
របត់នយោបាយភាគ៣
477
10.00 $
"ឯកសារប្រវត្តិសាស្ត្រមានចំណងជើងថា របត់នយោបាយ ( សីហនុ - លន់ នល់ - ប៉ុល ពត - ហ៊ុន សែន) តាំងពីភាគ១ រហូតដល់ភាគ៣នេះ ត្រូវបានបោះ ពុម្ពជាសៀវភៅ ក្រោមការជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។អ្វីដែលធ្វើខ្ញុំបាទ ជាអ្នកសិក្សាស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រនេះ មានការរំភើប រីករាយ និងមានកិត្តិយសបំផុតនោះ គឺនៅក្នុងលិខិតដាក់ជូនសុំអនុសាសន៍ស្តីពីជម្រើស នៃការបោះពុម្ព សម្តេចក្រឡាហោម បានចារបញ្ជាក់មកវិញ ប្រកបដោយគតិបណ្ឌិត និងមនសិការប្រវត្តិសាស្ត្រជាតិ គួរឱ្យគោរពបំផុត ថា៖....ជម្រើសណាក៏បាន សំខាន់ ចង់បានសៀវភៅប្រវត្តិសាស្ត្រមួយនេះ ទុកឲ្យកូនចៅរៀនសូត្រ ។ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមប្រសិទ្ធិពរជ័យជូន សម្តេច ក្រឡាហោម សូមប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ចដឹកនាំប្រទេសជាតិ។
"


