ទីបញ្ចប់នៃយើងទាំងពីរ

ទីបញ្ចប់នៃយើងទាំងពីរ

1050

Pages

294

ISBN

9789924551287

Edition

1

Language

Khmer

8.00 $

«ទីបញ្ចប់នៃយើងទាំងពីរ» ជាស្នាដៃមួយដែលនិយាយអំពីឆាកជីវិតដ៏ជូរចត់ កម្សត់ វេទនា របស់ក្មេងស្រីម្នាក់ដែលបង្កឡើងដោយគ្រួសារនាងផ្ទាល់។ គ្រប់គ្នាអាចនឹងគិតថា នាងជាក្មេងស្រីដែលមានសំណាង ព្រោះបានកើតមកជាកូនស្រីតែម្នាក់នៅក្នុងគ្រួសារអភិជន។ មិនមានអ្នកណានឹកស្មានដល់ថា ចំពោះនាង វាគឺជានរកនៅក្នុងឋានសួគ៌នោះឡើយ។ ទោះយ៉ាងណា នាងមិនដែលចុះចាញ់ នាងមិនដែលបោះបង់ ហើយនាងក៏មិនដែលនឹកនាចង់សម្លាប់ខ្លួន។ នាងតែងតែរឹងមាំ តែងតែតស៊ូប្រឹងរស់ព្រោះតែពាក្យថា «កតញ្ញូ» ហើយក៏ព្រោះតែភាពកតញ្ញូរបស់នាងនេះហើយ ដែលធ្វើឱ្យនាងបានជួបនឹងបុរសដ៏ល្អម្នាក់ ជាបុរសដែលស្ម័គ្រចិត្តទទួលយកគ្រប់យ៉ាងក្នុងជីវិតនាង និងព្រមលះបង់គ្រប់យ៉ាងដើម្បីទាញនាងចេញពីនរកមួយនេះ។ «ទីបញ្ចប់នៃយើងទាំងពីរ» មិនមែនជារឿងស្នេហាផ្អែមល្ហែម ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នកនឹងបានរៀនសូត្រពីជីវិតក្មេងស្រីដ៏រឹងមាំម្នាក់នេះ ហើយនៅថ្ងៃអនាគត ពេលដែលអ្នកបានក្លាយជាម្តាយ ជាឪពុកគេ អ្នកនឹងដឹងថា ក្នុងនាមជាឪពុកម្តាយដែលមានទំនួលខុសត្រូវ អ្នកគួរចិញ្ចឹម និងគួរផ្តល់ក្តីស្រលាញ់ដល់កូនដោយរបៀបណា។

Product detail banner 2
Product Banner 2