Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About
ជីវិតអាពាហ៍ពិពាហ៍

ជីវិតអាពាហ៍ពិពាហ៍

702

Author

ហេង មណីចិន្ដា

Publishers

ផ្កាឈូក Lotus

Category

Sociology

/

Customs

Published Year

2019

Pages

128

Language

Khmer

4.00 $

គ្រួសារគឺជាកោសិកាសង្គមដ៏តូចបំផុត។ ឬ បើនិយាយត្រឡប់មកវិញ សង្គម គឺជាការរួមប្រជុំ នៃគ្រួសារទាំងឡាយ។ គ្រួសារគឺជាការកំណត់របស់ សង្គមទាំងផ្នែកសន្តិភាព សុខុមាលភាព និងវិបុលភាព។ ពួកយើងច្រើន តែ មើលរំលងទៅលើស្ថាប័នដទៃទៀតមាន ការគ្រប់គ្រង ការសិក្សា សាសនា ការកំសាន្ត និងជាពិសេសស្ថាប័នសេដ្ឋកិច្ច ហើយច្រើនតែមើល ទៅសង្គមរួមទាំងមូលជាបែបមហាភាគ។ គ្រួសារមានលក្ខណៈជាសង្គម មួយដោយបរិបូណ៌។ បើសង្គមតូចនេះល្អ គ្មានជំងឺ សង្គមធំក៏ល្អ និង មានសុខភាពល្អដែរ។ ក្នុងខ្លួនមនុស្សយើងការរកឃើញមេរោគមហារីក បានបង្ហាញអោយដឹងថា រោគនេះកើតឡើងដោយកោសិកាក្នុងខ្លួនយើង ត្រង់ណាមួយ «ឆ្កួត» ឬ «មិនធ្វើការទៅតាមមុខនាទីខ្លួន» ដែលគួរធ្វើ ទៅខាំគេទាំឯង រហូតវិនាសសាច់ត្រង់នោះ។ រចនាករ យល់ឃើញថា បើសង្គមគ្រួសារ «ឆ្កួត» ឬ «មិនធ្វើការទៅតាមមុខនាទីខ្លួន» ដែលគួរ ធ្វើទេសង្គមមនុស្សនោះប្រាកដជាកើតរោគមហារីកដែរជាមិនខាន។


កថាមុខ (បោះពុម្ពឡើងវិញ) 
សៀវភៅ «ជីវិតអាពាហ៍ពិពាហ៍» ដែលបានរៀបចំឡើងតាំងពីឆ្នាំ១៩៩១ គឺតាំង ពីកាលដែលខ្ញុំនៅជាភិក្ខុនៅឡើយនោះ បានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកអាន គ្រប់វ័យ ថាបានចូលរួមចំណែកនៅក្នុងការធ្វើឱ្យជីវិតក្រុមគ្រួសារមានសុភមង្គលកាន់តែ ប្រសើរឡើង និង កាត់បន្ថយនូវការរកាំរកូសនិងការលែងលះគ្នាបានមួយចំនួនផងដែរ។ លោកអៀង សុធារ៉ា ដែលជាអគ្គនាយកក្រុមហ៊ុនផ្កាឈូក បានមានគំនិតថា បើបានចែក សៀវភៅនេះនៅក្នុងពិធីមង្គលការកូនប្រុស-ស្រី ជាធម្មបណ្ណាការ ជំនួសវត្ថុអនុស្សាវរីយ៍ ផ្សេងៗវិញនោះ ប្រាកដជាបានផលប្រយោជន៍ច្រើនជាងវត្ថុអនុស្សាវរីយ៍ទាំងនោះ។ ខ្ញុំ មានចិត្តរីករាយជាខ្លាំងចំពោះគំនិតនេះ ព្រោះធ្លាប់បានគិតខ្លះមកដែរ តែក៏ពុំដែលបាន ចេញជារូបរាងឡើយ។ ល 
ទើបតែពេលនេះ នៅក្នុងឱកាសសិរីមង្គលអាពាហ៍ពិពាហ៍ របស់កូនស្រីនាម នូ សុធីយ៉ាណែត ជាគូនឹងកូនប្រុសនាម ស៊្រុន វ៉េងសែ នាថ្ងៃទី ០១-០២ វិច្ឆិកា ២០១៩ លោកស្រី គង់ សុធី ដែលជាមាតាកូនស្រី បានទាក់ទងលោកអៀង សុធារ៉ា ដើម្បីសុំសិទ្ធី ពីខ្ញុំបោះពុម្ពសៀវភៅនេះ ចំនួន ៦០០ ក្បាល សម្រាប់ចែកនាឱកាសជប់លៀងភ្ញៀវ។ ខ្ញុំក៏ បានសុំឱ្យគ្រឹះស្ថានបោះពុម្ពផ្កាឈូកជួយរចនាក្របឱ្យសមជាធម្មបណ្ណាការសម្រាប់ជូន ភ្ញៀវ។ 
ខ្ញុំសូមកោតសរសើរដល់គូស្វាមីភរិយា ដែលបានសម្រេចចិត្តយកជីវិត អាពាហ៍ពិពាហ៍តាមបែបពុទ្ធសាសនា មកអនុវត្តក្នុងជីវិតគូរបស់ខ្លួន និងសូមបួង សួង ដល់គុណព្រះរតនត្រ័យ ជួយប្រសិទ្ធិពរបវរសួស្តី សិរីមង្គល វិបុលសុខ គ្រប់ប្រការ ដល់ គូស្វាមីភរិយាគូនេះតរៀងទៅ។ 

បាត់ដំបង ទី ១១ មីនា ២០១៩ 
ធម្មបណ្ឌិត ហេង មណីចិន្តា

Product detail banner 2
Product Banner 2

Related

See More
មហាសេដ្ឋីអចលនទ្រព្យ ភាគ២

7.00 $

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ១២

4.25 $

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ១៩

4.25 $

ខ្មែរ និងដំណើរឆ្ពោះទៅសម័យអង្គរដ៏រុងរឿង

3.75 $

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ៧

4.25 $

បាបកថាទិវាជាតិអំណាន ការអភិវឌ្ឍភាសា និងទ្រឹស្ដីនៃការអភិវឌ្ឍកុមារ

8.00 $

នីតិ​រដ្ឋធម្មនុញ្ញ​៖​ ទស្សនវិជ្ជា​ ការ​ប្រៀបធៀប​ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា

10.00 $

មហាសេដ្ឋីអចលនទ្រព្យ ភាគ១

7.00 $

សេដ្ឋកិច្ចកម្ពុជា មាគ៌ាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង វឌ្ឍនភាព បញ្ហាប្រឈម និងទស្សន   វិស័យទៅអនាគត

17.00 $

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ១៨

4.25 $

Series of Lectures in Public International Law

9.00 $

១០គោលការណ៍ដើម្បីជោគជ័យរបស់លោក ហូវឺត ស្កាលស៍

1.50 $