Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About

Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

នូ កន

July 28, 2025
205
Image's នូ កន

នូ កន

ឧកញ៉ាវិបុលរាជសេនា នូ កន

(1874-1947)

លោក នូ កន មានកំណើតនៅឆ្នាំ១៨៧៤ នៅឃុំអង្គតាសោម ស្រុក ត្រាំកក់ ខេត្តតាកែវ។ ឪពុកលោកមានឈ្មោះ នូ ឯម្តាយលោកមានឈ្មោះ អ៊ុក ជាកសិករ207។ ពេលអាយុបាន9ឆ្នាំ មាតាបិតាបាននាំឱ្យទៅសិក្សាអក្សរក្នុង សំណាក់លោកគ្រូ អ៊ុន ជា គង់នៅវត្តត្នោត។ លុះអាយុបាន14ឆ្នាំ ក៏បានបួស ជាសាមណេរ បាន១វស្សាក៏បានលាចាកសិក្ខាបទមកជាគ្រហស្ថវិញ។ អាយុ17 ឆ្នាំបានចូលធ្វើស្មៀនលោកចៅហ្វាយខេត្តទ្រាំង 208 ដោយមានមុខងារខាងដើរ ទារពន្ធដារ។ នៅឆ្នាំ1891 លោកបានចូលទៅបម្រើការនៅការិយាល័យនៅ ព្រះបរមរាជវាំងអស់រយៈពេល៤ឆ្នាំ ដោយធ្វើការក្នុងក្រុមអាល័ក្ស ក្នុងរជ្ជកាល ព្រះបាទសម្តេចព្រះនរោត្តម។ បន្ទាប់មក ផ្លាស់ទៅធ្វើការនៅក្រសួងសូរិយោដី រួចខាងក្រសួងរតនាគារ (ឃ្លាំងប្រាក់)។

នៅឆ្នាំ1903 លោកបានប្រឡងជាប់លេខ1 ជាអ្នកប្រាជ្ញអក្សរសាស្ត្រ ហើយក្រោយមក រដ្ឋបាលបារាំងក៏បានបញ្ជូនលោកឱ្យទៅបន្តការសិក្សាមុខវិជ្ជា ច្បាប់នៅប្រទេសបារាំង។ លុះដល់ពេលលោកត្រឡប់មកស្រុកខ្មែរវិញ លោកបាន ទទួលតំណែងជាបន្តបន្ទាប់ គឺជាចៅហ្វាយខេត្តកំពង់សៀម ហើយរាជការផ្លាស់ លោកទៅធ្វើការនៅជាច្រើនខេត្តទៀតផងដែរ។ លោកជាអ្នកជំនាញខាងផ្លូវច្បាប់ទើបក្រោយមក រាជការបានតាំងលោកជាចាងហ្វាងសាលាលុឃុន និង សាលាឧទ្ធរណ៍។

ដោយមើលឃើញសមត្ថភាព និងគុណភាពការងាររបស់លោក នូ ក រាជការក៏បានអញ្ជើញលោកឱ្យទៅសិក្សាខាងរបៀបរាជការ ឯ ដការ ឯប្រទេសបារាំង សេនាបតីក្រសួងក្សេត្រាធិការ (រដ្ឋលេខាធិការ ក្រសួងកសិកម្ម) មានគោរម្យ អស់រយៈ9ខែ។ លុះត្រឡប់មកវិញ រាជការក៏បានតែងតាំងលោកជាភូឈួយ ងារជា ឧកញ៉ាវិបុលរាជសេនា ។

ក្រោយមកនៅរវាងឆ្នាំ1931លោកបានចូលនិវត្តន៍ពីការងាររាជការ ហើយបានចំណាយពេលវេលាផ្ទាល់ខ្លួនរបស់លោកនៅក្នុងកិច្ចការតែងនិពន្ធ និង ប្រែសម្រួលរឿងបរទេសមួយចំនួនប្រកបដោយគតិអប់រំនានាមកជាខេមរភាសា ទៀតផង។

