Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About

លោក គីមសែត

July 28, 2025
219
Image's លោក គីមសែត

លោក គឹម សែត

1931-1975

លោក គឹម សែត មានកំណើតនៅរវាងឆ្នាំ១៩៣១ នៅខេត្តព្រះត្រពាំង (ត្រាវិញ) ដែនកម្ពុជាក្រោម (វៀតណាមភាគខាងត្បូង) 320។ ប្រវត្តិកុមារភាព ប្រវត្តិនៃជីវិតរស់នៅប្រចាំថ្ងៃ ការសិក្សា គ្រួសាររបស់លោក ហាក់បីដូចជាកប់ បាត់សឹងតែទាំងស្រុងនៅក្នុងប្រវត្តិសាស្ត្រ ដោយយើងអាចដឹងបានបន្តិចបន្តួច ប៉ុណ្ណោះ ទុកគ្រាន់ជាព័ត៌មានសម្រាប់ការចេះដឹងអំពីរូបលោក។ លោកបានមក រស់នៅប្រទេសកម្ពុជាក្នុងកំឡុងពេលណានោះ ក៏យើងមិនអាចដឹងបានដែរ តែ យើងបានដឹងត្រឹមថា លោកធ្លាប់បានបំពេញការងារជាអ្នកសរសេរព័ត៌មាននៅ ក្នុងកាសែតមួយចំនួន ដូចយ៉ាងកាសែតមាតុភូមិ មានលោក សឺង ភឿកថ ជា ចាងហ្វាងកាសែតនេះជាដើម។

លោក គឹម សែត មានចំណេះដឹងទូលំទូលាយគួរសមដែរ ដោយលោក ចេះភាសាវៀតណាម និងភាសាបារាំងយ៉ាងច្បាស់លាស់ ហើយលោកក៏ទំនងជា ចេះដឹងខាងភាសាបាលីខ្លះៗផងដែរ។ ពាក់ព័ន្ធនឹងប្រវត្តិសិក្សារបស់លោក គឺថា លោករៀនមិនបានខ្ពង់ខ្ពស់នោះទេ ហើយយោងតាមសេចក្តីបញ្ជាក់របស់លោក សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ យើង ហុកឌី នៅក្នុងសៀវភៅ «បញ្ញវន្តខ្មែរល្បីៗ នាសតវត្សរ៍ទី២០» ត្រង់ផ្នែកប្រវត្តិរបស់លោក “គីម សែត” លោកបានគូស បញ្ជាក់ថា « លោកមិនដែលបានចូលធ្វើការជាមន្ត្រីរាជការទេ ហើយលោកក៏គ្មានសញ្ញាបត្រអ្វីខ្ពង់ខ្ពស់ដែរ ព្រោះលោកបានរៀននៅកម្ពុជាក្រោម និងនៅកម្ពុជា បានត្រឹមតែក្នុងវិទ្យាល័យប៉ុណ្ណោះ» 21។ ថ្វីបើលោករៀនបានតិច តែតាមរយៈ វីរិយភាពរបស់លោកនៅក្នុងការចង់ចេះចង់ដឹង បានធ្វើឱ្យរូបលោកទទួលបាន ពុទ្ធិជាច្រើន យ៉ាងទូលំទូលាយ និងបានក្លាយទៅជាមូលដ្ឋានដ៏ចម្បងសម្រាប់ ការបំពេញមុខរបរនានារបស់លោកផងដែរ។ ដោយឡែក នៅក្នុងសៀវភៅមួយ ដែលមានចំណងជើងថា «វិជ្ជាលោកនីតិ» លោក គឹម សែត បានគូសបញ្ជាក់ នៅលើក្របរងនៃសៀវភៅថា លោកជាអតីតសិស្សគរុវិជ្ជា ភ្នំពេញ និងជាអតីត គ្រូបង្រៀនមានសញ្ញាបត្រគរុកោសល្យសម្បទានៅកម្ពុជាក្រោមផងដែរ។

