Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About

Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

ឧកញ៉ា សុត្តន្តប្រីជាឥន្ទ

May 17, 2025
176
Image's ឧកញ៉ា សុត្តន្តប្រីជាឥន្ទ

 ប្រវត្តិរូបសង្ខេប

ឧកញ៉ា សុត្តន្តប្រីជាឥន្ទ

 ឧកញ៉ា សុត្តន្តប្រីជាឥន្ទ ជាអ្នកអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញម្នាក់ក្នុង ស្រុកខ្មែរ ឧកញ៉ាកើត ថ្ងៃទី2 កក្កដា ឆ្នាំ1859 នៅស្រុកមុខកំពូល ខេត្តកណ្តាល។ មាតាឈ្មោះ មុំ ឯបិតា ឈ្មោះ បន្ទាងកែ។ លោកជាគំរូអ្នកប្រាជ្ញទំនៀម នៅក្នុងសម័យនោះលោកចេះ ដឹងយ៉ាងច្បាស់លាស់នូវពុទ្ធសាសនា ចេះស្ទាត់នូវភាសាថៃ និងភាសាបាលី ថែមទៀត។

លោកដើរតាមគន្លងអ្នកប្រាជ្ញរៀមច្បងលោកនៅសតវត្សទី18 និងទី19 ដូចជាព្រះឃ្លាំង និង សម្តេចព្រះអង្គ ដួង និងសន្ធរម៉ុកជាដើម។ ត្រឡប់ទៅកាល អាយុ10ឆ្នាំនៅវត្តសិក្សាអក្សរខ្មែរ អាយុ15ឆ្នាំចេញរៀនប្រែព្រះបរិយត្តិ បួសជា សាមណេររួចទៅរៀន នឹងលោកព្រះអាចារ្យពេជ ស្រុកព្រះត្រពាំង។ អាយុ18ឆ្នាំ លោកបានទៅរៀននឹងលោកគ្រូព្រះពុទ្ធឃោសាចារ្យប្រាក់ វត្តឧណ្ណាលោម ភ្នំពេញ លុះដល់19ឆ្នាំ លោកក៏បានទៅចូលរៀន នឹងលោកគ្រូព្រះអាចារ្យសុខ នៅក្នុង វត្តកែវ ស្រុកបាត់ដំបង។ លុះដល់អាយុ20ឆ្នាំ លោកឧកញ៉ាបានបួសជាភិក្ខុនៅ វត្តកែវ បាន1វស្សាទើបលាព្រះឧជ្ឈាយាចារ្យទៅរៀននៅស្រុកបាងកក ក្រុងសៀម។ ក្រោយពីរៀនបាន7វស្សា ក៏វិលមកស្រុកខ្មែរវិញ ក្នុងអំណាចលោកព្រះយ៉ាកថាថន ញ៉ុញ ក៏លាសិក្ខាបទសឹកមកមានបុត្រភរិយានៅភូមិជ្ជាធំ។ លុះអាយុបាន 55ឆ្នាំរាជការក្រុងភ្នំពេញ បានឲ្យលោកយកមកតាំងទីជាឧកញ៉ា សុត្តន្តប្រីជា ឥន្ទ ប្រោសឲ្យជួយតែងសព្វវចនាធិប្បាយខ្មែរនៅសាលាបាលី។ ក្នុងរវាងអាយុ55ឆ្នាំ ដល់អាយុ65ឆ្នាំ លោកបានលារាជការវិលមកនៅ ស្រុកបាត់ដំបងវិញ។ លុះនៅ ថ្ងៃ10កើត ខែអស្សុជ ឆ្នាំជូត ឆស័ក លោកក៏ធ្លាក់ខ្លួនព្យាធិ ដោយមានរោគក្អក បណ្តាកូនចៅរាល់គ្នានាំគ្នាប្រតិបត្តិ ប្រកបថ្នាំរកគ្រូរក្សាពុំចេះធូរឡើយ លុះដល់ថ្ងៃ អាទិត្យ នៅវេលាម៉ោង8ព្រឹក គឺថ្ងៃ8 ខែវិច្ឆិកា ឆ្នាំ1924។

 ស្នាដៃនិពន្ធ

  • គតិលោក (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
  • និរាសនគរវត្ត ពាក្យកាព្យ (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
  • រឿងអំបែងបែក (ជាសាស្ត្រាស្លឹករឹត)
  • បឋមសម្ពោធិ (ជាក្រាំង)
  • លោក នីតិបករណ៍ (ពាក្យកាព្យ)
  • សុភាសិតច្បាប់ស្រី (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
  • ក្បួនមេកាព្យ និងស្នាដៃដទៃច្រើនទៀតបូករួមមាន 44 មុខ។

Categories

Author48Biography44Event1News1Self-Help

Related

Image's blog

ខ្ជិត ខ្យៃ

Image's blog

លោក គីមសែត

Image's blog

លោក ហេងយ៉ាន់

Image's blog

អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ

Image's blog

នូ កន

Image's blog

នន្ទ ចន្រ្ទ

Image's blog

ឱម ណាគ្រី

Image's blog

នូ កន

Image's blog

អឺណេស មីឡី ហេមីងវេ (Ernest Miller Hemingway)

Image's blog

អ៊ីវ ហួត

Image's blog

អេមីល ហ្សូឡា (Émile Zola)

Image's blog

អ៊ឹម ថុក