លី ធាមតេង

May 14, 2025
46
Image's លី ធាមតេង

លី ធាមតេង

ក ប្រវត្តិរូបសង្ខេប

លោក លី ធាមតេង កើតនៅថ្ងៃទី 15 ឧសភា ឆ្នាំ1930នៅសង្កាត់ កំពង់ចាម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកលោកឈ្មោះ លី ម៉ុង និង ម្ដាយលោកឈ្មោះ សុខ គីម។ ភរិយារបស់លោកគឺលោកស្រី លី ធីរៈ មានឈ្មោះ ដើមអ៊ាម គីមហួយ និងមានកូនប្រុសស្រីចំនួន5នាក់ កូនទី1ប្រុស មានឈ្មោះថា លី សុរក្ខា ទី2ស្រី លី សុដ្ឋាល័យ ទី3ប្រុស លី សុវិឆ័យ ទី4ស្រី លី សុសៃយាន និងកូនស្រីពៅ លី សុមាណវី។

ឆ្នាំ1958 លោកបានទៅចូលរួមសន្និសីទអ្នកនិពន្ធអាហ្វ្រិកអាស៊ីនៅតាស្កេន ក្នុងសហភាពសូវៀត។ លោកជានាយកផ្នែកស្រាវជ្រាវ នៅវិទ្យាស្ថានពុទ្ធសាន បណ្ឌិតនិងជាអ្នកនិពន្ធមួយរូបក្នុងព្រឹត្តិបត្រកម្ពុជសុរិយានៃវិទ្យាស្ថាននេះ។

លោកជាសមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរហើយបាននិពន្ធសៀវភៅរឿង ប្រលោមលោក និងអត្ថបទស្រាវជ្រាវជាច្រើនដូចមានទុកស្នាដៃសំខាន់ៗ។

ខ. ស្នាដៃនិពន្ធ

រឿងរំដួលភ្នំគូលែន ប្រលោមលោក ភ្នំពេញ 1954

រឿងរស្មីចិត្ត ប្រលោមលោក ភ្នំពេញ  1955

រឿងព្រះបរមរាជា ប្រលោមលោក ភ្នំពេញ 1955

រឿងសិរីស្វេតច្ឆត្រ ប្រលោមលោក ភ្នំពេញ 1955

រឿងសុបិនពេលយប់ ប្រលោមលោក ភ្នំពេញ 1955

ពង្សាវតារខ្មែរសង្ខេប សិក្សាកថា 1959

អក្សរសាស្ត្រខ្មែរ សិក្សាកថា 1960

ពង្សាវតារប្រទេសកម្ពុជា សិក្សាកថា  1964

រឿងឆ្លងពពកស្លាប់ ប្រលោមលោក ភ្នំពេញ 1966

វិវត្តនៃអក្សរសាស្ត្រខ្មែរ សិក្សាកថា 1972

សៀវភៅ អ្នកនិពន្ធល្បីឈ្មោះរបស់ខ្មែរ សិក្សាកថា ភ្នំពេញ ឆ្នាំ1972