរលាយសាបសូន្យហើយសរការ ប្រស្រ័យទាក់ទងរវាងវប្បធម៌និងវប្បធម៌ធ្ងរទៅៗ ជាលំដាប់ ។ ម៉្យាង ទៀតអក្សរសិល្ប៍បារាំងនេះជាគោលគំនិតមនុស្សធម៌មួយ យ៉ាងមាំដែល ជាមូលដ្ឋាននៃវិទ្យាសាស្ត្រមនុស្ស (Sciences Humaines) ជាពិសេស ចិត្តវិទ្យា និងសង្គមវិទ្យា ។ ការទាក់ទងរវាងវប្បធម៌និងវប្បធម៌ ជា មធ្យោបាយដ៏ល្អបំផុតក្នុងការស្ថាបនាសន្តិភាព ពោលគឺជាមធ្យោបាយ នៃការយោគយល់ផ្លូវចិត្ត ផ្លូវគំនិតរវាងជាតិនិមួយ ៗ ដែលជាកាតព្វកិច្ច ដ៍ធំធេង ហើយដ៏ពិបាករបស់អ្នកប្រាជ្ញ ទស្សនវិទូ កវី និងអ្នកនយោបាយ គ្រប់ជាន់ថ្នាក់ ។ អានាគតអង្គទូតខ្មែរយើង (nos futurs diplomates) ពុំអាចបំពេញករណីយកិច្ចរបស់ខ្លួនឲ្យបានហ្មត់ចត់ឡើយ ប្រសិនបើ «គេពុំព្រមទទួលស្គាល់ ឬ ចេះអក្សរសិល្ប៍នៃប្រទេសជាមិត្តឲ្យបានបាស់លាស់ ។ ដោយខេមរយានកម្ម បានធ្វើដំណើរដែលទៅមុខពេក ទៅហើយ និស្សិតនៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ នៃសាធារណរដ្ឋខ្មែរ ក៏គ្មានលទ្ធភាពនឹងសិក្សាអក្សរសិល្ប៍ទាំងនេះឲ្យ ជ្រៅជ្រះដែរ ហើយនៅក្នុងករណីនេះគ្មានមូលដ្ឋានបទៅឡើយក្នុង ការសិក្សាចិត្តវិទ្យា សង្គមវិទ្យា និង និតិវិទ្យា ដែលសុទ្ធតែជាឧបករណ៍ នៃវិទ្យាសាស្ត្រមនុស្ស ។ គឺនៅក្នុងគោលគំនិតពង្រីកពង្រឹងមូលដ្ឋាន នៃវិទ្យាសាស្ត្រនេះហើយ ដែលខ្ញុំខិតខំធ្វើវិភាគទាននេះ ទោះបើតូច ស្តើងយ៉ាងណាក្តី ។

Product detail banner 2
Product Banner 2

Related

See More

7.00 $

បុរសឈុតពណ៌ស ភាគ២

7.50 $

រលកបោកខ្សាច់

7.50 $