ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា

ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា

22

Category

Philosophy

Published Year

2019

Pages

482

ISBN

9782954799902

Edition

2

Language

Khmer

10.00 $10 $

ទស្សនវិជ្ជា ជាមូលដ្ឋាន នៃ ការពិចារណា គ្រប់ប្រភេទ គ្រប់វិស័យ ពោលគឺ គ្មានកម្មវត្ថុ ដោយឡែកទេ។ វិទ្យាសាស្ត្រគ្រប់បែបយ៉ាង ទាំងរូបវិទ្យា គណិតសាស្ត្រ ឬ វិទ្យាសាស្ត្រ នយោបាយ ចិត្តវិទ្យា សង្គមវិទ្យា ដែលរីកចម្រើនយ៉ាងខ្លាំងក្លា នៅពេលបច្ចុប្បន្នរនេះ ក៏ ចេញមកពី ទស្សនវិជ្ជា ដែរ ។ ទិដ្ឋភាពខ្លះៗ នៃ ទស្សនវិជ្ជា នេះ គ្រាន់តែជាប្រវត្តិ នៃ ទស្សនវិជ្ជា ប៉ុណ្ណោះ ពោលគឺ ដំណាក់ការនីមួយៗ នៃ ការបកស្រាយ តថភាពដែលនៅ ជុំវិញយើង និង សច្ចភាព ដែល បានត្រូវកំណត់ជាហូរហែកន្លងមក តាមវិចារណសាស្ត្រ និង តាមកុងសិប ផ្សេងៗ ពីគ្នា។ ទិដ្ឋភាពខ្លះៗ នៃ ទស្សនវិជ្ជា គឺ ជាការបើកឆាក នៃ ការសិក្សាទស្សនវិជ្ជា ទម្រាំ ចេញសៀវភៅពីរទៀត ដែលជា ការហាត់រៀនពិចារណា តាមបែបបទ សកល គឺ ៖ ១) សកម្មភាព - ២) ចំណេះវិជ្ជា ។ការពិត តែងតែប្រែប្រួលជានិច្ច និង អាស្រ័យទៅតាម បរិបទ និង ពេលវេលា។ ហេតុនេះ គេពុំអាច និយាយថា ទស្សនវិទូណាម្នាក់ ជាអ្នកតំណាង ការពិត បានឡើយ។ ទស្សនវិទូ ជាអ្នកពិចារណា ស្វែងរកការពិតមិនចេះចប់។ អ្នកដែលតាំងខ្លួនថា គេជា អ្នក តំណាង ការពិតទាំងមូល ជាអ្នកដែលឈានទៅរក គំនិតផ្តាច់ការ ។ គឺ នៅក្នុងន័យនេះ ហើយ ដែលរបប របបប្រជាធិបតេយ្យ សេរីនិយម កំណត់យក ជំហរ ពហុទស្សនៈ ជា មូលដ្ឋាន នៃ របៀបរបបរស់នៅ និងការស្វែងរក សុភមង្គល ។

Product detail banner 2
Product Banner 2

Related

See More

9.00 $

អំណាច

12.00 $

នរណាយកឈីសខ្ញុំ

2.13 $