
ប្រវត្តិសាស្ត្រខ្មែរ ពាក្យកាព្យរបស់ ឌឿន វ៉ាន់
2.50 $
អារម្ភកថា
បន្ទាប់ពីបានរៀនសូត្រយ៉ាងជ្រៅជ្រះនូវវប្បធម៌ អារ្យធម៌ខ្មែរមក លោក ធ្វើ វ៉ាន់ បានសរសេរច្បាប់ពង្សាវតានៃប្រទេសកម្ពុជា នៅ ឆ្នាំ១៩៥១ ដើម្បីដាស់សតិសម្បជញ្ញៈ កូនខ្មែរជំនាន់ក្រោយឲ្យចងចាំនូវព្រឹត្តិការណ៍នានាក្នុងសង្គមរបស់ខ្លួនឡើងវិញ ។
ថ្វីត្បិតតែឯកសារនេះសរសេរជាពាក្យកាព្យ ប៉ុន្តែបញ្ហាសំខាន់ដែលជាមូលដ្ឋានគ្រឹះ បស់សតិសម្បជញ្ញៈ ត្រូវបានលើកឡើងយ៉ាងក្បោះក្បាយក្នុងអត្ថបទរបស់អ្នកនិពន្ធ ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលមានការចងក្រងទំព័រប្រវត្តិសាស្ត្រជាតិជា ពាក្យកាព្យឃ្លោង ហើយទង្វើនេះ សបញ្ជាក់នូវកម្រិតចេះដឹងស៊ីជម្រៅរបស់លោក ធ្វើ វ៉ាន់ ក្នុងវិស័យកាព្យសាស្ត្រ និងប្រវត្តិសាស្ត្រខ្មែរ ។ ហេតុនេះហើយបានជាយើងយកច្បាប់ដើម បរសេរជាអក្សរដៃ ដែលតម្កល់សព្វថ្ងៃនៅបណ្ណាល័យជាតិរបស់សាលាបារាំងមជ្ឈិមបូព៌ា នៅទីក្រុងប៉ារីសមកផ្សព្វផ្សាយជូនមិត្តអ្នកអានជា ទីមេត្រី ។
ស្មារតីនៃអត្ថបទពង្សាវតានៃប្រទេសកម្ពុជានេះ ត្រូវបានយើងទទួលស្គាល់ដោយកក់ ក្តៅថា មានសារៈសំខាន់សម្រាប់ជនជាតិខ្មែរគ្រប់រូប ។ អត្ថប្រយោជន៍ខាងលើនេះ គឺមិន គ្រាន់តែបានជំរុញឲ្យខ្មែរស្វែងយល់អំពី ការកកើតនូវមាតុភូមិដ៏ពិសិដ្ឋរបស់ខ្លួនតែ ប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យទៅដល់មោទនភាពជាតិដ៏ឧត្តុង្គឧត្តម ពោលគឺអ្វីដែលគេហៅ វា ព្រលឹងជាតិ ។
រួមសេចក្តីមកដោយសារតែយើងយល់ថា ការបាត់បង់ប្រវត្តិសាស្ត្រ គឺជាការបាត់ រង់នូវអត្តសញ្ញាណជាតិដែលកើតចេញពីការចងចាំ រួមរបស់ជនជាតិខ្មែរទាំងមូល ទើប យើងបានយកឯកសារនេះមកបង្ហាញដល់លោកអ្នកជាទីគោរព ។
ឆ្លៀតយកឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំក៏មានសេចក្តីរីករាយជាអនេកប្បការ ងៃសូមភ្ជាប់មកជាមួយច្បាប់ប្រវត្តិសាស្ត្រខ្មែរ ច្បាប់ថ្មីនេះ នូវផែនទីបុរាណមួយចំនួន ងព្រះឆាយាលក្ខណ៍ នៃព្រះមហាក្សត្រ និង ព្រះមហាក្សត្រិយានីខ្មែរសំខាន់ៗដែលបានតពូជពង្សវង្សត្រកូលពីព្រះមហាវីរៈក្សត្រនាសម័យបុរេអង្គរ និង អង្គរ ដ៏មហារុងរឿង ថ្កើងថ្កានកប់កំពូលដើម្បីទុកជាការចងចាំទូទៅនៃជនជាតិខ្មែរយើងក្នុងប្រវត្តិសាស្ត្ររបស់ ខ្លួន។
ដូចនេះយើងជឿជាក់យ៉ាងមុតមាំថា តាមរយៈភស្តុតាងរូបភាពទាំងនោះ ប្រជាជន ខ្មែរយើង អាចនឹងយល់ដឹងយ៉ាងប្រាកដថា ព្រះបាទសម្តេចព្រះបរមនាថ ព្រះនរោត្ត សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើងទាំងអស់គ្នា ដែលជាព្រះរាជបុត្រ ដ៏ឆ្នើមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន និង សម្តេចព្រះរាជ អគ្គមហេសី នរោត្តមមុនិនាថ សីហនុ ទ្រង់ពិតជាបានត-វង្សត្រកូលពីព្រះមហាវីរៈក្សត្រ ខ្មែរនា សម័យមុនៗមែនដែលបានកសាង/ស្ថាបនាគាំពារ ការពារទឹកដី មាតុភូមិកម្ពុជាដ៏ ពិសិដ្ឋនេះឲ្យបានគង់វង្ស រហូតដល់សព្វថ្ងៃដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងអស់។
ក្នុងនាមយើងជាកូនខ្មែររាល់រូប គប្បីយើងត្រូវមានកាតព្វកិច្ចថែរក្សាអោយបាន បុ គ្រប់វង្សនូវទំព័រប្រវត្តិសាស្ត្រយើង ព្រោះយើងជាជាតិមួយប្រកបដោយ វឌ្ឍភាពដ៏ខ្ពង់ខ្ពស់ អស្ចារ្យក្នុងអតីតកាលដ៏យូរលង់ជាពិសេសនាសម័យមហានគរដ៏បវរ ។
ជាអវសាន យើងសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅដល់បណ្ណាល័យសាលាបារាំង សែសមជ្ឈឹមបូព៌ា ដែលបានអនុញ្ញាតឲ្យយើងចម្លងឯកសារដ៏កម្រនេះ ដើម្បីបោះពុម្ព ផ្សាយជូនខេមរជន ។
ជយោ ! ជាតិ សាសនា ព្រះមហាក្សត្រ រាជធានីភ្នំពេញ, ថ្ងៃទី ០៩ តុលា ឆ្នាំ ២០០៤
បណ្ឌិត មីសែល ត្រាណេ
អតីត អនុរដ្ឋមន្ត្រី នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
(រាជរដ្ឋាភិបាលបណ្តោះអាសន្ន)