ក្រៅពីអាជីពជាអ្នកកាសែតនេះ លោក គីម សែត ក៏បានធ្វើជាគ្រូបង្រៀន ភាសា និងអក្សរសិល្ប៍ខ្មែរនៅសាលាឯកជនមួយ គឺនៅវិទ្យាល័យកម្ពុជបុត្រ 23។ ក្រៅពីអាជីពទាំងពីរនេះ លោកក៏បានបំពេញអាជីពមួយទៀតដែរ ដើម្បីអាច មានកម្រៃផ្គត់ផ្គង់ជីវភាពរស់នៅរបស់លោកជាប្រចាំថ្ងៃ គឺអាជីពតែងនិពន្ធនេះ តែម្តង។ ក្នុងវិស័យនេះ លោកបាននិពន្ធប្រលោមលោក និងសៀវភៅពាក្យកាព្យ ជាច្រើនស្នាដៃ ហើយលោកក៏បានសរសេរសៀវភៅសិក្សាជាច្រើនថែមទៀតផង ដែរ។

នៅក្នុងសម័យសង្គមរាស្ត្រនិយម នាពេលនោះ ក្រុមអ្នកនិពន្ធមួយចំនួន ដែលស្រឡាញ់កិច្ចការនយោបាយបាននាំគ្នាសរសេរដៀមដាមឱ្យអ្នកដឹកនាំជាតិ និងរបបគ្រប់គ្រងយ៉ាងពេញទំហឹង ដោយមិនមានញញើតខ្លាចគុកច្រវ៉ាក់ និង សេចក្តីស្លាប់បន្តិចក៏ទេដែរ។ អ្នកនិពន្ធខ្លះបានសរសេរសៀវភៅកំណាព្យ ឬចុះ ផ្សាយនៅក្នុងទំព័រកាសែតនូវមតិរិះគន់ចំពោះការដឹងនាំ និងរឿងរ៉ាវអាក្រក់នា នាដែលជាជំងឺសង្គមដ៏គួរឱ្យខ្លាច។ ក្នុងចំណោមអ្នកនិពន្ធទាំងនោះ ក៏មានរូប លោក គឹម សែត ម្នាក់ផងដែរ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការនេះ ដើម្បីលាតត្រដាងការពិតនៃសង្គម។ តាមរយៈសៀវភៅប្រលោមលោករឿង «ពី កោះត្រឡាចមកគុកព្រៃស» លោក សាំង ហែល បានលើកបញ្ជាក់អំពីអ្នកនិពន្ធ គឹម សែត ថា “ក្នុងចំណោមអ្នកនិពន្ធដែលធ្វើសកម្មភាពចំអកឱ្យសីហនុនោះ លោក គីម សែត បានត្រូវមជ្ឈដ្ឋានប្រជាពលរដ្ឋកត់សំគាល់ថា ជាអ្នកនិពន្ធដៃ ស្រួចក្នុងសម័យនោះ»។ ក្នុងសម័យនោះ លោក គីម សែត បានចេញផ្សាយ សៀវភៅកំណាព្យចំនួន២ គឺ៖

១- សៀវភៅមិននិយាយមិនបាន

២- សៀវភៅគុកគឺស្ថានសួគ៌

លោកបានសរសេរសៀវភៅកំណាព្យទាំង2ក្បាលនេះ ដើម្បីរិះគន់ពីភាព ខ្មៅកខ្វក់ អយុត្តិធម៌ក្នុងសង្គម នាសម័យសង្គមរាស្ត្រនិយម។ លោក គីម សែត បានចេញផ្សាយសៀវភៅ “មិននិយាយមិនបាន” មិនបានប៉ុន្មានផង ក៏ត្រូវអាជ្ញា ធរប្រមូលអស់រលីង ហើយបន្ទាប់មក លោកក៏ចេញផ្សាយសៀវភៅកំណាព្យទី ២ មានចំណងជើងថា "គុកគឺស្ថានសួគ៌” ដើម្បីបន្តបង្ហាញការពិតពីសង្គម ។ ជាអកុសល លោក គីម សែត បានបាត់ខ្លួន ក្រោយពេលដែលពួកខ្មែរ ក្រហមបានទទួលជោគជ័យក្នុងការវាយទម្លាក់របបសាធារណរដ្ឋខ្មែរ ហើយ បានឡើងមកគ្រប់គ្រងប្រទេសកម្ពុជា នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ បើគិត ត្រឹមឆ្នាំ១៩៧៥នេះ លោកមានអាយុប្រមាណ៤៤ឆ្នាំប៉ុណ្ណោះ។ មរណភាព របស់លោក គឺជាការបាត់បង់ធនធានបញ្ញវន្ត និងអ្នកនិពន្ធដ៏ឆ្នើមមួយរូបរបស់ ជាតិ ដែលខេមរជនទាំងអស់គ្នាគួររំឭកគុណនិងចងចាំអស់កាលតទៅផងដែរ។