លោក នូ កន គឺជាបញ្ញវន្តខ្មែរជាន់ខ្ពស់មួយរូប ដែលមានចំណេះដឹងទូលំ ទូលាយទាំងខាងពុទ្ធចក្រ និងអាណាចក្រ ហើយលោកមានចំណេះដឹងខាង ភាសាបរទេសនានាមួយចំនួនផងដែរ ដូចជាភាសាបារាំង ភាសាបាលី និង ភាសាសៀម។

ចំពោះរូបសម្បត្តិរបស់លោកវិញ លោក លី ធាមតេង បានលើកបញ្ជាក់ នៅក្នុងសៀវភៅ “អក្សរសាស្ត្រខ្មែរ” របស់លោកយ៉ាងដូចនេះថា ៖និយាយ តែសម្តីលោកមួយៗ មិនសូវញាប់ទេ ហើយច្បាស់លាស់ណាស់ផង។ - ឯកិរិយាខាងក្រៅរបស់លោក គេចាំបានថា លោកជាអ្នកឧស្សាមុខលោករាងមូល ជើងសកធ្លក លោកទុកពុកមាត់ងទឆ្នាំ ព្រមទាំងមានភ្នែកថ្លា ផ្ចង់សមជាអ្នកត្រិះរិះពិចារណាច្រើន...

នៅឆ្នាំ1946 គ្រាដែលប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជាដំបូង ដើម្បីបង្កើតរដ្ឋសភា កសាងច្បាប់រដ្ឋធម្មនុញ្ញនោះ លោកឧកញ៉ាវិបុលរាជសេនា នូកនក៏បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅមណ្ឌលកោះសូទិន ខេត្តកំពង់ចាម។

នៅក្នុងកិច្ចការរាជការ លោក នូ កន បានទទួលគ្រឿងឥស្សរិយយស ដូចជា៖

អាល្លឺយ៉ង់ ហ្វ្រង់សេស 1903

មេដាយមាស 1909

មេដាយ មុនីសារភណ្ឌ័ 1909

មេដាយ អស្សឫទ្ធិ 1912

អូស្វីសៀ ប្រទេសអណ្ណាម 1921

ធិបឌិន កុម្មង់ឌ័រ1926

លោកឧកញ៉ាវិបុលរាជសេនា នូ កន បានទទួលមរណភាពនៅ 1947 នាគេហដ្ឋានរបស់លោកក្នុងក្រុងកំពង់ចាម។

នៅក្នុងវិស័យអក្សរសាស្ត្រជាតិខ្មែរ លោកបានចូលរួមវិភាគទានស្នាដៃ ច្រើនរហូតធ្វើឱ្យលោកមានកិត្តិយសដ៏ធំ មានជាអាទិ៍៖

-រឿងទាវឯក (រឿងល្បែង, 5ភាគ, ភ្នំពេញ, 1942)

-រឿងតុងឈិន ( ប្រលោមលោកពាក្យរាយ, ភ្នំពេញ, 1947)

-រឿងតុងឈិន (ពាក្យកាព្យ)

-រឿងពិម្ពានិព្វាន, ពាក្យកាព្យ, បោះពុម្ពលើកទី3, 1960

-រឿងសាមកុក (រឿងបកប្រែ)

-រឿងឥណាវ (ប្រែសម្រួល)

-រឿងលួងឆានភក្តី (ពាក្យកាព្យ)

-បកិណ្ណកកថាគោរព 7ប្រការ ។ល។

-រឿងសមុទ្រជេដ្ឋា

-រឿងមហាសុបស្សីតាបស

-ខេមរភាសិត (ពាក្យកាព្យ)

Categories

Author48Biography44Event1News1Self-Help

Related

Image's blog

ខ្ជិត ខ្យៃ

Image's blog

លោក គីមសែត

Image's blog

លោក ហេងយ៉ាន់

Image's blog

អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ

Image's blog

នូ កន

Image's blog

នន្ទ ចន្រ្ទ

Image's blog

ឱម ណាគ្រី

Image's blog

នូ កន

Image's blog

អឺណេស មីឡី ហេមីងវេ (Ernest Miller Hemingway)

Image's blog

អ៊ីវ ហួត

Image's blog

អេមីល ហ្សូឡា (Émile Zola)

Image's blog

អ៊ឹម ថុក