Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About

Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

ខ្ជិត ខ្យៃ

August 4, 2025
154
Image's ខ្ជិត ខ្យៃ

ផ្ចិត ខ្សៃ

លោក ផ្ចិត ខ្សៃ (អានសព្វថ្ងៃថា ជុត ខែ) កើតនៅថ្ងៃ 30 តុលា 1940 នៅក្នុងខេត្តកំពង់ចាម ។ លោកបានរៀនសូត្រនៅ សាលា បឋមសិក្សា និង មធ្យមសិក្សា នៅទីរួមខេត្តកំណើត ។ នៅឆ្នាំ 1966 លោកបានចេញពី វិទ្យាស្ថានគរុកោសល្យ ហើយ បានទៅធ្វើជាសាស្ត្រាចារ្យ នៅអនុវិទ្យាល័យឈូក ក្នុងខេត្តកំពត ។ ទន្ទឹមនឹងមុខងារជា សាស្ត្រាចារ្យ លោកបានបន្តការសិក្សានៅ មហាវិទ្យាល័យនីតិសាស្ត្រ រហូតដល់ទទួល បរិញ្ញាប័ត្រ នៅឆ្នាំ 1968។ ក្នុងឆ្នាំដដែលនេះ លោកបានផ្លាស់ទៅ វិទ្យាល័យសន្តិភាព នៅក្នុងខេត្តកំពង់ស្ពឺ ។ ក្រោយស្ថានការណ៍ 18មីនា 1970លោកជាប់កំណែនក្នុងកងទ័ព ផ្នែកខាងអាវុធហត្ថ មានងារជា អនុសេនីយឯក ហើយនៅឆ្នាំ 1970 លោកមានតួនាទីជា ប្រធានក្រសួង រដ្ឋបាល នៃ តុលាការសឹក ។ លោកបានទទួលការតែងតាំងជា ព្រឹទ្ធបុរសស្តីទី មហាវិទ្យា ល័យ នីតិសាស្ត្រ និង សេដ្ឋកិច្ច នៅក្នុងឆ្នាំសិក្សា 1973-1974។ លោករស់នៅយ៉ាង វេទនា ក្នុងរបបខ្មែរក្រហម (1975-1979) ។ លោកបានទទួលសិទ្ធិជ្រកកោននយោបាយ នៅប្រទេសបារាំង ក្នុងឆ្នាំ 1980 ហើយសព្វថ្ងៃរស់នៅ ជាយក្រុងប៉ារីស ។ លោកជាអតីត អ្នកនិពន្ធ កាសែត “នគរធំ” ហើយលោកបានទុកស្នាដៃនានា ជា ប្រលោមលោកផ្ទាល់ខ្លួន និង ប្រលោមលោកបកប្រែ ៖

 

- ខ្មោចព្រាយអសុរកាយ ប្រលោមលោក ភ្នំពេញ 1973

មេម៉ាយប្តី 5 ប្រលោមលោក ភ្នំពេញ 1973

- អស្តង្គត នៃ ប្រជាជាតិ ជីវប្រវត្តិផ្ទាល់ (បំរុងបោះពុម្ព)

ប្រលោមលោកបកប្រែ ៖

- បុត្រឆ្នើម នៃ សង្គ្រាម (LES CENTURIONS DE JEAN LARTÉGUY) ភ្នំពេញ ១៩៧១ ជញ្ជាំង (LE MUR DE JEAN-PAUL SARTRE) ភ្នំពេញ ១៩៧២

- លោកឯកអគ្គរដ្ឋទូត (L'AMBASSADEUR DE MORRIS WEST) ភ្នំពេញ ១៩៧៣

(ក្រោយសតវត្សទី 20 លោកបានបោះពុម្ពរឿង ក្មេងវត្ត សម័យបារាំង នៅគ្រឹះស្ថាន ពុម្ព SIPAR 2005, 71ទំព័រ ហើយលោកបានសរសេរសៀវភៅជាភាសាបារាំង មាន ចំណងជើងថា COMMENT J'AI MENTI AUX KHMERS ROUGES, PARIS, L'HARMATTAN,2004, 309 P.)