តាមការសិក្សាស្រាវជ្រាវកន្លងមក យើងបានរកឃើញថា លោក គឹម សែត បាននិពន្ធ និងរៀបរៀងសៀវភៅជាច្រើន រួមមាន៖

១- កំណាព្យ

លោកទំនងជាបានសរសេរសៀវភៅកំណាព្យជាច្រើន ប៉ុន្តែយើងអាច ស្គាល់បានតែចំនួន២ចំណងជើងប៉ុណ្ណោះ ៖

សៀវភៅមិននិយាយមិនបាន

សៀវភៅគុកគឺស្ថានសួគ៌

 

2- ប្រលោមលោករបស់លោកមានដូចជា 3៖ លោកបាននិពន្ធប្រលោមលោកជាច្រើនស្នាដៃ ហើយស្នាដៃសំខាន់ៗ

រឿងស្រមោលមហាចោរ, 1951

រឿងស្នូរកាំភ្លើងនៅក្រោមភ្លៀងធ្លាក់, 1954

រឿងជើងមេឃថ្មី, 1955

រឿងនារីរាត្រី, 1955

រឿងស្នេហាចិត្តមួយ, 1955

រឿងស្នេហារក្សាចិត្ត, 1955

រឿងស្នេហានិងករណីយកិច្ច, 1955

រឿងពន្លឺពេជ្រ, 1955

រឿងផ្ការុះដោយខ្យល់, 1955

រឿងនារីចិត្តពីរ,1955

រឿងទឹកភ្នែកនារី, 1955

រឿងឈាមហូរលើកំពូលភ្នំ, 1955

រឿងនារីសម័យ, 1956

រឿងនារីល្អ...ពន្លកភ្លើងចិត្ត, 1956

រឿងកម្លាំងចិត្ត, 1956

រឿងឈឺចិត្តណាស់បង, 1956

រឿងបក្សផ្កាយព្រឹក, 1957

រឿងកញ្ញាកំសត់, 1958

រឿងផ្ការុះមាត់ស្ទឹង, 1959

រឿងភរិយាចំណាប់, 1960

រឿងទឹកហូរមិនចេះហត់, 1960

រឿងរ៉ានី ស្រីកំសត់, 1962

រឿងបុត្រចំណាន, 1962

រឿងបុប្ផាជើងភ្នំ, 1963

រឿងក្រឡះចិត្តក្រឡាប់ប្រាណ, 1963

រឿងឯណាកូនស្រីខ្ញុំ, 1966

រឿងបាតដៃស្ថាបនា, 1966

រឿងបញ្ចពណ៌ទេវី ឬស្នេហាអមតៈ, 1967

Categories

Author48Biography44Event1News1Self-Help

Related

Image's blog

ខ្ជិត ខ្យៃ

Image's blog

លោក គីមសែត

Image's blog

លោក ហេងយ៉ាន់

Image's blog

អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ

Image's blog

នូ កន

Image's blog

នន្ទ ចន្រ្ទ

Image's blog

ឱម ណាគ្រី

Image's blog

នូ កន

Image's blog

អឺណេស មីឡី ហេមីងវេ (Ernest Miller Hemingway)

Image's blog

អ៊ីវ ហួត

Image's blog

អេមីល ហ្សូឡា (Émile Zola)

Image's blog

អ៊ឹម ថុក