អក្សរសិល្ប៍ បារាំង​សតវត្សទី២០

អក្សរសិល្ប៍ បារាំង​សតវត្សទី២០

65

Category

Literature

Pages

211

Edition

2

Language

Khmer

5.00 $5 $

អក្សរសិល្ប៍បារាំង ជាចំណែកមួយដ៏សំខាន់ នៃការសិក្សាប្រវត្តិ នៃ គំនិត ទាំងឡាយ (l'histoire des idées) ដែលបានជំរុញពិភព លោកឲ្យដើរ ជាសន្សឹមៗឆ្ពោះ ទៅរកវឌ្ឍនភាពសង្គម និង ការយល់ដឹង អំពី អត្ថប្រយោជន៏ នៃ សេរីភាព ពោល គឺសេចក្តី ថ្លៃថ្នូរ របស់មនុស្ស ។ គឺនៅក្នុងន័យនេះហើយដែលខ្ញុំបានសម្រេច សរសេរ សៀវភៅនេះជាភាសាខ្មែរ សម្រាប់ឲ្យកូនខ្មែរពិចារណា អំពីតួនាទី និងសិទ្ធិ របស់មនុស្សម្នាក់ៗនៅក្នុងជីវិតជាទូទៅ និង នៅក្នុងសង្គមនីមួយៗ ។ កន្លងមក អ្នកប្រាជ្ញ ខ្មែរបានចងក្រងស្នាដៃជាច្រើន ដែលទាក់ទង នឹង វប្បធម៌បរទេស ដូចជា រឿង សាមកុក ឬ ស្រីហិតោបទេស ជាដើម ។ តាមរយៈប្រលោមលោក សម័យទំនើប និង សិក្សាកថាមួយចំនួន ព្រមទាំងការបកប្រែសៀវភៅបរទេសខ្លះៗ កវី និង អ្នកនិពន្ធខ្មែរ ក៏បាន នាំមកឲ្យខ្មែរយើង នូវឧបករណ៍ ជាច្រើនដែលបានផ្តល់ទៅឲ្យ វប្បធម៌ ខ្មែរយើងនូវលក្ខណៈ វិសេសវិសាល និងសម្បូណ៍បែបថែមទៀត ។ ទស្សនៈ ផ្សេងៗ ដែលខ្ញុំបានដកស្រង់ចេញ ពី ស្នាដៃ របស់ អ្នកនិពន្ធបារាំង យកមកវិភាគក្នុងសៀវភៅនេះ ទោះជាពុំបានច្រើនប៉ុន្មានក្តី ក៏ជាចំណែកមួយ នៃ គំនិតទាំងឡាយ ដែលបានធ្វើឲ្យពិភពលោក កាន់តែមានពន្លឺសម្រាប់ដោះ ស្រាយបញ្ហាមនុស្សជាតិ និង យល់ដឹងអំពីមូលលហេតុ នៃ អាថ៌កំបាំងនានាដែរ ។ លោក វ៉ាន់ឌី កាអុន កើតនៅថ្ងៃ ១៩ មិថុនា ឆ្នាំ ១៩៤២ នៅទីក្រុងភ្នំពេញ។ នៅស្រុកបារាំង (លោក ធ្វើការចិញ្ចឹម គ្រួសារយ៉ាង លំបាកលំបិន មុននឹងបានក្លាយទៅជាអ្នកកាសែត នៃ វិទ្យុបារាំង អន្តរជាតិ (Radio France Intematonitis) (ទៅ ថ្ងៃ ១ កញ្ញា ឆ្នាំ ១៩៩៣ ។ គឺនៅឆ្នាំ ១៩៩៣ នោះហើយដែល លោក បាននិពន្ធសៀវភៅមួយ មានចំណងជើងថា Cambodige ouila politique sans les Cambodgiens “ប្រទេសកម្ពុជា ឬ នយោបាយ ដែលគ្មានការចូលរួមចំណែកពី ជនជាតិខ្មែរ បោះពុម្ពផ្សាយ នៅត្រីរស្មាន ឡារម៉ាតង់ (L'Harmattan) ។ នៅថ្ងៃ ១៩ កក្កដាឆ្នាំ ១៩៩៥ លោក បានសុំឈប់មួយរយះសិន ដើម្បីបញ្ចប់និក្ខេបបទ បណ្ឌិត ប្រវត្តិសាស្ត្រមួយនៅមហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ នៅទីក្រុងនិស្ស “Nice ស្តីពី «ការពិបាករបស់ប្រទេសកម្ពុជា ក្នុងការសម្របខ្លួនទៅក្នុង បរិបទ នៃ ពិភពលោក សម័យទំនើប » (Contribution à l'etude du Cambodge et de ses difficultés dinsertion au monde moderne ) ។ នៅ ថ្ងៃ ៣០ មិនា ឆ្នាំ ១៩៩៧ លោក បានត្រឡប់មក ធ្វើការ នៅ វិទ្យុ បារាំង អន្តរជាតិ វិញរហូតដល់ ថ្ងៃ ២០ មិថុនា ឆ្នាំ ២០០៧ គឺ ថ្ងៃដែលលោកចូល និវត្តន៏ ។ នៅពេលនោះ លោកមានអាយុ ៦៥ ឆ្នាំ ។

Product detail banner 2
Product Banner 2

Related

See More
វិប្បដិសារី

3.50 $

រាជនីគោកធ្លក

3.50 $