នេះ សម្រង់អត្ថបទពី ខ្មោចព្រាយអសុរកាយ ៖

“នៅឆ្នាំ 1945-1946ជម្ងឺអាសន្នរោគបានមករាត្បាតពេញភូមិខ្ញុំ នៅកោះសម្រោង (កំពង់ចាម) ។ មនុស្សម្នានៅក្នុងភូមិ មានការភ័យភិតជាអតិបរមា ។ នៅពេលយប់ គេនាំ គ្នាដុតបំពក់ភ្លើងគ្រប់ៗផ្ទះ ដើម្បីបង្អើលខ្មោច កុំឲ្យមកយកជីវិតគេ ។ ការដុតភ្លើងនេះ គឺជា ជំនឿរបស់ខ្មែរយើងម្យ៉ាង ដែលនាំគ្នាជឿថា ខ្មោចខ្លាចភ្លើង ។ ពេលយប់មកដល់ភ្លាម ម្នាក់ៗគ្មានហ៊ានក្អកគ្រូហែមទេ ហើយ បិទទ្វារ ពន្លត់ភ្លើងក្នុងផ្ទះជិតឈឹង ដើម្បីកុំឲ្យខ្មោច ចាប់ភ្លឹកថា មានមនុស្សនៅក្នុងផ្ទះ ។

លើកដំបូង ទោះជានៅ ពេលថ្ងៃ ឬ ពេលយប់ ក៏ដោយ តែកាលណាមានមនុស្ស ស្តាប់ គេតែងតែវាយគងជាសញ្ញា ។ ឮស្នូរគងម្តងៗ ជាពិសេសនៅពេលយប់ មនុស្សម្នា ញ័រខ្លួនដូចកូនសត្វ ។ ចំណែកឆ្កែវិញ ក៏ ព្រុស ឬ លូ គ្មានឈប់ឈរ ។

លុះដល់មនុស្សស្លាប់ច្រើនពេកទៅ គេក៏លែងវាយគងតែម្តង ។ គេធ្វើស្ងាត់ៗ ខ្លះ គ្រាន់តែយក កន្ទេល កន្សែង ទៅរុំខ្មោច ហើយលីយកទៅកប់នៅក្នុងព្រៃតែម្តង ។ ផ្ទះណា ដែលមានមនុស្សស្លាប់ គ្មាននរណាហ៊ានឡើងទៅសួរទេ ព្រោះគេខ្លាច ឆ្លងរោគ ឬ ក៏ខ្លាច ខ្មោចនោះ ។ ពេលយប់ គេឮសូរតែមាត់រអ៊ូៗដើរតាមផ្លូវ ។ ជួនកាលគេឮថា “ចូលផ្ទះហ្នឹង សិន ។ កុំអាលសិន ចាំស្អែក ទៅផ្ទះចុងភូមិវិញ ព្រោះដល់វេនហើយ” ។ល។ និង ។ល។

ហេតុការណ៍ដ៏រំភើបញាប់ញ័រនេះ បានធ្វើឲ្យមនុស្សភ័យរន្ធត់ស្លន់ស្លោ រកនិយាយអ្វី ក៏លែងកើត ។ ពីរបីថ្ងៃក្រោយមកទៀត ស្រាប់តែ បងថ្លៃស្រីខ្ញុំ ទទួលអនិច្ចកម្មទៅ ។ បង ប្រុសខ្ញុំ គាត់ក៏យកទៅកប់ភ្លាម ឥតហ៊ានបង្អង់យូរឡើយ ។ បងថ្លៃខ្ញុំស្លាប់ព្រឹក ដល់ល្ងាច ស្រាប់តែ ឪពុកធំខ្ញុំ ស្លាប់ទៅទៀត ហើយដល់ស្អែកឡើង ស្រាប់តែ បងប្រុសខ្ញុំម្នាក់ ស្លាប់ ដែរ...។

Categories

Author48Biography44Event1News1Self-Help

Related

Image's blog

ខ្ជិត ខ្យៃ

Image's blog

លោក គីមសែត

Image's blog

លោក ហេងយ៉ាន់

Image's blog

អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ

Image's blog

នូ កន

Image's blog

នន្ទ ចន្រ្ទ

Image's blog

ឱម ណាគ្រី

Image's blog

នូ កន

Image's blog

អឺណេស មីឡី ហេមីងវេ (Ernest Miller Hemingway)

Image's blog

អ៊ីវ ហួត

Image's blog

អេមីល ហ្សូឡា (Émile Zola)

Image's blog

អ៊ឹម ថុក