Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About

Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

បែបរៀនភាសាបាលី ភាគ១

បែបរៀនភាសាបាលី ភាគ១

4

Author

ប្រាក់ ឃុន

Publishers

ផ្កាឈូក

Category

Language

/

Khmer Language

Published Year

2017

Pages

180

Language

Khmer

5.00 $5 $

សុខាភិយាចនគាថា ពុទ្ធំសុមាលី ទិបទុត្តមោ តមោ ហន្តាន ពោធេសិធ បន្តដំ កដំ មគ្គគ្គសេលទ្ធិ សុវុដ្ឋិតោ ឋិតោ សោ មំ ចិរំ បាតុ សុខំ សទា សទា ។ ព្រះពុទ្ធដូចអាទិត្យ ឧត្តមពិតជាងពួកជន កម្ចាត់នូវមោហន្ទ ហើយចេញចាកសព្វកិលេស។ ទ្រង់ឋិតនៅលើភ្នំ ដ៏ឧត្តមមគ្គវិសេស ដាស់សត្វជាប់កិលេស ឱ្យភ្លឺចែសក្នុងលោកា។ សូមទ្រង់ប្រោសគ្រប់គ្រង យើងខ្ញុំផងរាល់វេលា ឱ្យបានសុខគ្រប់គ្នា អស់កាលយូរអង្វែងទៅ។

