ការសិក្សាស៊ីជម្រៅអំពី សេរីភាពសាសនា និងជំនឿ

ការសិក្សាស៊ីជម្រៅអំពី សេរីភាពសាសនា និងជំនឿ

5

3.75 $3.8625 $

«សេរីភាព សាសនា និង ជំនឿ» នៅក្នុង ប្រទេសកម្ពុជា មានការ ប្រែប្រួលគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាច្រើនឆ្នាំមក នេះ។ រដ្ឋធម្មនុញ្ញកម្ពុជាធានានូវ សេរីភាពខាងសាសនានិងជំនឿ ប៉ុន្តែ នៅក្នុងរបត់ប្រវត្តិសាស្ត្រ យើងធ្លាប់ជួប បទពិសោធន៍នៃការគាបសង្កត់ផ្នែកសាសនា ជាពិសេសក្នុងរបបខ្មែរក្រហម។ ក្រោយពីរបប ខ្មែរក្រហម ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងដើម្បី ការពារសិទ្ធិសេរីភាពសាសនា និងជំនឿ ប៉ុន្តែ បញ្ហាប្រឈម នៅតែមាន ដោយសារផ្នត់គំនិតសង្គម ឥទ្ឋិពលនយោបាយ និង បញ្ហាប្រឈមនានាលើក្រុមសាសនានិងជំនឿភាគតិច។ របាយការណ៍ស្រាវជ្រាវស្តីពី “ការសិក្សាស៊ីជម្រៅអំពីសេរីភាពសាសនា និងជំនឿ៖ ស្វែងយល់ពីឧបសគ្គ និងក្តីសង្ឃឹមរបស់សហគមន៍” មានគោលដៅ បង្ហាញពីស្ថានភាពបច្ចុប្បន្ន នៃសេរីភាពសាសនានិងជំនឿនៅក្នុងប្រទេសកម្ពុជា។ សហការជាមួយអ្នកស្រាវជ្រាវសហគមន៍ និងអង្គការដៃគូ រួមមានអង្គការបន្តការអប់រំ អង្គការស្ថានសន្តិភាព និងអង្គការដានមីសិនប្រចាំប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះ ពិនិត្យមើលបរិបទប្រវត្តិសាស្ត្រ ការការពារផ្លូវច្បាប់ ការប្រឈមក្នុងពេលបច្ចុប្បន្ន និងផល ប៉ះពាល់ទៅលើសេរីភាពសាសនានិងជំនឿនៅក្នុងបរិបទកម្ពុជា ដែលចម្រុះទៅដោយសាសនា និងជំនឿផ្សេងៗគ្នា។ ការសិក្សាស្រាវជ្រាវនេះរកឃើញថា ខណៈពេលដែលក្របខ័ណ្ឌច្បាប់របស់ប្រទេសកម្ពុជាមានការ គាំទ្រជាទ្រឹស្តីលើសេរីភាពខាងសាសនានិងជំនឿ ការអនុវត្តជាក់ស្តែងនៅតែមានបញ្ហាប្រឈម ផ្សេងៗ។ ការដោះស្រាយបញ្ហាទាំងនេះ តម្រូវឱ្យមានវិធីសាស្រ្តចម្រុះនិងបែបពហុវិស័យ ដែលពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់ ការអប់រំក្នុងសង្គម និងការលើកកម្ពស់សិទ្ធិមនុស្ស ជាសកលមួយឱ្យមានប្រសិទ្ធភាពខ្ពស់។ តាមរយៈការជំរុញឱ្យមានការគោរព និង ការយោគយល់គ្នាទៅវិញទៅមក ការលើកកម្ពស់ការអនុវត្តសាសនាប្រកបដោយ បរិយាបន្ន និងការការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះ ប្រទេសកម្ពុជា អាចក្លាយជាសង្គមមួយដែលមានសុខដុមរមនានិងភាពធន់ ថែមទៀត ដោយចេះសាទរភាពចម្រុះនៃ សាសនានិងជំនឿ។

Product detail banner 2
Product Banner 2

Related

See More
ការសិក្សាស៊ីជម្រៅអំពី សេរីភាពសាសនា និងជំនឿ- -3%

3.75 $3.8625 $

សិក្សាមុខងារអក្សរសិល្ប៍ក្នុងរឿងទុំទាវ

8.00 $

បាត់បង់តែមិនបោះបង់ ភាគ១

8.00 $