បុព្វកថា 
នាងខ្ញុំមានសេចក្តីរីករាយ ចំពោះការសរសេរបុព្វកថានេះ ។ គឺឯកឧត្តម ឈន អៀម, អនុរដ្ឋលេខាធិការ ទទួលបន្ទុកពុទ្ឋសាសនបណ្ឌិត្យ, ដែលបានប្រាប់ អោយនាងខ្ញុំដឹងមុនគេ ចំពោះហេតុដែលថា ការរៀនភាសាបាលីនៅកម្ពុជា ត្រូវបាន ប្រព្រឹត្តទៅតាមការរៀនសូធ្យចាំមាត់, ហើយដោយហេតុនេះ ត្រូវការយ៉ាងបន្ទាន់ អោយមានការផ្លាស់ប្តូរក្នុងវិធីបង្រៀន ។ ការនិយាយប្រាប់នេះ បានកន្លងទៅពីរឆ្នាំ ហើយ តាំងពីពេលដែលនាងខ្ញុំកំពុងធ្វើការជាមួយអង្គការសហប្រជាជាតិ នៅក្នុង ប្រទេសកម្ពុជាម៉្លេះ ។ 
ក្រោយពេលនាងខ្ញុំបានមកធ្វើការនៅពុទ្ធសាសនបណ្ឌិត្យ នាដើមឆ្នាំ ១៩៩៦, ឯកឧត្តម ដោក ណារិន, អនុរដ្ឋលេខាធិការ ទទួលបន្ទុកពុទ្ធិកសិក្សា បានធ្វើ សំណូមពរអោយនាងខ្ញុំជួយឧបត្ថម្ភថវិកាដល់កម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី សម្រាប់គ្រូបង្រៀនភាសាបាលី, ជិត ២៥០ នាក់ ដែលមិនធ្លាប់បានទទួលការបណ្តុះ បណ្តាលដ៏សមស្រប ។ នាងខ្ញុំបានឆ្លៀតយកឱកាសនោះ ពិនិត្យមើលសៀវភៅ វេយ្យាករណ៍បាលីដែលមានស្រាប់ ហើយសរសេរជាភាសាខ្មែរ ។ ឯកឧត្តម ដោក ណារិន ក៏បានប្រាប់អោយនាងខ្ញុំដឹងផងដែរ អំពីសំណៅមេរៀនភាសាបាលីបែបថ្មី មួយ រៀបរៀងឡើងដោយលោក ប្រាក់ ឃុន ដែលមិនទាន់បានបោះពុម្ពផ្សាយនៅ ឡើយ ។ នៅក្នុងសំណៅនោះ នាងខ្ញុំបានមើលឃើញមានសក្តានុពល ដែលអាចនាំ ទៅកាន់ការធ្វើអោយមេរៀនភាសាបាលីបានត្រឹមត្រូវ ប្រកបដោយវិធីបង្រៀន ទំនើច ។ នាងខ្ញុំ បានអង្គុយប្រជុំជាមួយលោក ប្រាក់ ឃុន និងក្រុមគ្រូបង្រៀនបាលី មកពីក្រសួងធម្មការ និងសាសនា និងមកពីពុទ្ធសាសនបណ្ឌិត្យ, ហើយបានណែនាំអស់លោកទាំងនោះ អំពីវិធីទំនើបបង្រៀនភាសាដល់អ្នករៀនដំបូង តាមរយៈការ ការតែងជាឃ្លាប្រយោគ - ដ៏ជាទិដ្ឋភាពមួយដែលខ្វះនៅក្នុងមេរៀនភាសាបាលី បច្ចុប្បន្ន ក្នុងប្រទេសកម្ពុជា ។ នេះគឺជាវិធីដែលព្រះតេជព្រះគុណ សាស្ត្រាចារ្យ អ.ប. ពុទ្ធទគ្គៈ មហានាយកត្ថេរ នៃប្រទេសស្រីលង្កា ធ្លាប់បានប្រើនៅក្នុងសៀវភៅ « The New Pali Course » ( វិជ្ជាសិក្សាភាសាបាលី បែបថ្មី ) បោះពុម្ពផ្សាយ ជាភាសាអង់គ្លេស ក្នុងឆ្នាំ ១៩៣៧ ដែលនាងខ្ញុំធ្លាប់បានសិក្សា និងធ្លាប់បានបង្រៀន នៅក្នុងប្រទេសស្រីលង្កា និងនៅក្នុងប្រទេសអង់គ្លេសផងដែរ ។ 
បាលី ឬ មាគធី, ដូចដែលគេធ្លាប់ហៅពីកាលនោះ, គឺជាភាសាដែល ព្រះពុទ្ធតែងបានប្រើសម្រាប់ទេសនា នៅក្នុងសតវត្សទី ៦ មុនគ្រឹស្តសករាជ នៅក្នុង ប្រទេសស្រីលង្កា ។ ចាប់តាំងពីពេលនោះមក អដ្ឋកថាព្រះត្រៃបិដកជាច្រើន, អត្ថបទស្តីពីទស្សនវិជ្ជាពុទ្ធសាសនាជាច្រើន, ក៏ដូចជាអត្ថបទផ្លូវលោកទាំងឡាយ ផងដែរ ត្រូវបានគេសរសេរជាភាសាបាលី នៅក្នុងប្រទេសឥណ្ឌា និងនៅក្នុង ប្រទេសកាន់ពុទ្ធសាសនាថេរវាទ ដូចជា ស្រីលង្កា, ភូមា, សៀម, និងកម្ពុជា ។ ជាងនេះទៀត កាលណាបព្វជិតទាំងឡាយមកពីប្រទេសកាន់ពុទ្ធសាសនាថេរវាទ បាន និមន្តទៅកាន់ប្រទេសកាន់ពុទ្ធសាសនាថេរវាទមួយទៀត កាលពីអតីតកាល, ភាសា បាលី គឺជាភាសាអន្តរជាតិ ដែលបព្វជិតទាំងនោះបានប្រើ សម្រាប់ប្រាស្រ័យឆ្លើយ ឆ្លងគ្នា ។ ថ្វីបើភាសាបាលី មិនត្រូវបានប្រជាជននិយាយក៏ដោយ, ក៏ភាសានេះ នៅតែ ជាភាសារួមរហូតមកដល់សព្វថ្ងៃនៅឡើយ, ដែលតាមរយៈភាសានេះ បព្វជិតពុទ្ធ សាសនិកពីប្រទេសកាន់ពុទ្ធសាសនាថេរវាទ តែងប្រាស្រ័យឆ្លើយឆ្លងគ្នា ។ ជា ឧទាហរណ៍ បព្វជិតមកពីស្រីលង្កា, កាលណាលោកនិមន្តទៅកាន់ប្រទេសថៃ, តែង សន្ទនាជាមួយបព្វជិតថៃ ជាភាសាបាលី ។ ដោយហេតុនេះ ការរៀនភាសាបាលី តាម រយៈការតែងជាឃ្លា - ប្រយោគ ជួយសម្រួលដល់ការសន្ទនា, បន្ថែមទៅលើការយល់អត្ថបទជាភាសាបាលី ពីបុរាណកាលទៀតផង ។ 
សៀវភៅ « វិជ្ជាសិក្សាភាសាបាលី » នេះ គឺជាតម្រុយមួយ នៅក្នុង ប្រទេសកម្ពុជា ពិព្រោះ នេះគឺជាការខិតខំមួយជាលើកដំបូង ដើម្បីបង្រៀនបាលី ដល់អ្នករៀនដំបូង តាមរយៈការតែងជាឃ្លា-ប្រយោគ ។ នាងខ្ញុំ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ប្រាក់ ឃុន និងចំពោះក្រុមគ្រូបង្រៀនបាលី ដែលបានធ្វើការយ៉ាងនឿយហត់ ដើម្បីបង្កើតឡើងនូវសៀវភៅនេះ, ព្រមទាំង អំណរគុណចំពោះសម្តេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម, អគ្គាធិការនៃពុទ្ធិក សិក្សា, ចំពោះព្រះពុទ្ធឃោសាចារ្យ ហេង លាងហោ នាយកពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត, និងចំពោះសម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្ត សន្សំកុសល, ទីក្រុងភ្នំពេញ, ដែលបានពិនិត្យយ៉ាងល្អិតល្អន់នូវសំណៅចុងក្រោយ ។ នៅទីអវសាន, នាងខ្ញុំ សូមថ្លែងអំណរគុណ លោក ឱម ខែម, នាយកពុទ្ធសាសន បណ្ឌិត្យ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ធ្វើអោយសៀវភៅនេះ សម្រេចបោះ ពុម្ពបាន ។

Product detail banner 2
Product Banner 2

Related

See More
បែបរៀនភាសាបាលី ភាគ១

5.00 $